រាជធានីភ្នំពេញ ៖ ខណៈកម្មវិធី​មង្គលការ​​ជិត​ចប់ ហើយ​ខណៈ​​មាន​ការ​រាំ​កម្សាន្តដែរនោះ ស្រាប់តែ​​​​ឈ្លោះប្រកែក​គ្នា​ រហូត​​បង្ក​ហិង្សា ​​ធ្វើ​ឱ្យ​​អ្នក​តន្ត្រីករ​២​នាក់បានរង​របួស ​ព្រមទាំង​មិន​ព្រម​ឱ្យ​​ប្រាក់​ថ្លៃ​អក​​កា​ដង់ ដោយសារ​តែ​ម្ចាស់​ដើមការ​កុំម្មង់​ឱ្យ​​ច្រៀង​បទ​«​រាំ​អីចេះ» ទៅ​ចេញ​បទ​ «បុណ្យ​ភូមិ» ។

ហេតុការណ៍នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា ​ស្ថិតនៅ​ចំណុច​​​ភូមិ​​រំដួល សង្កាត់​​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​រង​គ្រោះ​ទី​១​មានឈ្មោះ​នៅ វី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាអ្នក​​រៀប​ឆាក​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​ភូមិ​សង្កាត់​ខាងលើ ​និងទី​២​-​ឈ្មោះគឹ​ម សី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាមេការ​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​នៅ​ភូមិ​ជ្រោយ​ស្វាយ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង របួសស្រាល​២​នាក់ ​។

តាម​សម្តី​ផ្ទាល់​ពី​បុរស​​ជន​រង​គ្រោះ​​​ថា ​មុន​ពេល​កើត ​ម្ចាស់​ដើមការ​បាន​ជួលក្រុម​អក​កា​ដង់​គាត់​មក​លេង​ ក្នុង​កម្មវិធី​មង្គល​ការ​។ខណៈ​ពេល​ភ្ញៀវ​ហូប​​ដល់​យប់​ មានកម្ម​វិធី​រាំ​កម្សាន្ត ក៏​មាន​បុរស​ម្នាក់​ទៅ​កុំម្មង់​​សុំ​ឱ្យ​​​ច្រៀង​​បទ «បុណ្យ​ភូមិ» រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ​​បាត់ ។

ក្រុម​អ្នកភ្លេង​រៀបចំ​ចេញ​បទ «បុណ្យ​ភូមិ​» ហើយ ស្រាប់តែ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ដែល​អះអាង​ថា ​ជា​បងប្អូន​ម្ចាស់​ការ​ បាន​មក​កុំម្មង់​បទ​ឱ្យ​ច្រៀង​បទ «រាំ​អីចេះ» លុះ​ពេល​ក្រុម​តន្ត្រី​បាន​ចេញ​បទ «បុណ្យ​ភូមិ»មុន ធ្វើ​ឲ្យ​ខាង​ម្ចាស់​ការ​ខឹង​ បាន​នាំ​គ្នា​ទៅ​វាយ​ក្រុម​តន្ត្រីករ​ចំនួន​២​នាក់​ បណ្តាល​អោយ​រង​របួសស្រាល​តែម្តង ។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

លោក ម៉ោញ សារ៉ាត់ ច្រានចោលព័ត៌មានថាលោកជា ឪពុកបង្កើតរបស់ Maddox និងប្ដឹងទាមទារសំណង ១០០០ដុល្លារ

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់កូនចិញ្ចឹមសញ្ជាតិខ្មែរ Maddox ដែលកំពូលតារាស្រីរបស់ហូលីវូដ អេនជេលីណា ជោលី បានសុំក្មេងប្រុសនេះទៅចិញ្ចឹមកាលពីឆ្នាំ ២០០១។

កាលពីពេលថ្មីៗនេះផងដែរ សារព័ត៌មានជាច្រើន បាននឹងកំពុងមានភាពចម្រូងចម្រាស ពាក់ព័ន្ធនឹងឪពុកបង្កើតរបស់ Maddox ឈ្មោះម៉ោញ សារ៉ាត់បានចេញមុខ ទាមទារកូនប្រុសបង្កើតរបស់គាត់ ពីលោកស្រីអេនជេលីណា ជោលី ត្រលប់មកវិញដោយអះអាង ថាសំណុំបែបបទសុំកូនរបស់លោកស្រីអេនជេលីណា ជោលីមានភាពមិនប្រក្រតី។

