ភ្នំពេញ៖  ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧ ក្រុមហ៊ុនម៉ាស៊ីន​ត្រជាក់​ Panasonic ចាប់​ផ្តើម​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ម៉ាស៊ីន​ត្រជាក់ AERO series ប្រភេទព្យួរ​ជញ្ជាំង​ម៉ូឌែលចែកតែមួយ (Single-split) និង ម៉ូឌែលចែកជាច្រើន (Multi-split)។

នេះ​គឺ​ជា​ការ​ដាក់​ឲ្យ​ដំណើរ​ការ​​បន្ទាប់ពីទទួលបានភាព​ជោគ​ជ័យ​នៃ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​​ SKY Series កាល​ពី​ឆ្នាំ​មុន​ ដែល​បាន​លើក​កម្ពស់​កិត្យានុភាព​របស់​ក្រុម​ហ៊ុន​ម៉ាស៊ីន​ត្រជាក់​​ Panasonic ថា​ជា​យីហោ​​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​ឈ្មោះ​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ម៉ាស៊ីន​ត្រជាក់ប្រភេទ SKY Series នាំ​ឲ្យ​មាន​ការ​បោះ​ជំហាន​ទៅ​មុខ​ខាង​ផ្នែក​រចនា​ម៉ូដ និង​ផាសុកភាព​នៃ​ភាព​ត្រជាក់​ស្រួល​​ជា​មួយ​នឹង​ការបង្កើត​ស្លាប​កង្ហារ​ថ្មី​ប្រភេទ​ SKYWING មានបន្ទះបិទបើក ដែល​អាច​តម្រង់​ទិស​​ខ្យល់​ត្រជាក់​​ទៅរក​ពិដាន និង​ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​សាយ​ភាយ​ពេញ​បន្ទប់​​ដោយ​មិន​មាន​​ខ្យល់​បក់​ត្រង់ ​​– បច្ចេកវិទ្យា​ RADIANT COOLING។

សេរ៊ី​ម៉ាស៊ីន​ត្រជាក់ AERO series ថ្មី ជា​មួយ​នឹង​បច្ចេក​វិទ្យា​​ AEROWINGS ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ប្រភេទ​ម៉ាស៊ីន​ត្រជាក់ SKY Series​ បាន​ផ្តល់​ជូន​នូវ​៖

ការ​គ្រប់​គ្រង​​ខ្យល់​បក់​ដែលអាច​បត់​បែន​បាន៖ បច្ចេក​វិទ្យា​ធ្វើ​ឲ្យ​ត្រជាក់​ដោយ​ផ្ទាល់ (Direct Cooling) និង​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ត្រជាក់​មានសំណើម (Shower Cooling)​ ជួយ​ឲ្យ​អតិ​ថិជន​​អាចធ្វើ​ការ​គ្រប់​គ្រង​បាន​ទាំង​ស្រុង​​ទៅ​លើ​​កម្រិត​នៃ​ភាព​ត្រជាក់​ដែល​ទទួលបាន។

ការ​រចនាម៉ូដ​ពណ៌​ថ្លា​ដូច​គុជខ្យង៖ ការ​រចនា​ម៉ូដ​ទាន់​សម័យ​ជា​មួយ​នឹង​គម្របបន្ទរ​ពណ៌​ដូច​គុជខ្យង​ និងការ​ក្រូមេផ្ទៃ​ខាង​ក្រៅ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ ម៉ាស៊ីន​ត្រជាក់​នេះ​មាន​ប្រណិត​ភាព​សម្រាប់​គ្រប់​គេហដ្ឋាន​ទាំង​អស់។

ការ​រចនាម៉ូដ​បែប​ស្តើង​រលើប​រលោង៖ ម៉ាស៊ីន​ត្រជាក់​​ AERO series ថ្មី​ គឺ​មាន​កម្រាស​ស្តើង​ជាង​មុន​រហូត​ដល់​ទៅ​​ ៣៧ មីលីម៉ែត្រ ​ជាង​ម៉ូឌែល​ម៉ាស៊ីន​ត្រជាក់​ឆ្នាំ​ ២០១៦។

អនុភាព​ត្រជាក់​៖ រួម​បញ្ចូល​នូវ​បច្ចេក​វិទ្យា​ P-TECh សម្រាប់​ជួយ​ឲ្យ​ត្រជាក់​បាន​ឆាប់​រហ័ស​។

