ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោង​ ១៤​និង​៣០​នាទី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ មាន​ករណី​លង់ទឹក​ស្លាប់​នៅ​ចំណុច​ក្នុង​ទឹក​ព្រែក​មុខកំពូល ក្រោយ​ផ្ទះ​ឈ្មោះ សៅ ណាត ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ ដោយ​ជន​រង​គ្រោះ​ឈ្មោះ រុំ ស្រី​លី ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​រកា​កោង​ទី​2 ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ដែល​ជន​រង​គ្រោះ និង​ក្មេង​ស្រី​ចំនួន​៣​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ងូតទឹក​ព្រែក​ចំណុច​កើតហេតុ​ដោយ​មានការ​ដេញ​ប្រលែង​គ្នា​លេង​ក្នុង​នោះ​មានឈ្មោះ ប៉ូ​ន សុខ​ខន និង​គូរ​ដណ្តឹង​កំពុង​បោក​គួ​ក​ខោអាវ​នៅ​ទីនោះ ហើយ​ឈ្មោះ គី​ង សា​រឿ​ន និង​ប្រពន្ធ​បាន​ចុះ​ទៅ​រាវ​លៀស​នៅ​ខាងត្បូង​ជន​រង​គ្រោះ​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ទឹក​ព្រែក លង់​ធ្វើ​ដៃ​ខ្វៃ​ៗ ហើយ​ក្មេង​ទាំងនោះ​នឹក​ស្មានថា ជន​រង​គ្រោះ​ធ្វើ​លេង​រហូត​ជន​រង​គ្រោះ​លិចខ្លួន​បាត់​ទៅ ហើយ​បាន​ផ្អើល​ឆោឡោ​នាំ​គ្នា​មុជ​រាវរក​ជន​រង​គ្រោះ ទើប​ឃើញ​សព​ជន​រង​គ្រោះ​ហើយ​នាំ​គ្នា​លើកសព​ជន​រង​គ្រោះ​យក​ទៅ​ផ្ទះ ។

នៅ​វេលា​ម៉ោង​១៤​និង​៤០​នាទី​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទទួល​ព័ត៌មាន​ខាងលើ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​នៅ​លើ​ខ្លួន​សាកសព​ឡើយ​មាន​តែ​ទឹក​ចេញ​តាម​មាត់​នៅ​ពេល​ក្រឡាប់​សាកសព ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទទួលស្គាល់​ថា ជន​រង​គ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖ 

អាសូរខ្លាំងណាស់! ក្មេងតូចៗ៤នាក់លង់ទឹកស្រះ បណ្តាលឲ្យស្លាប់ ក្នុងស្រុកអង្គបុរី ខេត្តតាកែវ

(តាកែវ)៖ គួរឲ្យអាសូរខ្លាំងណាស់! ក្មេងតូចៗអាយុចាប់ពី៣ទៅ៤ឆ្នាំ (ប្រុស៣នាក់ ស្រីម្នាក់) បានលង់ទឹកស្រាប់យ៉ាងវេទនា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅទីតាំងទឹកស្រះសម្រាប់ស្តុកលក់ ក្នុងភូមិតាមួង ឃុំព្រៃផ្គាំ ស្រុកអង្គបុរី ខេត្តតាកែវ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្មេងរងគ្រោះទាំង៤នាក់ បាននាំគ្នាទៅលេងនៅទឹកស្រះនោះ ស្រាប់តែលង់ស្លាប់ទាំងអស់គ្នាតែម្តង ដោយឪពុកម្តាយមិនបានដឹងនោះទេ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ទឹកស្រះនេះជាកម្មសិទ្ធិរបស់លោក ឈុន សារិន ហៅពៅប៉ោង ដែលជាកន្លែងស្តុកទុកសម្រាប់លក់ និងចែកចាយ។

បើតាមសមត្ថកិច្ចក្មេងរងគ្រោះទាំង៤នាក់រួមមាន៖ ទី១ឈ្មោះ សុខ សុផានិត ភេទប្រុសអាយុ៤ឆ្នាំ ទី២ឈ្មោះ សុខ សាប ភេទប្រុស អាយុ៤ឆ្នាំ ទី៣ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៤ឆ្នាំ និងទី៤ឈ្មោះ រឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ។

បន្ទាប់ពីប្រទះឃើញសព ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន​នបានទៅស្រង់ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]