ស្រីៗគ្នាយើងគ្រប់រូប តែងតែប្រាថ្នា ចង់បានសក់ដ៏ស្រស់ស្អាត និងសុខភាពល្អ។ ដោយហេតុនេះហើយ ទើបយើងថ្ងៃនេះ នឹងបង្ហើបប្រាប់អំពីវិធីរមូរសក់ឲ្យរួញ តាមធម្មជាតិងាយៗ ដោយមិនចាំបាច់ប្រើម៉ាស៊ីនគៀប ឬម៉ាស៊ីនមូរ ដែលអាចនាំឲ្យខូចសក់នោះទេ ជាពិសេស ធានាថានឹងទទួលបានប្រសិទ្ធភាពរហ័ស ហើយផ្តល់ភាពស្រស់ស្អាតខ្លាំងថែមទៀត!

ចង់ដឹងយ៉ាងណានោះទៅតាមដាន រូបភាពទាំងអស់គ្នា!

(គួរបញ្ជាក់ផងដែរថា អ្នកគួរតែអនុវត្តន៍វាមុនពេលចូលគេង ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្តនៅពេលព្រឹក។   បន្ថែមពីនេះទៅទៀត អ្នកអាចប្រើប្រាស់ ស្រ្ពាយ៍បាញ់សក់បន្ថែម ដើម្បីរក្សាភាពស្រស់ស្អាតបានរយៈពេលពេញមួយថ្ងៃ។)

វិធីទី១ ៖ ប្រើបូរដាក់សក់ ដោយគ្រាន់តែពាក់វាលើក្បាល រួចចាប់សក់ម្តងបន្តិចមូរ ហើយបត់ជាប់ទៅនឹងបូរជាការស្រេច 

វិធីទី២ ៖ ប្រើដង្កៀបខ្មៅ មកកៀបជាប់នឹងសក់ដែលមូរគួចតូចៗ ពាសពេញលើក្បាល

វិធីទី៣ ៖ ប្រើអាវយឺត ឬកន្សែង ដោយមូរវាពាក់លើក្បាល រួចបត់សក់ចូលជាការស្រេច

វិធីទី៤ ៖ ប្រើចង្កឹះ ដោយយកដៃមូរសក់ ហើយបូងទៅលើជាពីរសងខាង សឹមយកចង្កឹះមកសៀតឲ្យជាប់ជាការស្រេច

វិធីទី៥ ៖ បួងសក់ ដោយចាប់សក់ឡើង យកដៃមូរឲ្យដល់ចុង រួចចាប់បូងឡើងលើ ជាការស្រេច

វិធីទី៦ ៖ រមូរសក់ រួចបួងសក់ឡើងតូចៗ ឲ្យបានច្រើនតាមដែលធ្វើទៅបាន

វិធីទី៧៖ ប្រើក្រដាសជូតមាត់ ដោយចាប់សក់ម្តងបន្តិច មកមូរឲ្យជាប់តាមក្រដាស ហើយចងវាបន្តិច ដើម្បីកុំឲ្យរបូតជាការស្រេច

វិធីទី៨៖ ងាយៗដោយគ្រាន់តែក្រងសក់របស់អ្នក។ ប្រសិនបើអ្នកចង់បានភ្លីសក់ធំ អ្នកអាចចាប់សក់ក្រងឲ្យច្រើន (ក្រងធំ)។ ប្រសិនបើអ្នកចង់បានភ្លីសក់តូច អ្នកអាចចាប់សក់ក្រងតិចៗ (ក្រងតូចៗ) ជាការស្រេច៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

របៀបជ្រើសរើសពណ៌សក់ ឲ្យសក្តិសមឥតខ្ចោះ ទៅនឹងនារីជនជាតិអាស៊ីយើង!

ជាក់ស្តែងសក់របស់នារីជនជាតិអាស៊ី គឺមានភាពស្រស់ស្អាតណាស់ ដោយមានភាពទន់ល្មើយ និងពណ៌ខ្មៅក្រឹប។ ប៉ុន្តែ ទោះជាយ៉ាងណា នារីៗយើងតែងតែមានចិត្តចង់ផ្លាស់ប្តូរ ពណ៌សក់ម្តងម្កាលដែរ ដើម្បីបង្កើនភាពទាក់ទាញ និងចង់បានភាពស្រស់ស្អាតជាងមុន។

គួរបញ្ជាក់ផងដែរថា អ្នកគួរកំណត់ពណ៌ស្បែកខាងក្នុង (Skin tone) ជាមុនសិន ដើម្បីជ្រើសរើស ពណ៌សក់បានសក្តិសមបំផុត។ វិធីដែលងាយបំផុតគឺ មើលលើ សរសៃដែលមានលើ កដៃរបស់អ្នក។ ប្រសិនបើវាមានពណ៌ខៀវ អ្នកស្ថិតក្នុងប្រភេទស្បែកផ្កាឈូក។ ប្រសិនបើវា មានទំនោរទៅពណ៌បៃតង អ្នកស្ថិតក្នុងប្រភេទស្បែកលឿង។ ជាពិសេស មិនត្រូវជ្រើសរើស ពណ៌សក់ ឲ្យដូចទៅនឹងប្រភេទស្បែកខាងក្នុងនេះទេ ដូចជា អ្នកមានស្បែកលឿង គួរលាបពណ៌ស្រាល និងភ្លឺ ប្រសិនបើអ្នកជ្រើសរើសពណ៌មិនសូវភ្លឺ និងស្រអាប់ អ្នកនឹងមើលទៅកាន់តែលឿង និងបង្អាប់សម្បុររបស់អ្នកថែមទៀត។

