ភ្នំពេញ៖ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រមានការប្រគុំតន្ត្រី Anchor Beach Carnival 2017 ដែលជាការរៀបចំរបស់ ក្រុមហ៊ុនស្រាបៀរ ANCHOR ហើយមានការចូលរួមពីតារាខ្មែរល្បីៗ និងបានអញ្ជើញតារាមកពីប្រទេសថៃផងដែរ។

ស្របគ្នានោះ នៅខាងមុខឆាកក៏មានការដាក់តាំងលក់ស្រាបៀរ ANCHOR រួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រ ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យ ដើម្បីឲ្យអ្នកចូលរួមទស្សនាបានពិសាស្រាបៀរបណ្តើរ ទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗអ៊ីចឹង។ ហើយបន្ទាប់ពីការប្រគំតន្ត្រី Anchor Beach Carnival 2017 នៅភ្នំពេញបានបញ្ចប់ ក្រុមការងារនឹងបន្តធ្វើដំណើរ ទៅបង្កើតវាលខ្សាច់នៅខេត្តសៀមរាបចុងសប្តាហ៍ខាងមុខនេះ។

បញ្ជាក់ផងដែលថា ខ្សាច់ដែលយកមករៀបនេះ គឺជាខ្សាច់សមុទ្រពិតៗ ដើម្បីយកមកកែច្នៃ និងរៀបចំជុំវិញឆាកឲ្យដូចឆ្នេរសមុទ្រអ៊ីចឹង។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]