យោងទៅតាមសារព័ត៍មានរបស់ប្រទេសសឹង្ហបុរីបាន បានឲ្យដឹងថា ដោយសារតែកំហឹង បានធ្វើឲ្យស្រ្ដីជាអ្នកលក់សាច់គោ គ្រវែងសាច់ និងពងមាន់ មកលើក្រុមគ្រួសារមួយ ដោយគ្មានត្រាប្រណី។

ជាការពិតណាស់ ជំលោះនេះ បានកើតឡើងតាំងពីយូរមកហើយ រវាងអ្នកលក់សាច់គោ និង ក្រុមគ្រួសារខេវិន។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ អ្នកលក់សាច់គោ នៅក្នុងផ្សារ Tekka ប្រទេសសឹង្ហបុរី បានធ្វើការគំរាមទៅលើ កូនប្រុសអ្នកលក់ពងមាន់ ថានឹងសម្លាប់ចោល។ ដោយសារតែភ័យព្រួយ នឹងហេតុការណ៍នេះកើតឡើង បានធ្វើឲ្យអ្នកលក់ពងមាន់ ថតគ្រប់សកម្មភាព របស់ស្រ្ដីជាអ្នកលក់សាច់គោ ដើម្បីទុកជាភស្ដុតាង។ យ៉ាងណាមិញ កាលពីថ្ងៃទី ២២ ខែកញ្ញាមុននេះ អ្នកលក់សាច់គោ និងអ្នកលក់ពងមាន់នេះ បានឈ្លោះប្រកែកគ្នាម្ដងទៀត ហើយត្រូវបានអ្នកលក់សាច់គោ គ្រវែងសាច់គោ និងពងមាន់ពីតូបអ្នកផ្សេងមកទៀត។ ក្រោយពីមានហេតុការណ៍នេះ  ប៉ូលីសបានមកដល់និងធ្វើការ សម្រួលគ្នា ដោយមិនបានចាប់ស្រ្ដីជាអ្នកបង្កហេតុនោះទេ។ ប៉ូលីសបានត្រឹមតែ និយាយថា ឲ្យអត់ទ្រាន់តែប៉ុណ្ណោះ។ រឿងហេតុទាំងអស់នេះ ត្រូវបានកូនម្ចាស់ហាងលក់ ពងមាន់ចុះផ្សាយជាសាធារណៈ ដើម្បីរកយុត្ដិធម៌ឲ្យក្រុមគ្រួសារខ្លួន។

តើគួរតែអត់ធ្មត់មែនទេ? សូមមើលរូបភាពទាំងអស់គ្នា៖

ស្នាមប្រលាក់ពងមាន់ ដែលស្រ្ដីលក់សាច់គោ គប់មក

សកម្មភាពនៅពេលដែលគប់ សាច់គោ ១គីឡូក្រាម

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]