ដើម្បីកុំឲ្យមិត្តនារីៗយើងរង់ចាំយូរ តោះទៅតាមដានពណ៌សក់ ដែលសក្តិសមបំផុត សម្រាប់នារីអាស៊ីយើង ទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ពណ៌ត្នោតចាស់ ឬក្រហមចាស់ (Maroon)

ពណ៌នេះ ជាពណ៌ដែលអ្នកគិតទៅសាមញ្ញ ប៉ុន្តែវាផ្តល់នូវភាពស្រស់ស្អាតខ្លាំង។ ប៉ុន្តែ អ្នកគួរតែរៀបចំតុបតែង រួមទាំងបិទបាំងស្លាកស្នាម លើផ្ទៃមុខឲ្យបានល្អស្អាត ពីព្រោះពណ៌សក់ត្នោតចាស់នេះ អាចធ្វើឲ្យមុន អាចម៍រុយ ឬជាំ លេចឡើងយ៉ាងច្បាស់។

២. ពណ៌ត្នោតភ្លឺ (Auburn)

ត្រូវចងចាំថា ពណ៌សក់ត្នោតខ្ចីនេះ សក្តិសមឥតខ្ចោះ សម្រាប់អ្នកដែលមានប្រភេទស្បែកលឿង ជាងគេបំផុត។ ជាក់ស្តែង វាក៏ជាពណ៌ ដែលស៊ីជាមួយនឹងនារីអាស៊ីយើងណាស់ ជាពិសេស វាក៏ជាពណ៌ដ៏ពេញនិយមមួយសព្វថ្ងៃនេះដែរ។

៣. ពណ៌មាស ឬលាយមាស

សម្រាប់អ្នកដែលមានសម្បុរស្បែកខាងក្រៅរាងស្រអែម នោះពណ៌មាសនេះ ជាពណ៌ដែលលើកសម្រស់អ្នកបំផុត។ គួរបញ្ជាក់ផងដែរថា ពណ៌សក់នេះ មិនងាយលាប ដោយខ្លួនឯងបាននោះទេ និយាយរួមគឺត្រូវការជំនួយពីអ្នកជំនាញទើបអាចលាយពណ៌ចេញបានស្អាត។

៤. ពណ៌ទង់ដែងស្រាល (Light blonde)

ពណ៌នេះ ក៏ជាពណ៌ដែលជួយឲ្យនារីអាស៊ីយើង មានភាពស្អាតខុសប្លែក ដួចជាពណ៌មាសដែរ។ ប៉ុន្តែ ពណ៌ទង់ដែងស្រាលនេះ សក្តិសមបំផុត តែជាមួយនារី ដែលមានវ័យក្មេងប៉ុណ្ណោះ ជាពិសេស គឺនារីដែលមានសក់វែងតែម្តង។

៥. ពណ៌ត្នោតស្រាល (Medium brown)

ពណ៌នេះ មើលទៅភ្លឺជាង សក់ធម្មជាតិបន្តិច សម្រាប់នារីអាស៊ី ប៉ុន្តែ វាជួយឲ្យុមើលទៅស្អាតបែបធម្មជាតិ។ ជាពិសេស ពណ៌ត្នោតស្រាលនេះ ជួយលើកសម្រស់ផ្ទៃមុខ រួមទាំងកែវភ្នែក ពណ៌ត្នោតរបស់នារីអាស៊ី ឲ្យកាន់តែមានភាពលេចធ្លោ។

៦. ពណ៌ត្នោតដិត (Dark brown)

ថ្វីត្បិតតែ នារីអាស៊ី មានសក់ពណ៌ងងឹត ពីធម្មជាតិហើយក្តី ក៏អ្នកគួរតែបន្ថែមពណ៌ ឲ្យរាងបែកជាពណ៌ត្នោតបន្តិច ដើម្បីឲ្យមានភាពស្រស់ស្អាត ថែមមួយកម្រិតដែរ។ ពណ៌ត្នោតដិតនេះ ជាពណ៌ដែលជួយឲ្យមានភាពផ្លាស់ប្តូរ បែបសាមញ្ញ និងងាយលាបបំផុត។

៧. ពណ៌ឆេះៗ

សម័យនេះ ការលេងពណ៌សក់បែបឆេះៗ មិនមែនជារឿង ដែលចម្លែកអ្វីទៀតឡើយ។ មិនថាអ្នក ប្រើប្រាស់ ដីសពណ៌ ឬលាបពណ៌ឲ្យជាប់នឹងសក់ តែម្តងនោះទេ វាជាបទពិសោធន៍មួយថ្មី ដែលនារីៗអាស៊ីយើង គួរតែសាកល្បង ដើម្បីភាពស្រស់ស្អាតមួយបែបថ្មី ដ៏ប្លែកភ្នែក! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]