ភ្នំពេញ៖ សព្វថ្ងៃនេះ មានមនុស្សភាគច្រើននិយមចូលចិត្តប្រើរបស់ម៉ាកល្បីៗពិតប្រាកដពីស្រុកក្រៅ ព្រោះនៅពេលប្រើរបស់សុទ្ធល្អតាមប្រភេទម៉ាក បានធ្វើឲ្យពួកគេ មានទំនុកចិត្តក្នុងការប្រើប្រាស់ និងផ្តល់ភាពថ្លៃថ្នូរ។

ទន្ទឹមនឹងនេះ ក៏មានម៉ាកផលិតផលជាច្រើនកំពុងតែធ្វើចរាចរ ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកពិបាកជ្រើសរើសម៉ាកផលិតផល មួយណាមានតម្លៃសមរម្យ និងល្អប្រើបានយូរ។

សម្រាប់ម៉ាក Victorinox នេះមានលក់សម្លៀកបំពាក់បុរស ទាំងឈុតអាវធំ អាវដើរកំសាន្ត អាវរងា ខោ វ៉ាលីស នាឡិកា កាំបិតជាដើម ដែលសុទ្ធសឹងជារបស់ល្អ។ ចំពោះម៉ាក Victorinox ត្រូវបានគេទទួលស្គាល់ថាជាម៉ាកមួយ ដែលអាចធានាបាន ពីគុណភាពល្អ ប្រើបានយូរ និងមិនមានបញ្ហាពេលកំពុងប្រើនោះទេ។ រីឯតម្លៃ ក៏អាចនិយាយបានថា សមរម្យអាចទទួលយកបាន ដែលមិនថ្លៃហួសហេតុ។ មិនតែប៉ុណ្ណោះ សម្រាប់បុរសសម័យថ្មី នៅតាមបណ្តាប្រទេសនានា ពួកគេតែងនិយមប្រើប្រាស់របស់ និងសម្ភារៈប្រើប្រាស់របស់ Victorinox ព្រោះថាវាជាម៉ាកមួយដែលផ្តល់នូវភាពថ្លៃថ្នូរ និងអាចប្រើបានរាប់ឆ្នាំ ដែលសាកសមនឹងតម្លៃយ៉ាងពិតប្រាកដ។

ត្រឹមឆ្នាំ ២០០១ ម៉ាក VICTORINOX បានបង្កើតផលិតផលថ្មី ដែលជាសម្លៀកបំពាក់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ ហើយបានដាក់លក់នៅលើទីផ្សារ និងទទួលការគាំទ្រផងដែរ។ ដោយទទួលបានជំនឿចិត្តពីគុណភាពកាំបិតតូចៗរបស់ម៉ាក VICTORINOX ទើបក្រុមហ៊ុននេះកាន់តែផ្តោតខ្លាំង ទៅលើគុណភាពនៃសម្លៀកបំពាក់នីមួយៗ។

បច្ចុប្បន្ននេះដែរ ម៉ាកនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ ហើយក៏ទទួលបានការនិយមចូលចិត្តពី សំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ។ ហើយម៉ាកនេះដែរនឹងមានការដាក់លក់បញ្ចុះតម្លៃយ៉ាងពិសេស នៅផ្សារទំនើបអីុអន ច្រកចូលតាមផ្លូវព្រះសុធារស នៅថ្ងៃទី ២០ ខែ មីនា ដល់ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៧។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]