បរទេស៖ ទារកទាំងឡាយ ដែលបានវិវឌ្ឍខ្លួនចូលមកក្នុងវ័យកុមារ តែងតែទទួលបាននូវ អាហារូបត្ថម្ភដ៏សំបូរបែប រួមមានត្រី សាច់ និងបន្លែផ្លែឈើគ្រប់មុខ ដែលឪពុកម្ដាយព្យាយាមបញ្ចុក ដោយសារវ័យនេះ ជាវ័យដែលពួកគេត្រូវការជីវជាតិគ្រប់គ្រាន់ដើម្បីលូតលាស់។

ដោយឡែក គ្រួសារចម្លែកមួយត្រូវបានអ្នកលេងបណ្ដាញសង្គមបើកភ្នែកធំៗ ខណៈដែលវីដេអូរបស់ពួកគេ កំពុងតែបរិភោគជន្លេនរស់ ត្រូវបានចែកចាយពេញបណ្ដាញសង្គម។

ក្នុងឃ្លីបវីដេអូ ម្ដាយកូន២នាក់ កំពុងតែពេនភ្នែន មុខចានធំមួយដែលពោរពេញដោយសត្វជន្លេនវាររវាម ដោយម្ដាយរបស់នាងតូចនោះ បានយកដៃរបស់គាត់ចាប់សត្វជន្លេនទាំងនោះ ទៅបញ្ចុកកូនស្រីរបស់គាត់ ហើយកូនស្រីនោះក៏ហាក់មានភាពរីករាយ និងពេញចិត្តជាមួយនឹងអាហារនេះ ដោយគ្មានខ្លាចញញើតដែរ។

ក្រោយឃ្លីបនេះត្រូវបានបង្ហោះ ក៏មានអ្នកខ្លះបញ្ចេញមតិថា ការបរិភោគសត្វល្អិតប្រភេទនេះ អាចជារឿងធម្មតា ដោយសារតែជំនឿ និងសាសនាផ្សេងៗ ខណៈដែលមនុស្សជិត ២លាននាក់ទូទាំងពិភពលោកធ្លាប់បានបរិភោគសត្វល្អិត។

បើទោះជាយ៉ាងណាក៏ដោយ ក៏សកម្មភាពនេះមិនបានក្លាយជារឿងធម្មតាសម្រាប់មនុស្សទូទៅនោះទេ  ខណៈដែលពួកគេហាក់មានការអាណិតអាសូរ និងឆ្ងល់ពីមូលហេតុដែលម្ដាយកូន ២នាក់នេះបរិភោគសត្វជន្លេននេះ។

យ៉ាងណាមិញ វីដេអូនេះមិនត្រូវបានឲ្យដឹងថាវាបានកើតឡើងនៅក្នុងប្រទេសណានោះទេ ដោយគ្រាន់តែអាចសន្និដ្ឋានបានថា ក្មេងនោះជាក្មេងស្រីរស់នៅក្នុងប្រទេសអាស៊ីណាមួយ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ខ្លារខិនមួយក្បាល ត្រូវហ្វូងឆ្កែអ្នកប្រមាញ់ ខាំហែកស៊ីយ៉ាងសាហាវ រហូតទាល់តែងាប់ (មានវីដេអូ)

ណាមីប៊ី៖ វីដេអូឃ្លីបដ៏គួរព្រឺព្រួចមួយ ថតជាប់ទិដ្ឋភាពរបស់ខ្លារខិនអភ័ព្វមួយក្បាល នៅតំបន់ព្រៃមួយកន្លែង ក្នុងប្រទេសណាមីប៊ី ត្រូវបានវាយប្រហារដោយសត្វឆ្កែ៤ក្បាល របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ សម្រុកក្បាលគ្នាខាំហែកស៊ីទាំងកំរោល មុនពេលវាត្រូវបានវាយ នឹងដំបងព្រនង់រហូតដល់ងាប់។

ជាក់ស្តែង តាមរយៈរូបភាពក្នុងវីដេអូឃ្លីប គេអាចលឺសូរសម្លេងសើច របស់ក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ខាងលើ ខណៈដែលពួកគេកំពុងតែ នាំគ្នាសម្លឹងឈរមើលសត្វឆ្កែរបស់ខ្លួន ដណ្តើមគ្នាខាំហែកស៊ីខ្លារខិន។

ក្នុងនោះគេឃើញទៀតថាដែរថា ខ្លារខិនដ៏គួរឲ្យអាណិតខាងលើនេះ បានដេកដួលនៅនឹងដី ខណៈខ្លួនវាអស់សមត្ថភាពនឹងតបត។ ក្រោយមក ម្នាក់ក្នុងចំណោមក្រុមអ្នកប្រមាញ់ ក៏បានយកដំបងឈើដ៏វែងមួយ ទៅរុញបុកមាត់របស់ខ្លារខិនខាងលើនេះ មុនពេលដែលអ្នកប្រមាញ់ផ្សេងទៀត ចូលមកវាយប្រហារវា ដោយប្រើពូថៅកាប់សម្លាប់យ៉ាងអាក្រក់បំផុត។

លោក Audrey Delsink ប្រធាននៃមនុស្សធម៌អន្តរជាតិ (Humane Society International) បានមានប្រសាសន៍ថា «ការវាយប្រហារនេះ (ប្រមាញ់) គឺជារឿងមួយដ៏គួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង នៅទូទាំងប្រទេសណាមីប៊ី និងពិភពលោកទាំងមូល» ។

អ្នកស្រី Nasha Kalinina អ្នកនាំពាក្យ ពីខាង International Trade Policy Specialist រួមជាមួយនឹងខាង Humane Society International បានថ្លែងដែរថា «គ្មានវិធីសាស្រ្តសម្លាប់ដ៏ត្រឹមត្រូវណាមួយ ត្រូវបានលើកយកមកបង្ហាញឡើយ។ មានន័យថា រាល់ការសម្លាប់ទាំងអស់ គឺប្រព្រឹត្តទៅដូចជាអន្ទាក់ដ៏ឃោរឃៅ ការដាក់ថ្នាំបំពុល និងការបរបាញ់ដោយប្រើសត្វឆ្កែជា។ រឿងដែលជាបញ្ហានោះ បុរសទាំងអស់ (ក្រុមអ្នកប្រមាញ់) ក្នុងវីដេអូឃ្លីបនេះ យើងអាចមើលឃើញថា ពួកគេមានកាំភ្លើងនៅជាប់នឹងខ្លួន ប៉ុន្តែបែរជាមិនប្រើប្រាស់វាទៅវិញ» ។

អ្នកស្រីបានឲ្យដឹងទៀតថា «ពួកយើងចង់មានការហាមឃាត់ ក្នុងការសម្លាប់សត្វ ដោយប្រើវិធីសាស្រ្តបែបនេះ ដូចជា ការដាក់អន្ទាក់ ដាក់ថ្នាំបំពុល ប្រមាញ់ដោយប្រើសត្វឆ្កែ និងការប្រើប្រាស់ដំបងព្រនង់វាយជាដើម។ ព្រោះទាំងអស់នោះ វាបណ្តាលឲ្យរងការឈឺចាប់ យ៉ាងធ្ងន់ធ្ងរទៅលើសត្វ»។

គួរឲ្យដឹងដែរថា ក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃ ជឿជាក់ថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅកសិដ្ឋានមួយកន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម ដែលមានទីតាំងស្ថិតនៅភាគខាងកើត ឧទ្យានជាតិ Waterberg Plateau National Park នៃប្រទេសណាមីប៊ី។ ខាងក្រុមអ្នកប្រយុទ្ធប្រឆាំងការពារសត្វព្រៃខាងលើ បានធ្វើការស្នើរសុំឲ្យខាង រដ្ឋាភិបាលក្នុងតំបន់ គួរណាស់ចាត់វិធានការទប់ស្កាត់ និងចេញគោលការណ៍ហាមឃាត់ លើការសម្លាប់សត្វព្រៃស្ថិតក្នុងរូបភាព ដ៏គួរឲ្យរន្ធត់នេះផងដែរ។

ទោះបីជាយ៉ាងណាក្តី ទាក់ទងជាមួយនឹងវីដេអូឃ្លីប ដែលត្រូវបានបែកធ្លាយនេះ បច្ចុប្បន្នកំពុងតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីតាមចាប់ខ្លួនជនល្មើស មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]