ជាមួយនឹងការចុះផ្សាយព័ត៌មានខាងលើ បានធ្វើឲ្យមហាជនមានប្រតិកម្មយ៉ាងខ្លាំង ខណៈដែលមហាជនបានគាំទ្រយ៉ាងពេញទំហឹង ក្នុងន័យចង់ឲ្យ Maddox នៅតែជាកូនរបស់អេនជេលីណា ហើយដាក់ទណ្ឌកម្មមកលើឪពុកដើម ខណៈដែលមហាជនបានគិតថាលោកជាមនុស្សមើល ឃើញតែផលប្រយោជន៍។

ដោយឡែក លោកម៉ោញ សារ៉ាត់ ដែលជាប្រធានអង្គការមួយក្នុងស្រុក ក៏បានធ្វើការឆ្លើយតបទៅនឹងព័ត៌មាន RFI និងលោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ ចេះតែមាន រឿងប្លែកៗ! នៅសុខៗមានរឿង ប្តឹងផ្តល់មកពីណា ? បើជាការពិតចុះហេតុអ្វីមិនយកពាក្យបណ្តឹងហ្នុងមកបង្ហាញសាធារណេៈជនឲ្យគេមើលផង ហើយប្តឹងនៅសាលាក្តីណា ពីពេលណា ? ។ ខ្ញុំសូមធ្វើសំណូមពរយ៉ាងទទូចសូមមេត្តាកុំបកស្រាយអ្វីអោយហួសហេតុផលទាក់ទងដល់ជីវិតឯកជនរបស់ Jolie ដាច់ខាត ! ដើម្បីអោយអស់មន្ទិលសង្ស័យ អំពីបញ្ហាការលេចឭពាក្យចរចាមអារាមលើបណ្តាញសង្គម ខ្ញុំ ម៉ោញ សារ៉ាត់ សូមបដិសេធទាំងស្រុងនិងពុំបានដឹង ពុំទទួលខុសត្រូវចំពោះការផ្សព្វផ្សាយទាំងឡាយណា ដែលទាក់ទងនិងព័ត៌មានទាំងនេះទេ ។ សូមអរគុណចំពោះការយកចិត្តទុកដាក់ដល់រូបខ្ញុំ ។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវខាងលើនេះ វាហាក់បីដូចជាបានធ្វើឲ្យលោក ម៉ោញ សារ៉ាត់ក្លាយជាជនរងគ្រោះដោយសារពាក្យរិះគន់របស់ មហាជន ខណៈដែលរូបលោកផ្ទាល់មិនបានប្ដឹងផ្ដល់ទាមទារសំណង និងសូម្បីតែ គ្មានជាប់សាច់ឈាមអ្វីជាមួយ Maddox បន្ដិចសោះនោះ។

ជាមួយនឹងរឿងរ៉ាវនេះ ក៏មិនទាន់ឃើញមានប្រតិកម្មណាមួយពីលោកស្រី អេនជេលីណាជោលី ផងដែរ ខណៈមហាជនបានជះកំហឹងទៅលើលោក ម៉ោញសារ៉ាត់ រួចបាត់ទៅហើយ ជាមួយនឹងពាក្យសំដីថា លោក នឹងសប្បាយចិត្តប្រសិន បើអេនជេលីណាមិនមកជាន់ទឹកដីកម្ពុជាទៀត ដែលលោកក៏បានធ្វើការបដិសេធចំពោះពាក្យនេះផងដែរ។ ហើយយើងនឹងទន្ទឹងរង់ចាំ មើលការបកស្រាយបន្តបន្ទាប់ទៀត ប៉ុន្តែបើអ្វីដែលលោកបានអះអាងខាងលើនេះជាការពិត ហេតុការណ៍នេះពិតជាអយុត្តធម៌ណាស់សម្រាប់កិត្តិយសរបស់លោក។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ Maddox ឈ្មោះដើម រ័ត្ន វិបុល រូបនេះ មានអាយុ ១៥ឆ្នាំ ត្រូវបានរស់នៅយ៉ាងរីករាយក្រោមការចិញ្ចឹមបីបាច់ថែរក្សា របស់លោកស្រីអេនជេលីណា ដែលគាត់បានសុំគេពីមណ្ឌលកុមារកំព្រាមួយក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ ២០០១៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]