តាមប្រភពព័ត៌មានBBCបានអោយដឹង ពីការរកឃើញ របស់អ្នកស្រាជ្រាវថានឹងមានការថយចុះនូវចំនួនសត្វជាង ៦០០ប្រភេទក្នុងទឹកដោយការកើនឡើងសីតុណ្ហភាព ដែល នាំ អោយមានការថយចុះ បរិមាណអុកស៊ីសែនក្នុងទឹក ពេលណាទឹកក្ដៅ ហើយជាហេតុនាំអោយត្រីមានការ ស្រក់គីឡួ មានរូបរាងតូចល្អិតជាងមុននៅចន្លោះឆ្នាំ ២០០១និង ២០៥០។ កាលពីការសិក្សាស្រាវជ្រាវលើក មុន គេបានរកឃើញ ថាមានវានឹងមានការប៉ះពាល់យ៉ាងខ្លាំង ដល់ចំនីរបស់ត្រីដែល មានក្នុងប្រព័ន្ធជីវចំរុះ និងការបង្កកំនើតរបស់ត្រី ដោយសារឧស្ម័នផ្ទះកញ្ចក់។ ខណៈនេះដែលអ្នកស្រាវជ្រាវកំពុងធ្វើការតាមដានដោយ សិក្សាលើប្រតិកម្មរបស់ត្រី ចំពោះសីតុណ្ហភាពខ្ពស់និង បរិមាណអុកស៊ីសែនទាបក្នុងទឹក ដោយយោងតាមការ សិក្សាពី របាយការណ៍មួយស្ដីពីបំរែបំរូលអាកាសធាតុ ដែលមានការទាក់ទងនឹងប្រទេសជាច្រើន។ យោងតាមរបាយការណ៍ខាងលើ កត្ដាចំបងដែលនាំ អោយមានការបាត់បង់ត្រីគឺ សីតុណ្ហភាពក្នុងសមុទ្រកើន នាំអោយបរិមាណអុកស៊ីសែនថយ ហើយការលូតលាស់របស់ត្រីមានការប្រែប្រូល និងមានការថយចំនួនត្រីជាលំដាប់។ អ្នកស្រាវជ្រាវបានអោយដឹងថា ត្រីនឹងមានការបាត់បង់រូបរាង វាអាចតូចជាងមុនដល់ទៅ ១៤ ឬ២៤ ភាគរយ ប្រើប្រៀបនឹងត្រីពីមុន ហើយត្រីដែលមានការប៉ះពាល់មុនគេនោះគឺចាប់ចេញ ពីសមុទ្រ អាត្លង់ទិក និងសមុទ្រឥណ្ឌា។ អ្នកស្រាវជ្រាវប្រាកដថាបើមិនមាន វិធានការគ្រប់គ្រងឧស្ម័នពុលនោះទេ កត្តាប្រែប្រួលអាកាសធាតុនៅតែកើតមានឡើង ហើយការបាត់បង់ត្រីនិងសត្វផ្សេងៗទៀតក្នុងសមុទ្រ នឹងបាត់បង់ជាបន្ដបន្ទាប់ ហើយអាហារសមុទ្រក៏ចាប់អន់ថយ រូមទាំងធនធានសត្វសមុទ្រក៏ត្រូវ ខ្ទេចខ្ទីផងដែរ។ 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]