ភ្នំពេញ៖ MV បទ "គ្មានសិទ្ធ" របស់តារាចម្រៀង Original song លោក សាន ផានិត ដែលទើបតែនឹងចេញជាផ្លូវការប៉ុន្មានខែកន្លងទៅនេះ ឥឡូវត្រូវបាន ARS Dj ដ៏ល្បីមួយរូបយកទៅកែច្នៃជាចង្វាក់រាំដ៏រស់រវើក ដែលធ្វើឲ្យអ្នកស្តាប់ទាំងអស់ ស្តាប់ហើយ ចង់រាំតែម្តង។

កាលពីម្សិលមិញនេះ គេបានឃើញ Page ហ្វេប៊ុក ផ្ទាល់ខ្លួនមួយរបស់ លោក សាន ផានិត ដែលមានឈ្មោះថា San phanith Original បានធ្វើការបង្ហោះវីដេអូមួយ ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងជក់ចិត្តក្នុងការស្តាប់យ៉ាងខ្លាំង ដោយសារតែវីដេអូនោះ បានបង្ហាញពីបទចម្រៀង Original របស់លោក សាន ផានិត ដែលមានចំណងជើងថា “គ្មានសិទ្ធ” ប៉ុន្តែ “គ្មានសិទ្ធ” លើកនេះ មិនដូចបទ “គ្មានសិទ្ធ” ដែលយុវវ័យធ្លាប់បានស្តាប់ពីមុនទេ ព្រោះ បទនេះត្រូវបាន ARS Dj Producer ដ៏ល្បីមួយរូប សហការផលិតទៅជាចង្វាក់រាំដ៏ជក់ចិត្តតែម្តង។

គួរបញ្ជាក់ដែរថា មុននេះបន្តិច បទចម្រៀងរបស់តារាចម្រៀងចាស់វស្សា លោក សាន ផានិត ដែលមានចំណងជើងថា "ជាប់រវល់" ក៏ធ្លាប់ត្រូវបាន DJ ល្បីយកទៅផលិតជាចង្វាក់រាំម្តងរួចមកហើយ គឺRemix ដល់ទៅ ១៤ Version ឯណោះ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ និងអ្នកគាំទ្រដែលតែងតែស្រឡាញ់ និងចូលចិត្តស្តាប់បទចម្រៀងរបស់់លោក ។ ប៉ុន្តែនៅក្នុងចំណោម Version ទាំងអស់នោះ Version ARS ទទួលបានប្រជាប្រិយភាពជាងគេ ហើយនេះក៏ប្រហែលជាមូលហេតុ ដែលបណ្តាលឲ្យ DJដ៏ល្បីមួយរូប សម្រេចចិត្ត ជ្រើសរើសបទ "គ្មានសិទ្ធ" នេះ មកធ្វើជាចង្វាក់ARS ដែរតែម្តង។

ចង់ដឹងថា បទ "គ្មានសិទ្ធ" Version ARS ស្តាប់ហើយកន្ត្រាក់អារម្មណ៍យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត