បរទេស៖ មាន់ជាសត្វចិញ្ចឹមមួយប្រភេទ ដែលមនុស្សចិញ្ចឹមទុកសម្រាប់យកពង និងសាច់របស់វាមកធ្វើជាចំណីអាហារ ដែលជាទូទៅសត្វមាន់មានទម្ងន់ត្រឹម ២ ទៅ៤គីឡូក្រាមប៉ុណ្ណោះ។

ដោយឡែក សត្វមាន់ទម្ងន់យក្សមួយក្បាលត្រូវបានគេថតជាប់ នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយ ខណៈដែលមនុស្សម្នាគ្រប់គ្នា មានការភ្ញាក់ផ្អើលជាមួយនឹងទំហំរបស់សត្វមាន់មួយកក្បាលនោះ។

ក្នុងឃ្លីបវីដេអូនោះ សត្វមាន់ត្រូវបានគេថតសកម្មភាពរបស់វា  ពេលកំពុងដើរចេញពីទ្រុងរបស់វា ដោយអើតក្បាលចេញមកមុន រួចដើរឆ្វែលក្នុងបរិវេណរបស់ទ្រុងនោះ ដែលវីដេអូ បានបង្ហាញពីកម្ពស់ និងទំហំរបស់វា ដែលខ្ពស់ជាងសត្វឆ្កែទូទៅថែមទៀតផង។

ក្រោយរាងកាយទាំងមូលរបស់វាត្រូវបានបង្ហាញ អ្នកលេងអ៊ិនធឺណេត បានបង្ហាញការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈដែលពួកគេមិនធ្លាប់បានឃើញមាន់ណា មានទំហំធំដូចមាន់នេះឡើយ រហូតដល់មានអ្នកខ្លះ មិនជឿថាវាជាសត្វមាន់ពិត និងគិតថាមាន់នេះ គឺជាមនុស្ស ពាក់ឈុត Costume ដើម្បីបន្លំខ្លួនធ្វើជាមាន់ប៉ុណ្ណោះ។

យ៉ាងណាមិញ មាន់នេះអាចជាប្រភេទមាន់បង្កាត់ពូជ Brahman ដែលពូជមាន់នេះ ជាពូជមាន់ដែលធំជាងគេបង្អស់ក្នុងអំបូរសត្វមាន់៕

ចុះប្រិយមិត្តគិតថាមាន់នេះ ជាមាន់ពិតដែរ ឬក៏យ៉ាងណា?

មាន់ពូជ Brahman

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ហ៊ានណាស់! យកជីវិតទៅលេងសើច ជាមួយត្រីឆ្លាម (មានវីដេអូ)

បាហាម៉ាស៖ សត្វត្រីឆ្លាមត្រូវបានគេយកមកចិញ្ចឹមក្នុងអាងកញ្ចក់ ដែលវាអាចបង្កជាទស្សនីយ៍ភាពប្លែកភ្នែកមួយ សម្រាប់អ្នកទេសចរ បើថ្វីត្បិតតែឆ្លាមមិនមែនជាសត្វកម្រ ប៉ុន្ដែវាក៏មិនងាយបង្ហាញខ្លួនឲ្យយើងឃើញងាយៗដែរ។

បើទោះបីជាវាសាហាវយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សឈាមរាវ ហ៊ានប្រថុយប្រថានជាមួយវាផងដែរ ខណៈដែលវីដេអូត្រូវបានគេចែកចាយពេញ Instagram ដែលជាសកម្មភាពបុរសម្នាក់ហក់ចូលទៅក្នុងអាងចិញ្ចឹមត្រីឆ្លាមដោយមិនខ្លាចញញើត។

វីដេអូត្រូវបានថតក្នុងសួនកម្សាន្ត Atlantis នៃប្រទេសបាហាម៉ាស។ បុរសម្នាក់គ្រាន់តែហក់ចូលទៅក្នុងអាងភ្លាម បង្កសម្លេងខ្ជាយទឹក ស្រាប់តែមានត្រីឆ្លាមស្ទុះហែលសំដៅមកកាន់បុរសនោះ ធ្វើឲ្យគេស្ទុះស្ទាតោងឡើងមកវិញសឹងមិនទាន់។

បើទោះបីជាក្នុងឃ្លីបវីដេអូ មានសម្លេងសើចសប្បាយ បុ៉ន្តែបុរសដែលហក់ចូលទៅក្នុងអាងនោះក៏ភ័យមិនស្ទើរដែរ។

គួរឲ្យដឹងថាបុរសនោះហ៊ានប្រថុយប្រថានបែបនេះ ក៏ដើម្បីចង់ឲ្យទំព័រ Instagram របស់ខ្លួនល្បីប៉ុណ្ណោះ ហើយពេលដែលគេហក់ចូលទៅក្នុងទឹកនោះ គេកំពុងស្ថិតក្នុងអាការៈស្រវឹងដែលធ្វើឲ្យគេហ៊ានបែបនេះ៕

តើប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]