ចិន៖ វីដេអូឃ្លីបដ៏គួរឲ្យព្រឺព្រួចមួយ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គមចិន។  បុរសក្លាហានម្នាក់ ហ៊ានយកជីវិតទៅប្រលែងលេងនឹងគ្រោះថ្នាក់នៅលើទីខ្ពស់ ដើម្បីចង់ថតរូបភាពស្អាតៗ និងប្លែកៗ ទុកជាអនុស្សាវរីយ៍ តែទីបំផុតប៊ិះត្រូវស្លាប់ខ្លួនទៅវិញ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងទីក្រុង Chongqing ភ្នំ Jigong ប្រទេសចិន។

តាមរយៈវីដេអូឃ្លីប គេឃើញដំបូងឡើយ បុរសរូបតោងថតរូបជាមួយស្ទាយប្លែកៗរបស់គាត់ នៅលើច្រាំងថ្មភ្នំដ៏ធំមួយ។   ត្រង់ឈុតមួយ គេឃើញគាត់ទម្លាក់ខ្លួន ដោយប្រើដៃតោងលើចុងកំពូលថ្មភ្នំនោះ ដើម្បីបង្អួតពីភាពអស្ចារ្យរបស់គាត់។

ប៉ុន្តែសំណាងមិនល្អ នៅពេលទម្លាក់ខ្លួនចុះមកវិញ  បែរជាជើងជាន់ផ្ទាំងថ្មខាងក្រោម មិនដល់ ក៏របូតដៃធ្លាក់តែម្តង ធ្វើឲ្យអ្នកនៅទីនោះ តក់ស្លុតយ៉ាងខ្លាំង។

វាមិនច្បាស់ទេថា បុរសរងគ្រោះ ធ្លាក់ទៅក្រោមក្នុងជម្រៅប៉ុន្មានម៉ែត្រ  ប៉ុន្តែសំណាងហើយ ដែលមិនត្រូវបាត់បង់ជីវិត  ដោយគ្រាន់តែរងរបួសរលាត់ដៃជើង និងមុខតិចតួចតែប៉ុណ្ណោះ៕

ទស្សនាវីដេអូ៖  

ប្រភព៖ Shanghaiist

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

បុគ្គលិកក្នុងហាងអាហារមួយ វាយភ្ញៀវទក់សាច់ ដោយសារកុម្ម៉ង់រញ៉េរញ៉ៃពេក (មានវីដេអូ)

អាមេរិក៖ បុគ្គលិកក្នុងហាងអាហារ ត្រូវតែមានលក្ខណៈសម្បត្តិល្អក្នុងការទទួលរាក់ទាក់ភ្ញៀវដែលបានចូលមកក្នុងហាងរបស់ខ្លួន ដោយពួកគេត្រូវតាំងចិត្តបម្រើអតិថិជនឲ្យអស់ពីចិត្តពីថ្លើមទៅតាមដែលអ្វី ដែលពួកគេអាចធ្វើទៅបាន។

ដោយឡែកបុគ្គលិក ផ្នែកទទួលកុម្មង់ម្ហូបអាហារប្រភេទFast food មួយក្នុងសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ បុគ្គលិករូបនោះ បានស្ទុះទៅវាយអតិថិជនដែលកំពុងកុម្មង់អាហារក្នុងហាងរបស់ខ្លួន យ៉ាងកម្រោលដោយសារតែភ្ញៀវកុម្ម៉ង់អាហាររញ៉េរញ៉ៃពេក។

តាមរយៈឃ្លីបវីដេអូដ៏ព្រៃផ្សៃនេះ ត្រូវបានគេដឹងថា ហេតុកាណ៍នេះបានកើតឡើងក្នុងហាងលក់អាហារfast food របស់អាមេរិកឈ្មោះ Wendi ដែលជាហាងផ្គត់ផ្គង់បឺហ្គឺ ដ៏ធំរបស់អាមេរិក ប៉ុន្តែមិនបានបញ្ជាក់ថានៅក្នុងរដ្ឋណា ឬទីក្រុងណានោះទេ។

ជនបង្កហិង្សាជាបុគ្គលិកម្នាក់ក្នុងហាងនោះ បានវាយបុរសដែលជាអតិថិជននោះយ៉ាងញាប់ដៃ ដោយមិនឲ្យបុរសរងគ្រោះអាចតដៃបានឡើយ ហើយគេក៏បាននិយាយបន្ថែមទៀតថា រូបគេនឹងសម្លាប់បុរសរងគ្រោះ ដែលសម្ដីនេះបានបង្ហាញពីកំហឹងយ៉ាងខ្លាំងក្លារបស់បុគ្គលិកនោះ បើទោះបីជាអ្នកដែលនៅក្នុងហេតុការណ៍នោះ បានស្រែកឃាត់ និងគម្រាមហៅប៉ូលិសយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ យើងក៏មិនទាន់បានដឹងអំពី ដើមហេតុច្បាស់លាស់ ដែលបណ្ដាលឲ្យបុគ្គលិករូបនេះខឹងសម្បារដល់ថា្នក់ប្រើអំពីហិង្សា គ្រាន់តែដឹងថាបុរសរងគ្រោះជាអតិថិជនបានកុម្មង់រញ៉េរញ៉ៃ និងបង្ហាញចរិតមើលងាយមើលថោក មិនឲ្យតម្លៃអ្នកទទួលភ្ញៀវ មុនពេលផ្ទុះអំពើហិង្សាកើតឡើង។

ប៉ូលិសក៏កំពុងស្រាវជ្រាវ និងទាក់ទងទៅហាង Wendi ដើម្បីសុំការបំភ្លឺ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]