(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចបើកទ្វារ​ យកគ្រឿងអលង្ការ និងលុយនៅក្នុងរថយន្ត ជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧​នេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានី​ភ្នំពេញបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ នី ម៉ូនីន អាយុ១៧​ឆ្នាំ ស្នាក់នៅភូមិជំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចបើកទ្វាររថយន្តយកសម្ភារមួយចំនួនរួមមាន៖ ខ្សែកផ្លាក​ទីន​បន្តោងពេជ្រ,​ ក្រវិលពេជ្រ, ​ចិញ្ចៀន, ប្រាក់ដុល្លារ១៣,០០០ដុល្លារ, ប្រាក់រៀលចំនួន២,០០០,០០០រៀល និងឯកសារមួយចំនួន)​ នៅ​ចំណុចទល់មុខ​កន្លែងលក់​ផ្កា ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

មន្ត្រីនគរបាលបានបន្ថែមទៀតថា ចំណែកឯជនរងគ្រោះ ឈ្មោះ ប៉ែន សុភាព ភេទស្រី អាយុ៤៩​ឆ្នាំ ជនជាតិខ្មែរ ​ស្នាក់នៅផ្ទះលេខ៤៩ ​ផ្លូវ​លេខ១​ បុរីពិភពថ្មី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ មុខរបរលក់ដូរ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ព្រោះតែជំនឿ​ក៏​កាប់​ក្របី​សែន​អ្នក​ជំងឺ ដោយ​ចោទថា...

ខេត្តរតនគិរី ៖ ទំនៀមទំលាប់​ប្រពៃណី​ ជនជាតិ​ដើម​ភាគតិច​ទំ​ពូន​នៅ​តែ​គោរព​កេរតំណែល​ដូនតា​ រហូត​ដល់​បច្ចុប្បន្ន​។ ជាក់ស្តែង​នៅ​វេលា​ម៉ោង​ ២​រសៀល​ថ្ងៃ​ទី​១៩ មីនា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៨ ​ក្បែរ​ជើងភ្នំ​យក្ស​ឡោម ស្ថិត​នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង មានកម្ម​វិធី​មួយ​ ដោយ​មាន​ជនជាតិ​ដើម​ភាគតិច​ទំពួន​ប្រមាណ​២០-៣០​នាក់​មក​ជួបជុំ​គ្នា​កាប់​ក្របី​ ១​ក្បាល​សែន​អ្នកជំងឺ​ដោយ​ចោទ​ថា ខ្មោច​ជនជាតិ​គ្រឹ​ង​ចង​.​ក​នៅ​ទី​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ហើយ​ធ្វើ​ឱ្យ​កូនប្រសារ និង​តាម​ផ្តន្ទា​ធ្វើ​ឱ្យ​កូនប្រសារ​ប្រុស​របស់​គាត់​ឆ្កួត និង​ឈឺ​រាំ​រៃ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវ​បាន​ស្ត្រី​ម្នាក់​មានឈ្មោះ ថោ​ង យ៉ាង អាយុ​៤៩​ឆ្នាំ ជនជាតិ​ទំពួន ដែល​មាន​ប្តី​ឈ្មោះ ទី​ន ខាំ​បី អាយុ​៦០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឡូ​ន ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ស្ត្រី​រូប​នោះ​បាន​អះអាង​ថា មូលហេតុ​ដែល​គាត់​ធ្វើ​ដំណើរ​ពី​ស្រុក​បរ​កែវ​មក​កាប់​ក្របី​១​ក្បាល​សែ ន​នៅ​ចំណុច​ខាងលើ គឺ​ក្រុម​គ្រួសារ​របស់​គាត់​ព្រមទាំង​អ្នក​ភូមិ​បាន​ទៅ​រក​គ្រូទាយ​របស់​ជនជាតិ​ទំពួន​បាន​មើលឃើញ​ថា កូនប្រសារ​របស់​គាត់​មានឈ្មោះ ថោ​ង វ​ណ្ណា អាយុ​១៩​ឆ្នាំ ដែល​យក​កូនស្រី​គាត់​បង្កើត​ឈ្មោះ ថោ​ង ទាម អាយុ​១៨​ឆ្នាំ បាន​រៀប​ការ​អស់​រយៈពេល​៦​ខែ​ហើយ អ្នកស្រី​បាន​បន្ត​ទៀត​ថា គ្រូ​បាន​ទាយ​ថា កូនប្រសារ​របស់​គាត់​ត្រូវ​បាន​ខ្មោច​ស្ត្រី​ម្នាក់​ចង​.​ក​នៅ​ចំណុច​សែន​បាន​ទៅ​ធ្វើ​ឱ្យ​កូនប្រសារ​របស់​គាត់​ឆ្កួត​តាំងពី​អាយុ​១៣​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន ពេល​នេះ​គាត់​ជា​ម្តាយក្មេក និង​អ្នក​ភូមិ​បាន​នាំ​គ្នា​ធ្វើ​តាម​ប្រពៃណី​ជនជាតិ​ទំពួន​កាប់​ក្របី​ឈ្មោល​មួយ​ក្បាល​ដែល​ទិញ​គេ​តម្លៃ​១​លាន​៦០​ម៉ឺន​ដើម្បី​បង្គ្រប់កិច្ច​ឱ្យ​កូនប្រសារ​គាត់​ជា ។