ប្រព័ន្ធ​បន្សុទ្ធខ្សល់​​ដោយ​បច្ចេកវិទ្យា Nanoe-G៖ បច្ចេកវិទ្យា​ Nanoe-G ​មាន​ប្រសិទ្ធ​ខ្ពស់សម្រាប់កម្ចាត់​​​​លម្អង​ធូលី​​ដែល​កើត​ក្នុង​ខ្យល់ និង​លម្អងធូលី​ដែល​តោង​ស្អិត​ និង​បាក់តេរីដែល​តូចបំផុត​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ PM2.5។

ស្លាប AEROWINGS ដែល​មាន​សន្ទះ​ពីរ​ អាច​បញ្ចេញ​ខ្យល់​ទៅ​តាម​​វិធី​ពីរ​បែប៖

ខ្យល់​ត្រជាក់​ផ្ទាល់៖ មុំ​​របស់​ស្លាប​ AEROWINGS ​សំយ៉ុង​ចុះ​ក្រោម​​ដើម្បី​បញ្ចេញកំហាប់​​ខ្យល់​បក់​​​ឲ្យ​ត្រជាក់​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ពេល​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់។

ខ្យល់​ត្រជាក់​មិន​ផ្ទាល់​៖ មុំ​របស់​ស្លាប​ AEROWINGS បញ្ឈរ​ឡើង​លើដើម្បី​បំភាយ​​ខ្យល់​​ត្រជាក់ឲ្យ​សាយ​ភាយ​ពេញ​កន្លែង​ទាំង​មូល ​បន្ទាប់​មក​ខ្យល់​ត្រជាក់​ធ្លាក់​ចុះ​មក​ក្រោម​យ៉ាង​ស្រទន់ និង​​ធ្វើ​ឲ្យ​មាន​ភាព​ត្រជាក់​​ពេញ​ក្នុង​បន្ទប់​​ បន្ទាប់​ពី​សីតុណ្ហភាព​ក្នុង​បន្ទប់​​បាន​ឈាន​ដល់​ចំណុច​កំណត់ – បច្ចេកវិទ្យា​SHOWER COOLING។

ក្រុមហ៊ុនម៉ាស៊ីន​ត្រជាក់ Panasonic ​​មាន​មហិច្ចតា​ចង់​ផ្គត់​ផ្គង់​នូវខ្យល់​ត្រជាក់ បរិសុទ្ធ​ និង​មាន​ផាសុកភាព​​សម្រាប់​គេហដ្ឋាន​នី​មួយ​ៗ​។ លោក Hidehiko Kondo នាយកគ្រប់គ្រងនៃក្រុមហ៊ុនបាន​បន្ថែម​ថា​៖ “យើង​នឹង​​ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​​ដែល​កំពុង​មាន​ការ​កើន​ឡើង​​សម្រាប់​ម៉ាស៊ីន​ត្រជាក់​​ដែល​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់ រចនាម៉ូដ​បាន​ល្អ និង​មាន​តម្លៃ​សម​រម្យ។ ម៉ាស៊ីន​ត្រជាក់​ប្រភេទ​ SKY series និង AERO series អាច​ជួយ​ឲ្យ​អតិថិជន​​គ្រប់​គ្រង​ខ្យល់​បក់បាន​កាន់​តែ​ប្រសើរ​ជាង​មុន​ ដើម្បី​ធ្វើ​ឲ្យ​កន្លែង​រស់​នៅ​​កាន់​តែ​មាន​ភាព​​ទាក់​ទាញ និង​គួរ​ឲ្យ​ចង់​រស់​នៅ។ ​ដូច​នេះ យុទ្ធនាការ​ផ្សព្វផ្សាយ​សម្រាប់​ឆ្នាំ២០១៧ នេះ យើង​ប្រើ​ប្រាស់​ពាក្យ​ស្លោកថា​​ “ខ្យល់​ត្រជាក់​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ (#AIRTHATMOVESYOU)”

ម៉ាស៊ីន​ត្រជាក់​ប្រភេទ AERO Series អាច​រក​ទិញ​បាន​​សម្រាប់​ពពួក​ Single-Split Premium Inverter, Standard Inverter, Standard non-Inverter និង Deluxe Inverter Multi-split។

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ម៉ាស៊ីន​ត្រជាក់​ម៉ូឌែល​ថ្មី​នេះ​ និង​កម្មវិធីតម្លៃ​​ពិសេស​ចុង​ក្រោយ​​បំផុត​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ aircon.panasonic.com និង​ហាង​​របស់​ក្រុម​ហ៊ុន Panasonic ដែល​នៅ​ក្បែរ​អ្នក​បំផុត​។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]