(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន កូនស្រីរបស់ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ដែលមានឈ្មោះ ជា សុជាតិនារី (ហៅដូរី) ត្រូវបានបង្ហើបឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រៀមថតស្បតផលិតផល ថែរក្សារស្បែក របស់បារាំង និងសិង្ហបុរី ជាក្រុមហ៊ុនលក់របរប្រើប្រាស់ សម្រាប់កូនក្មេង។ ដំណឹងនេះធ្វើឲ្យឪពុកម្ដាយរបស់ក្មេង ជា សុជាតិនារី រំភើបចិត្តអរស្ទើរហោះ។

ក្រុមហ៊ុនថតស្បតឲ្យផលិតផល ថែរក្សារស្បែក របស់បារាំង និងសិង្ហបុរី បានធ្វើការទំនាក់ទំនង មកកាន់ពិធីការិនី គង់ សុជាតិ ដើម្បីបានកូនស្រីដ៏ស្រស់ស្អាតរបស់នាង ថតពាណិជ្ជកម្ម ប៉ុន្តែដោយសារកូនស្រី របស់អ្នកនាង គង់ សុជាតិ មានអាយុតិចពេក ពិបាកក្នុងការធ្វើដំណើរឆ្លងប្រទេស ទើបពិធីការិនីរូបនេះ បានស្នើទៅ ក្រុមហ៊ុនទាំង២ខាងលើ សុំឲ្យកូនស្រី បានថតស្បតនេះនៅកម្ពុជាវិញ។ សម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង បានយល់ព្រមតាមការស្នើសុំរបស់អ្នកនាង គង់ សុជាតិ។ តែដោយឡែក សម្រាប់ម្ចាស់ក្រុមហ៊ុន នៅប្រទេសសិង្ហបុរី មិនយល់ព្រមតាមការស្នើសុំទេ ទើបអ្នកនាង សម្រេចថា នឹងសុំឲ្យកូនស្រី មានអាយុ និងចាស់ខែជាងនេះសិន។

គង់ សុជាតិ បានថ្លែងប្រាប់បន្តទៀតថា តាមពិតទៅ ស្បតពាណ្ជិជកម្មនេះ តម្រូវឲ្យថតជាគ្រួសារ មានរូបអ្នកនាង គង់ សុជាតិ លោក ជា វិបុល និងកូនស្រី ជា សុជាតិនារី តែម្ចាស់ក្រុមហ៊ុន ត្រូវការយកកូនស្រីរបស់អ្នកនាង ដើរជាតួឯក ក្នុងការថតនេះ។

ឆ្លើយនឹងសំណួរបស់អ្នកកាសែត ជុំវិញតម្លៃខ្លួនថតស្បតរបស់ កូនស្រីដ៏ស្រស់ស្អាតនេះ អ្នកនាង គង់ សុជាតិ មិនបានប្រាប់ឲ្យដឹងនោះទេ គ្រាន់តែបង្ហើបឲ្យដឹងថា តម្លៃខ្លួនថ្លៃកប់ពពក ពោលគឺមិនចាញ់តារាអាជីពល្បីៗ នោះទេ។

ពិធីការិនីចាស់វស្សា តែសម្រស់នៅតែស្រស់ស្អាតរូបនេះ បានបញ្ជាក់ថា ការថតស្បតផលិតផល ថែរក្សារស្បែក របស់បារាំង និងសិង្ហបុរី ជាក្រុមហ៊ុនលក់របរប្រើប្រាស់ សម្រាប់កូនក្មេង ដោយយកគ្រួសារ និងកូនស្រី អ្នកនាងថតជាតំណាងនោះ គឺកុងត្រា រយៈពេល១ឆ្នាំ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស៊ីន យូប៊ីន មានទំនាក់ទំនាក់ស្នេហា នៅក្រៅឆាកជាមួយ តែមិនចង់លាតត្រដាង

ភ្នំពេញ៖ តារាសម្តែង រូបស្រស់សម្ផស្សបាន កញ្ញា ស៊ីន យូប៊ីន ត្រូវបានទស្សនិកជនសង្ស័យថា មានទំនាក់ទំនាក់ស្នេហា នៅក្រៅឆាកជាមួយ ខាត់ វៃហាំង តែមិនបានចេញមុខមកបកស្រាយនោះទេ ។

កញ្ញា ស៊ីន យូប៊ីន ដៃគូ លោក ខាត់ វៃហាំង ដែលពីមុនមកធ្លាប់មានទស្សនិក ជនមួយចំនួនយល់ថាអ្នកទាំងពីរ មិនត្រឹមតែមាន ទំនាក់ទំនងស្នេហាគ្នា ក្នុងសាច់រឿងប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនាក់ ស្នេហានៅក្រៅឆាកថែមទៀតផង តែអ្នក ស៊ីន យូប៊ីន និង ខាត់ វៃហាំង មិនបានចេញមុខមកបកស្រាយនោះទេ ។

អ្វីដែលគេប្លែកមួយរយៈ ចុងក្រោយនេះមិនសូវដែលឃើញ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ចាប់ដៃគ្នាសម្តែងរឿង រួមគ្នាដូចមួយរយៈមុន និងទៅណាមកណា បើមាន ស៊ីន យូប៊ីន បែជាមិនឃើញមាន ខាត់វៃហាំង តែបើ ឃើញ ខាត់ វៃហាំង បែជាមិនឃើញ កញ្ញាស៊ីន យូប៊ីន ទៅវិញ មិនដឹងជាមកពីមូលហេតុអ្វីនោះទេ តួយ៉ាងដូចក្នុងរូបភាពនេះស្រាប់ ស៊ីន យូប៊ីន បង្ហាញខ្លួនតែម្នាក់ឯងនៅឆ្នេរសមុទ្យ ខេត្តព្រះសីហនុ ដោយមិនឃើញមាន វត្តមានរបស់តារាប្រុស ខាត់ វៃហាំងឡើយ ។

សូមជម្រាបថា តារាសម្តែងស្រីស្អាតហ្វេសស៊ីហ្គើល កញ្ញា ស៊ីន យូប៊ីន បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យខ្នាញ់នៅមាត់សមុទ្យ កម្ពុជាយើងនៅលើទឹកដី ខេត្តព្រះសីហនុ ពិតជាស្រស់ស្អាត និងទាក់ទាញប្រជាប្រិយភាព ពីទស្សនិកជន និង Fan អ្នកគាំទ្រលើរូបនាងឲ្យ កាន់តែចាប់អារម្មណ៍លើរូបនាង កាន់តែខ្លាំងឡើងៗ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