ភ្នំពេញ៖ តារាសម្តែង រូបស្រស់សម្ផស្សបាន កញ្ញា ស៊ីន យូប៊ីន ត្រូវបានទស្សនិកជនសង្ស័យថា មានទំនាក់ទំនាក់ស្នេហា នៅក្រៅឆាកជាមួយ ខាត់ វៃហាំង តែមិនបានចេញមុខមកបកស្រាយនោះទេ ។
កញ្ញា ស៊ីន យូប៊ីន ដៃគូ លោក ខាត់ វៃហាំង ដែលពីមុនមកធ្លាប់មានទស្សនិក ជនមួយចំនួនយល់ថាអ្នកទាំងពីរ មិនត្រឹមតែមាន ទំនាក់ទំនងស្នេហាគ្នា ក្នុងសាច់រឿងប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនាក់ ស្នេហានៅក្រៅឆាកថែមទៀតផង តែអ្នក ស៊ីន យូប៊ីន និង ខាត់ វៃហាំង មិនបានចេញមុខមកបកស្រាយនោះទេ ។
អ្វីដែលគេប្លែកមួយរយៈ ចុងក្រោយនេះមិនសូវដែលឃើញ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ចាប់ដៃគ្នាសម្តែងរឿង រួមគ្នាដូចមួយរយៈមុន និងទៅណាមកណា បើមាន ស៊ីន យូប៊ីន បែជាមិនឃើញមាន ខាត់វៃហាំង តែបើ ឃើញ ខាត់ វៃហាំង បែជាមិនឃើញ កញ្ញាស៊ីន យូប៊ីន ទៅវិញ មិនដឹងជាមកពីមូលហេតុអ្វីនោះទេ តួយ៉ាងដូចក្នុងរូបភាពនេះស្រាប់ ស៊ីន យូប៊ីន បង្ហាញខ្លួនតែម្នាក់ឯងនៅឆ្នេរសមុទ្យ ខេត្តព្រះសីហនុ ដោយមិនឃើញមាន វត្តមានរបស់តារាប្រុស ខាត់ វៃហាំងឡើយ ។
សូមជម្រាបថា តារាសម្តែងស្រីស្អាតហ្វេសស៊ីហ្គើល កញ្ញា ស៊ីន យូប៊ីន បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យខ្នាញ់នៅមាត់សមុទ្យ កម្ពុជាយើងនៅលើទឹកដី ខេត្តព្រះសីហនុ ពិតជាស្រស់ស្អាត និងទាក់ទាញប្រជាប្រិយភាព ពីទស្សនិកជន និង Fan អ្នកគាំទ្រលើរូបនាងឲ្យ កាន់តែចាប់អារម្មណ៍លើរូបនាង កាន់តែខ្លាំងឡើងៗ ៕
ប្រភព៖ ដើមអម្ពិល
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖
ឃឹម ចរិយា ប្រឹងចាប់យកជំនាញសម្ដែង ដើម្បីពង្រីកខ្លួនចូលក្នុងទីផ្សារភាពយន្ត
(ភ្នំពេញ)៖ ពិធីការិនី ឃឹម ចរិយា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រៅពីអាជីពជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ ភីអ៉ិនអ៉ិន (PNN) កញ្ញា បានតាំងចិត្តថា នឹងបោះជំហានចូលវិថីសិល្បៈឲ្យកាន់តែល្បីល្បាញជាងមុនទៀត។
អាចថាជាការផ្លាស់ប្តូរបទពិសោធន៍ និងដើម្បីរកទីផ្សារការងារឲ្យបានច្រើនជាងមុន ពិធីការិនី ញញឹមស្រស់ពីធម្មជាតិ ឃឹម ចរិយា បានប្រាប់ថា កញ្ញា នឹងប្រឡូកចូលវិស័យសិល្បៈឲ្យកាន់តែល្បីទៅមួយផ្នែកទៀត គឺតាមរយៈការសម្តែងខ្សែភាពយន្ត បន្ថែមទៀត។
