ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ រៀបចំយុទ្ធនាការស្រលាញ់ទើបបារម្ភ សម្រាប់ការត្រៀមលក្ខណៈធ្វើដំណើរក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា ព.ស២៥៦១ (គ.ស ២០១៧) ផ្ដល់ជូនការត្រួតពិនិត្យរថយន្ត មុនពេលធ្វើដំណើរកម្សាន្តនៅមជ្ឈមណ្ឌល សេវាកម្មស្ដង់ដាររបស់ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុដោយឥតគិតថ្លៃ!

ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខូអិលធីឌី ជាក្រុមហ៊ុនចែកចាយរថយន្តអីស៊ូហ្ស៊ុ ផ្តាច់មុខក្នុងប្រទេស កម្ពុជា ដែលរៀបចំយុទ្ធនាការពិសេស “សួស្តីឆ្នាំថ្មី ពិនិត្យរថយន្តមុនពេលប្រើប្រាស់ជាមួយអ៊ីស៊ូហ្ស៊ុ”។ យុទ្ធនាការស្រលាញ់ទើបបារម្ភនេះផ្តល់ជូនអ្នកប្រើប្រាស់ រថយន្ត ISUZU D-MAX និង ISUZU MU-X នូវសេវាត្រួតពិនិត្យបច្ចេកទេសទូទៅ ចំនួន ២៦ ចំនុចដោយឥតគិតថ្លៃ ដើម្បីត្រៀមលក្ខណៈសម្រាប់ការធ្វើដំណើរកម្សាន្តក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងផ្ដល់ជូនពិសេសនូវការបញ្ចុះតម្លៃ ៥% សម្រាប់គ្រឿងបន្លាស់ និងផ្ដល់ជូនដោយឥតគិតថ្លៃនូវកាបូបក្រណាត់យ៉ាងស្រស់ស្អាត ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៧ នេះតទៅ។

នៅពេលលោកអ្នកនាំយករថយន្តមកត្រួតពិនិត្យនៅមជ្ឈមណ្ឌល សេវាកម្មស្ដង់ដាររបស់ក្រុមហ៊ុនអ៊ីស៊ូហ្ស៊ុ យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់សេវាកម្មជូនដោយមានក្រុមជាងមានជំនាញ ឆ្លងកាត់ការបណ្ដុះបណ្ដាលតាមស្ដង់ដាររបស់អ៊ីស៊ូហ្ស៊ុ ព្រមទាំងមានឧបករណ៍ និងបរិក្ខារត្រួតពិនិត្យគ្រប់ប្រភេទ ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់រថយន្តអ៊ីស៊ូហ្ស៊ុ។ ក្រៅពីនេះ សូមរីករាយជាមួយការផ្ដល់ជូននូវសេវាកម្មដោយស្នាមញញឹម ចេញពីចិត្តដ៏ពិតប្រាកដរបស់ក្រុមការងារអ៊ីស៊ូហ្ស៊ុទាំងអស់គ្នា។

សាកសួរព័ត៌មានបន្ថែមបានតាមរយៈ អគារតាំងបង្ហាញរថយន្តអ៊ីស៊ូហ្ស៊ុ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី អាសយដ្ឋាន៖ ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទូរសព្ទលេខ ០២៣ ៩៥០ ០៨៤ ឬ តាមរយៈ គេហទំព័រ www.isuzucambodia-tis.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]