ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ កម្លាំង​នគរបាល​ចាប់ខ្លួន​ ក្រោយ​ប្រើប្រាស់​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​ប្រពន្ធ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​វាល​ពោធិ៍ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ មូលហេតុ​ដោយសារ​ខ្មាស់​អ្នក​ភូមិ​ដៀលត្មះ​ថា ចេះ​អំពើ​ធ្មប់​បង្ក​ការ​ភ័យ​ខ្លាច​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ភេ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ជា​ជនជាតិភាគតិច​គួ​យ ដោយ​ប្រកប​របរ​ធ្វើស្រែ​ចំការ​។ មន្ត្រី​ដដែល​បន្ត​ថា ជនសង្ស័យ​ជា​ប្តី​បាន​ប្រើ​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​របស់​ខ្លួន​មួយ​កាំបិត លើ​ចុង​ដោះ​ខាងស្តាំ បណ្តាល​ឱ្យ​ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ តែង​ដៀលត្មះ​លើ​គ្រួសារ​នោះ​ថា ចេះ​អំពើ​អាប ធ្មប់​ងាយ​បង្ក​គ្រោះ​ថា្ន​ក់​ដល់​មនុស្ស​ក្នុងភូមិ​ណាស់ ហើយ​គ្រួសារ​មួយ​នេះ​តែង​ខ្មាស​អៀន​ជា​ខ្លាំង ស្ទើរ​មិន​ចង់​ឃើញ​មុខ​អ្នក​ក្នុងភូមិ​នោះ​ផង​ដែរ​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ តាំងពី​ថ្ងៃ​រហូត​ដល់​យប់​ហើយ​ជជែក​ជាមួយ​ប្រពន្ធ​ថា នឹង​សម្លាប់​ខ្លួន​ទាំងអស់​គ្នា ព្រោះ​មិន​អាច​រស់នៅ​ក្នុងភូមិ​នេះ​ទៀត​បាន​ទេ ដោយ​សព្វថ្ងៃ​រង​ការ​ដៀលត្មះ​ពី​អ្នក​ភូមិ​ជា​ច្រើន​និយាយ​ចោទប្រកាន់​ថា គ្រួសារ​យើង​ចេះ​អាប ចេះ​ធ្មប់ ប្រសិនជារ​ស់ត​ទៀត ពិតជា​ខ្មាស​គេ និង​មិន​ចង់​រស់នៅ​ក្នុងភូមិ​ឡើយ ។

ភ្លាម​នោះ​លុះ​បុរស​ជា​ប្តី​ក៏​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​ប្រពន្ធ​ចំ​ដើមទ្រូង​ដេក​ស្លាប់​នៅ​លើ​គ្រែ​ក្នុង​មុង​លើ​ផ្ទះ​។ ក្រោយ​ពី​យក​កាំបិត​ចាក់​ប្រពន្ធ​រួច​ហើយ ខ្លួន​ក៏​ងងឹតមុខ​ឈឹង​មិនដឹង​ថា ខ្លួន​បាន​ធ្វើ​អ្វី​សោះ ក្រោយមក​ទៀត​ពេល​ដឹងខ្លួន​ឡើង ក៏​ស្រាប់តែ​ត្រូវ​ប្អូនថ្លៃ​ចាប់ចង រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

តែ​ប្រភព​មួយទៀត​បាន​និយាយ​ថា ក្រោយ​បុរស​ជា​ប្តី​ចាក់​សម្លាប់​ប្រពន្ធ​បាន​ចុះពីលើផ្ទះ​យក​កាំ​ទៅ​ឱ្យ​គេ រួច​ប្រាប់​គេ​ថា ខ្លួន​ចាក់​សម្លាប់​ប្រពន្ធ​ហើយ ភ្លាម​នោះ​ទើប​មានការ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង​។

