ចិន៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ថា ខ្សែរថភ្លើងមួយខ្សែ ត្រូវបានសាងសង់ កាត់តាមអគារផ្ទះល្វែងដ៏ខ្ពស់មួយកម្ពស់ ១៩ជាន់ នៅក្នុងទីក្រុងឆុងឈីង (Chongqing) ដើម្បីដោះស្រាយបញ្ហា រឿងមិនមានទីធ្លាគ្រប់គ្រាន់ក្នុងការសាងសង់។

ទីក្រុងមួយនេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន ដែលជាទីក្រុងសាងសង់លើភ្នំ និងមានប្រជាពលរដ្ឋដល់ទៅ៤៩លាននាក់ រស់នៅលើផ្ទៃដីទំហំ តែជាង ៨០ ០០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យអ្នករៀបចំផែនការទីក្រុង រកមើលការច្នៃប្រឌិតនៅក្នុងការដោះស្រាយបញ្ហាកង្វះទីតាំងនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ថានីយរថភ្លើងដ៏ពិសេសមួយនេះ ត្រូវបានសាងសង់ឡើងក្នុងប្លុកផ្ទះល្វែងដ៏ធំមួយតែម្តង គឺចាប់ពីជាន់ទី៦ ដល់ជាន់ទី៨ ដោយអ្នកដែលរស់នៅក្នុងប្លុកផ្ទះនេះ អាចលោតចូលក្នុងរថភ្លើងដែលឆ្លកកាត់ តាមរយៈស្ថានីយ៍ Liziba ដែលនៅនឹងផ្ទះរបស់ពួកគេតែម្តង។ 

ប្រភពព័ត៌មានបន្តថា បើទោះជាមានមនុស្សរស់នៅជាប់នឹងផ្លូវរថភ្លើងដ៏មមាញឹកនេះក៏ដោយ ប៉ុន្តែសម្លេងឮរំខានត្រូវបានកាត់បន្ថយដោយគ្រឿងបរិក្ខាពិសេសៗ។ សម្រាប់អ្នករស់នៅក្នុងផ្ទះ ជាប់ស្ថានីយ៍រថភ្លើងនេះ សម្លេងរថភ្លើងត្រូវបានគេរចនាឡើង ដោយកាត់បន្ថយមកនៅត្រឹមសម្លេងដូចម៉ាស៊ីនលាងចានអង្រួនប៉ុណ្ណោះ។

តាមរយៈការធ្វើដូចនេះ ក្រុមអ្នករៀបចំផែនការទីក្រុង ងាចបញ្ចៀសការវាយរំលំចោលនូវអាគារទាំងមូល ដើម្បីយកកន្លែងសង់ផ្លូវរថភ្លើង។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូនក្នុងទីក្រុង បាននិយាយថា “ទីក្រុងរបស់យើងត្រូវបានសាងសង់ឡើង ដោយមានអគារធំៗជាយូរមកហើយ ហើយការស្វែងរកចន្លោះណាមួយដើម្បីសាងសងខ្សែរថភ្លើងមួយនេះ គឺជាការប្រឈមដ៏ធំមួយ”។

គួរបញ្ជាក់ថា ទីក្រុងកំពង់ផែ ក្រុងឆុងឈីង (Chongqing) មួយនេះ គឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុងទាំង៤ នៅក្នុងប្រទេសចិន ដែល ស្ថិតនៅតាមបណ្តោយច្រាំងទន្លេ Yangtze ។ វាត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងភ្នំ ក៏ដោយសារតែវាស្ថិតនៅជុំវិញព្រៃរបោះ និងកូនភ្នំតូចៗជាច្រើន៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ តោះមកមើល ទិដ្ឋភាពខ្លះក្នុងរោងចក្រផលិតតុក្កតាសិច តម្លៃ ៦០០០ដុល្លារឡើងទៅ មានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ?

ឧស្សាហកម្មផលិតម៉ានីកាំងសិច ឬហៅថាតុក្កតាសិច មានការរីកលូតលាស់ យ៉ាងខ្លាំងនៅប្រទេសជប៉ុន។ រាល់តុក្តតាសិចនីមួយៗ ពិតជាមានរូបរាងស្រស់ស្អាត និងស៊ិចស៊ីល្អឥតខ្ចោះ មានលក្ខណៈដូចទៅនឹងមនុស្សពិតៗ រីឯសន្ទុះនៃការផលិត ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

បើតាមប្រភពបានឲ្យដឹងថា រោងចក្រឧស្សាហកម្មផលិតតុក្តតាសិចដោយដៃមួយនៅប្រទេសជប៉ុន អាចផលិតបានចំនួនប្រមាណ ៥០០តុក្កតាសិចប៉ុណ្ណោះក្នុងមួយឆ្នាំ និងមានតម្លៃចាប់ពី ៦,០០០ដុល្លារអាមេរិកឡើងទៅ។

វាត្រូវចំណាយពេល៤ទៅ៥សប្តាហ៍សម្រាប់ធ្វើផ្នែកនៃរាងកាយតុក្កតាសិច ទម្រាំបានលេចចេញជារូបរាង យកមកផ្គុំជាមួយនឹងផ្នែកផ្សេងៗទៀតដូចជា ដៃ និងជើង ជាដើម។ តុក្កតាសិចដែលមានតម្លៃថ្លៃ គុណភាពល្អ ត្រូវបានផលិតឡើងពីស៊ីលីកូន និងអាចធ្វើការបទបែនសន្លាក់ខ្លួនដល់ទៅ៣៥កន្លែងផងដែរ។

ចង្វាក់នៃផលិតកម្មមានច្រើនដំណាក់កាលរួមមាន ទាំងការបាញ់ថ្នាំលាបពណ៌ ការ Make up លើផ្ទៃមុខរបស់មានីកាំង និងការផ្គុំបំណែកផ្សេងៗទៀត ដើម្បីឲ្យក្លាយជារូបរាងពិតប្រាកដមួយនៃតុក្តតាសិច ដែលមានជីវិតពិតៗដូចមនុស្សយើងផងដែរ។

រោងចក្រមួយនេះផលិតតុក្តតាសិចសម្រាប់លក់ដល់ទីផ្សារ ដែលជាអ្នកគ្មានលទ្ធភាព ស្វែងរកដៃគូស្នេហាបានតែប៉ុណ្ណោះ និងធ្វើការផ្តល់ប្រឹក្សាយោបល់មួយដ៏ត្រឹមត្រូវជូនដល់ពួកគេ និងថែមទាំងលក់ជូនក្នុងការបញ្ចុះតម្លៃពិសេសទៀតផង។

ភាគច្រើនអ្នកទិញតុក្តតាសិច សុទ្ធតែជាបុរស​នៅលីវ។ ក្នុងចំណោមពួកគេទាំងនោះ មានប្រមាណ៦០ភាគរយ ជាបុរសដែលមានវ័យ៤០ឆ្នាំ។ នេះបើយោងតាមការអះអាងពីខាងក្រុមហ៊ុន។

គួរឲ្យដឹងដែរថា រោងចក្រឧស្សាហកម្មផលិតតុក្កតាសិចដោយដៃនេះ បានបង្កើតឡើង តាំងពីឆ្នាំ១៩៧៧ ស្ថិតនៅភាគខាងកើត ប្រទេសជប៉ុន។ លើសពីនេះខាងក្រុមហ៊ុនក៏មាន ជាបន្ទប់តាំងបង្ហាញ (Show room) តុក្កតាសិចជាច្រើនប្រភេទខុសគ្នា ស្ថិតក្នុងរូបភាពខុសៗគ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]