រាជធានីភ្នំពេញ៖ ក្នុងឱកាសឈប់សម្រាកប៉ុន្មានថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ប្រជាពលរដ្ឋខ្មែរ តែងតែធ្វើដំណើរពីគ្រប់ទិសទី ដើម្បីទៅជួបជុំញាតិមិត្តបងប្អូននៅតាមបណ្តាខេត្តក្រុងនានា។ ដើម្បីជួបជុំគ្នាក្នុងឱកាសពិសេសនេះ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគបាន ផ្តល់រថយន្តក្រុងចំនួន ១០០គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋខ្មែរ បានទៅជួបជុំក្រុមគ្រួសារ នៅស្រុកកំណើតដោយឥតគិតថ្លៃ។

តំណាងក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានលើកឡើងថា៖ «ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាមួយពលរដ្ឋនៅទូទាំងប្រទេសខាងមុខ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបង្កើតកម្មវិធីពិសេសមួយពុំធ្លាប់មានកន្លងមក ដោយក្រុមហ៊ុនបានរៀបចំរថយន្តក្រុងចំនួន ១០០គ្រឿង ហៅថា GANZBERG UBER BUS ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារនៅស្រុកកំណើតចំនួន ១៥ខេត្ត-ក្រុង ដោយឆ្លងកាត់ផ្លូវជាតិចំនួន ៨ខ្សែទូទាំងប្រទេស។»

លោកបានបញ្ជាក់បន្ថែមថា៖ «នេះគឺជាការរួមចំណែកជួយកាត់បន្ថយ ដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយក៏នឹងជួយទប់ស្កាត់ការតម្លើងថ្លៃសំបុត្ររថយន្ត ដែលតែងតែកើតមានឡើងផងដែរ ហើយសកម្មភាពនេះក៏ជាការយកចិត្តទុកដាក់យ៉ាងពិសេសមួយរបស់ក្រុមហ៊ុន ចំពោះសេចក្តីសុខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្កលក្ខណៈងាយស្រួលជូនដល់ជនរួមជាតិ ដើម្បីធ្វើដំណើរទៅដល់គោលដៅប្រកបដោយសុវត្ថិភាព ជួបជុំមិត្តញាតិដោយភាពកក់ក្តៅ និងចូលរួមរីករាយសាទរទាំងអស់គ្នា ដើម្បីទទួលអំណរឆ្នាំថ្មីប្រកបដោយសទ្ធាជ្រះថ្លា»។

សូមបញ្ជាក់ថា ខេត្តក្រុងទាំង ១៥ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្ដព្រៃវែង។ អាស្រ័យហេតុនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តក្រុងនានាទាំង១៥នេះ សូមអញ្ជើញមកទទូលសំបុត្រដោយឥតគិតថ្លៃ ពីស្តង់ GANZBERG UBER BUS នៅកោះពេជ្រ ចាប់ពីថ្ងៃទី៨ ខែមេសា ម៉ោង៨ព្រឹកតទៅ និងចែកជូនរហូតអស់សំបុត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]