លោកស្រី​បាន​បន្ត​ទៀត​ថា ការ​សែន​ព្រេង​នេ​ជា​លើក​ទី​២​ហើយ លើក​ទី​១​អស់​ជ្រូក​២​ក្បាល បច្ចុប្បន្ន​នេះ​គាត់​ជា​គ្រួសារ​ក្រីក្រ​មួយ​ប្រកប​មុខរបរ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឱ្យ​អ្នក​ភូមិ​ក្នុង​១​ហិ​កតា ១៥​ម៉ឺន​រៀល គាត់​បាន​ត្អូញត្អែ​ល​ទៀត​ថា លុយ​ដែល​គាត់​យក​មក​ទិញ​ក្រ​ពី​សែន​ពេល​នេះ​បាន​ទៅ​ខ្ចី​លុយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ក្នុង​ខេត្តរតនគិរី​ចំនួន​២​លាន​រៀល​ធ្វើ​ឱ្យ​គ្រួសារ​របស់​គាត់​ជីវភាព​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង ។

ដោយឡែក​លោ​កមេក​ន្ទ្រៀ​ង​ខ្មែរ​ហៅ​ថា អាចារ្យ ដែល​មានឈ្មោះ ទើ​ល ម៉ែ​ល អាយុ​៦៨​ឆ្នាំ ជនជាតិ​ទំពួន​រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បានឱ្យ​ដឹង​ថា កម្មវិធី​នេះ​ជា​អ​បី​ជំនឿ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទំពួន​តាំងពី​យូរលុង​ណាស់​មក​ហើយ​នៅ​ពេល​សែន​គេ​ហាម​មិន​ឱ្យ​អ្នកជំងឺ​មក​ជិត​កន្លែង​សែន​នោះ​ទេ និង​ហាម​បងប្អូន​ខ្មែរ​ដែល​មិនមែន​ជា​ជនជាតិ​ទំពួន​មក​សួរសុខទុក្ខ​អ្នកជំងឺ​នោះ​ឡើយ គាត់​បាន​បន្ត​ទៀត​ថា អ្នកជំងឺ​ឈឺ​ដូច​ជាទី​១​ឆ្កួត​រត់​ចេញពីផ្ទះ ២​ទៅ​៣​ថ្ងៃ​ឬ​មួយ​ប្រកាច់​ជា​ញឹកញាប់ ទី​២​ជំងឺ​រើ​ល​ដេក​មិន​ឡើង​ពី​កន្ទេល​៣​ទៅ​៤​ថ្ងៃ ហើយ​អ្នកជំងឺ​នេះ​តាំងពី​អាយុ​១៣​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​បងប្អូន​ជនជាតិ​នាំ​គ្នា​ផឹកស្រា​ពាង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]