ជា​ការ​ប៉ាន់ស្មាន​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ថា ពិតជា​មានរឿង​ការ​ចោទប្រកាន់​ពី​អ្នក​ភូមិ​ថា គ្រួសារ​នោះ​ចេះ​អំពើ​អាប​ធ្មប់​មែន តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ឃើញជាក់ស្តែង​ថា គ្រួសារ​នោះ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ស្លាប់​ដោយ​ភស្តុ​តាង​អ្វីមួយ​ឡើយ ហើយ​ស្ថិត​ក្រោយ​ហេតុការណ៍​នោះ​សមត្ថកិច្ច​ប៉ាន់​ស្មានថា ជនសង្ស័យ​ជា​ប្តី​ចាក់​សម្លាប់​ប្រពន្ធ រួច​នឹង​ត្រូវ​ចាក់​សម្លាប់​ខ្លួន​ជា​ក្រោយ តែ​ទំនង​មិន​ដាច់​ចិត្ត​ចាក់​សម្លាប់​ខ្លួន ទើប​យក​កាំបិត​ទៅ​ប្រគល់​ឱ្យ​គេ រួច​ត្រូវ​គេ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជា​ក្រោយ​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លុង​ភេ បាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ស៊ុត រ៉េ​ត អាយុ​៤៤​ឆ្នាំ ជនជាតិភាគតិច​គួ​យ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ វឿ​ន ឡី អាយុ​៣៩​ឆ្នាំ ជនជាតិភាគ​តិច​​គួ​យ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ គ្រួសារ​អ្នក​ទាំង​២​មានកូន​៥​នាក់ ប្រុស​៤​នាក់ និង​កូនស្រី​ច្បង​ម្នាក់​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ​បន្ថែម​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ដល់ម្ល៉ឹង! ​សុំបទ«​រាំ​អីចេះ» ​​ចេញ​បទ​ «បុណ្យ​ភូមិ» ស្ទុះវ៉ៃអ្នក​ភ្លេង​ប្រាវ

រាជធានីភ្នំពេញ ៖ ខណៈកម្មវិធី​មង្គលការ​​ជិត​ចប់ ហើយ​ខណៈ​​មាន​ការ​រាំ​កម្សាន្តដែរនោះ ស្រាប់តែ​​​​ឈ្លោះប្រកែក​គ្នា​ រហូត​​បង្ក​ហិង្សា ​​ធ្វើ​ឱ្យ​​អ្នក​តន្ត្រីករ​២​នាក់បានរង​របួស ​ព្រមទាំង​មិន​ព្រម​ឱ្យ​​ប្រាក់​ថ្លៃ​អក​​កា​ដង់ ដោយសារ​តែ​ម្ចាស់​ដើមការ​កុំម្មង់​ឱ្យ​​ច្រៀង​បទ​«​រាំ​អីចេះ» ទៅ​ចេញ​បទ​ «បុណ្យ​ភូមិ» ។

ហេតុការណ៍នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា ​ស្ថិតនៅ​ចំណុច​​​ភូមិ​​រំដួល សង្កាត់​​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​រង​គ្រោះ​ទី​១​មានឈ្មោះ​នៅ វី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាអ្នក​​រៀប​ឆាក​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​ភូមិ​សង្កាត់​ខាងលើ ​និងទី​២​-​ឈ្មោះគឹ​ម សី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាមេការ​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​នៅ​ភូមិ​ជ្រោយ​ស្វាយ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង របួសស្រាល​២​នាក់ ​។

តាម​សម្តី​ផ្ទាល់​ពី​បុរស​​ជន​រង​គ្រោះ​​​ថា ​មុន​ពេល​កើត ​ម្ចាស់​ដើមការ​បាន​ជួលក្រុម​អក​កា​ដង់​គាត់​មក​លេង​ ក្នុង​កម្មវិធី​មង្គល​ការ​។ខណៈ​ពេល​ភ្ញៀវ​ហូប​​ដល់​យប់​ មានកម្ម​វិធី​រាំ​កម្សាន្ត ក៏​មាន​បុរស​ម្នាក់​ទៅ​កុំម្មង់​​សុំ​ឱ្យ​​​ច្រៀង​​បទ «បុណ្យ​ភូមិ» រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ​​បាត់ ។

ក្រុម​អ្នកភ្លេង​រៀបចំ​ចេញ​បទ «បុណ្យ​ភូមិ​» ហើយ ស្រាប់តែ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ដែល​អះអាង​ថា ​ជា​បងប្អូន​ម្ចាស់​ការ​ បាន​មក​កុំម្មង់​បទ​ឱ្យ​ច្រៀង​បទ «រាំ​អីចេះ» លុះ​ពេល​ក្រុម​តន្ត្រី​បាន​ចេញ​បទ «បុណ្យ​ភូមិ»មុន ធ្វើ​ឲ្យ​ខាង​ម្ចាស់​ការ​ខឹង​ បាន​នាំ​គ្នា​ទៅ​វាយ​ក្រុម​តន្ត្រីករ​ចំនួន​២​នាក់​ បណ្តាល​អោយ​រង​របួសស្រាល​តែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]