ចិន៖ សាលារៀនមួយ ដែលមានរូបរាងដូចរាជវាំង ជំនាន់បុរាណរបស់ចិន បានធ្វើឲ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ និងចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលពួកគេបានឃើញ រូបរាងរបស់វាជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN កាលកាលពីពេលថ្មីៗកន្លងទៅនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា សាលារៀនមួយនេះ គឺជា វិទ្យាស្ថានបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ East China Jiaotong University ស្ថិតក្នុងស្រុក Jing’an ខេត្ត ជាំងស៊ូ (Jiangsu) ប្រទេសចិន។ វាត្រូវបានសាងសង់ឡើង ដោយមានជួរភ្នំជាច្រើនព័ទ្ធជុំវិញ ហើយលក្ខណៈពិសេសរបស់អគារ គឺត្រូវបានសាងសង់ដោយផ្អែកលើស្ថាបត្យកម្មក្នុងរាជវង្សបុរាណចិននានាជាច្រើន។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ថាបត្យកម្មនៃអគារវិទ្យាស្ថានមួយនេះ រួមមានរចនាបថក្នុងរាជវង្ស មីង (ឆ្នាំ១៣៦៨-១៦៤៤) និងរចនាបថក្នុងរាជវង្ស ឈីង (ឆ្នាំ ១៦៣៦-១៩១២)។ 

បុគ្គលិកនៅក្នុងសាកលវិទ្យាល័យ East China Jiaotong University បានប្រាប់អ្នកសារព័ត៌មានថា សាលាមួយនេះ ត្រូវបានសាងសង់ឡើង ដោយចំណាយប្រាក់អស់ចំនួន ១៤លានដុល្លារអាមេរិក និងអាចផ្ទុកសិស្សនិស្សិត បានចំនួនជាង ៥ ០០០នាក់ ហើយគ្រោងនឹងដាក់ឲ្យបើកដំណើរការនៅក្នុងខែឧសភា ២០១៧ខាងមុខនេះ។

បុគ្គលិកខាងលើ បានបន្ថែមថា អគារខាងលើនេះក៏មានបំពាក់ជាមួយនឹងគ្រឿងសង្ហារឹម ដែលមានចម្លាក់តាមបែបសម័យបុរាណផងដែរ នេះគឺដើម្បីផ្សព្វផ្សាយស្ថាបត្យកម្មបុរាណចិន។ មិនតែប៉ុណ្ណោះសាលាមួយនេះក៏ផ្តល់ជាកន្លែងដ៏ពិសេសដល់សិស្សផ្នែកសិល្បៈដើម្បីឲ្យពួកគេអាចអនុវត្តការគូររូបរាជវាំងពិតៗផងដែរ។

ចាប់តាំងពីរូបភាពនៃសាលាមួយនេះ ត្រូវបានបង្ហោះលើបណ្តាញអ៊ិនធើណេត មានមនុស្សជាច្រើនបាននិយាយលេងសើចថា និស្សិតដែលទៅរៀននៅក្នុងអគារនោះ មើលទៅហាក់ដូចជាក្រុមមន្រ្តីសក្តិភូមិ ចូលក្នុងរាជវាំង ថ្វាយបង្គំអធិរាជ កាលពីសម័យបុរាណ ដែលកន្លងទៅជាច្រើន សតវត្សអ៊ីចឹង៕ 

ប្រភព៖ CGTN

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ នៅចាំក្មេងប្រុស ហ៊ានទៅវះកាត់ធ្វើច្រមុះ តាំងពីក្មេងបានទេ? ឥឡូវនេះទៅកែច្រមុះ បន្ថែមកាន់តែប្លែក...!

ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេមើលទៅ សម្រាប់ក្មេងប្រុសម្នាក់ ដែលបានទៅធ្វើការវះកាត់កែសម្ផស្ស ដោយទៅធ្វើខ្ទង់ច្រមុះឱ្យឡើងខ្ពស់ស្អាត តាំងពីវ័យក្មេងមក។ បច្ចុប្បន្នគេមានអ្នកតាមដាន នៅក្នុងហ្វេសប៊ុកប្រមាណជាជាង១លាននាក់ឯណោះ។

ចង់ដឹងទេថា តើពេលនេះសម្រស់របស់គេទៅជាយ៉ាងណាហើយ?

កាលពីពេលថ្មីៗ ក្មេងប្រុសជំទង់ មានឈ្មោះថា Suchat Chankaeo ឬដែលមានឈ្មោះ ហៅក្រៅថា យ៉ាយ៉ា វ័យក្មេងម្នាក់នេះ ក៏បានបង្ហាញសម្រស់របស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា គេពិតជាមានភាពប្លែកខុសពីមុនច្រើន ដោយគេបានកែច្រមុះបន្ថែម និងបានប្តូរពណ៌សក់ថ្មី។

ទន្ទឹមនឹងនេះផងដែរ ក៏មានពាក្យរិះគន់ជាច្រើនពីមហាជនទូទៅថា Suchat Chankaeo នៅក្មេងយ៉ាងនេះ មិនគួរទៅវះកាត់ធ្វើច្រមុះនោះទេ។ ទើបចុងក្រោយនេះ គេក៏បានលើកយកទាំងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនមកបង្ហាញតែម្តងថា ឆ្នាំនេះខ្លួនគ្រប់អាយុ១៨ឆ្នាំហើយ ព្រមទាំងបានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនថា៖

«សុំអនុញ្ញាតបកស្រាយចម្ងល់ដែលគ្រប់គ្នាសង្ស័យថា ការទៅធ្វើច្រមុះ អាយុប៉ុណ្ណឹងធ្វើមិនបានឬ? ឆ្នាំនេះខ្ញុំអាយុ១៨ឆ្នាំហើយ ឯរឿងទៅធ្វើត្របកភ្នែក២ជាន់នោះគឺខ្ញុំមិនធ្វើទេ។ គ្រប់គ្នាតែងតែចង់ស្អាត ខ្ញុំក៏ដូចគ្នាដែរ។

តើអ្នកគិតថារូបខ្ញុំពីមុនស្រស់ស្អាតហើយឬ បានជានាំគ្នាជេរស្តីខ្ញុំរឿងទៅធ្វើច្រមុះ? សម្រាប់ខ្ញុំគិតថា វាជារឿងសាមញ្ញប៉ុណ្ណោះ ព្រោះមិនថាក្មេងឬចាស់តែងតែចង់ស្អាតគ្រប់គ្នា។ ដូច្នេះអ្នកដែលចូលមកតាមដានព័ត៌មានអំពីខ្ញុំគួរប្រើវិចារណញ្ញាណយល់ពីខ្ញុំផង ព្រោះខ្លួនខ្ញុំក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលដូចគ្នាដែរ»។

គួរឱ្យដឹងដែរថា ដោយសារតែមានចំណង់ចង់ក្លាយខ្លួនទៅជាភេទទី៣ផងនោះ បាននាំឱ្យ Suchat Chankaeo សម្រេចចិត្តចំណាយប្រាក់ជាច្រើន ដើម្បីទៅវះកាត់ធ្វើច្រមុះ តាំងពីអាយុមិនទាន់គ្រប់១៨ឆ្នាំមកម្ល៉េះ។ គេក៏បានទទួលការរិះគន់យ៉ាងខ្លាំងក្លាពីមនុស្សនៅជុំវិញខ្លួន ប៉ុន្តែគេក៏បានប្រាប់ថា ការទៅធ្វើច្រមុះនេះមិនមែនដោយសារតែចង់ល្បីអ្វីនោះទេ ហេតុផលសំខាន់គឺគ្រាន់តែចង់ស្រស់ស្អាតប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]