ប្រាប់អ្នកសារព័ត៌មានក្នុងពិធីខួបកំណើត គម្រប់ខួប ២៧ឆ្នាំ នារាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ កញ្ញា ឃឹម ចរិយាបានឲ្យដឹងថា « ចំពោះការងារជាពិធីការិនី គឺដំណើរការទៅដោយរលូន ប៉ុន្តែអាលូវនេះ នាងខ្ញុំបានចាប់យកអាជីពថ្មីមួយទៀត ពីសំណាក់រៀមច្បង ធ្វើជាតារាសម្តែង។ មួយរយៈមុខការងារជាពិធីការិនី មានការមមាញឹកច្រើន ប៉ុន្តែមួយរយៈក្រោយនេះ នាងខ្ញុំចាប់ផ្តើមងាកមកសាកល្បងជាការសម្តែងវិញ ហើយឆ្នាំថ្មីនេះ នឹងមានការសម្តែងជាស្នាដៃថ្មីមួយទៀត ហើយកំពុងចរចាគ្នាថ្មីនេះ ជារឿងភាគ»។
ពិធីការិនីសំដីផ្អែម និងមានទឹកដមរូបនេះ បានប្រាប់ទៀតថា រឿង «ថ្ងៃណាកូនមាសម្តាយ» ជារបស់ផលិតកម្មរស្មីស្ទឹងសង្កែ កញ្ញា បានសម្តែងជាតួឆ្នាស់ឆ្នើម កូនស្រីអ្នកមាន ឆើតឆាយ (លក្ខណៈ High Show) ដែលសាកសមទៅនឹងទ្រមុខ របស់កញ្ញាតែម្តង ។
និយាយបែបជឿជាក់លើខ្លួនឯង កញ្ញា ឃឹម ចរិយាថា «ដើមឡើយ នាងខ្ញុំមិនទុកចិត្តលើសមត្ថភាពសម្តែងខ្លួនឯង តែបើជាពិធីការិនីគឺមានសេចក្តីក្លាហានក្នុងការនិយាយ ប៉ុន្តែបើសម្តែងខ្ញុំពិបាកលេងទឹកមុខណាស់ ហើយថតមួយប្លង់ៗថតច្រើន ហើយខ្លាចចិត្តក្រុមការងារអត់ហ៊ានសម្តែង និងមិនដែលសាកល្បង។ តែដល់ពេលរឿង «ថ្ងៃណាកូនមាសម្តាយ» បងៗប្រាប់ថា អូនគួរតែសាកល្បង ព្យាយាម ពីព្រោះថា តួនេះសមនឹងអូន ត្រូវនឹងបុគ្គលិកលក្ខណៈយើងសម្តែងដែរ»។
កញ្ញាឯកសាប៊ូ Lux ប្រចាំឆ្នាំ២០០៧ ឃឹម ចរិយា ថា កញ្ញា នៅតែបន្តអាជីពជាពិធីការិនី និងសម្តែងបន្ថែមទៀត មិនបោះបង់ចោលមួយណាឡើយ។ កញ្ញាថា នឹងខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀតនៅក្នុងការសម្តែង ហើយ ថ្ងៃណាមួយកញ្ញា នឹងបានដើរតួឯក រឺតួសំខាន់ណាមួយក្នុងខ្សែភាពយន្ត បើអ្នកដឹកនាំរឿងមើលឃើញពីសមត្ថភាពសម្តែង។ ពិធីការិនី ឃឹម ចរិយា ថា កញ្ញា នឹងមិនបោះបង់ការតាំងចិត្តជាដាច់ខាត។
នៅរាត្រីថ្ងៃម្សិលមិញ ជាថ្ងៃខួបកំណើត គម្រប់ខួប ២៧ឆ្នាំ របស់ញ្ញា ឃឹម ចរិយា ឃើញមានវត្តមាន មិត្តសិល្បៈជាច្រើននាក់ បានចូលរួមនៅក្នុងពិធីនោះ ដែលភាគច្រើនសុទ្ធតែជាពិធីករ និងតារាសម្តែងរួមមាន អ្នកនាង គង់ សុជាតិ លោក យឹម ណារ៉ា កញ្ញា ហេង កែវនីតា លោក ជា វណ្ណារិទ្ធ កញ្ញា Baby និងតារាប្រុសស្រីជាច្រើនរូបទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]