កាលពីឆ្នាំ ២០១០ លោក John Thackwray ដែលជាជាងថតរូប មកពីអាហ្រ្វិកខាងត្បូង បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកមួយ ជុំវិញពិភពលោក ក្នុងគោលបំណងផ្តិតយករូបភាពទាក់ទង នឹងគម្រោង “My Room Project” របស់គាត់។

គម្រោងមួយនេះ មានការចូលរួមពីមនុស្សជាង ១,០០០ នាក់ មកពី ៥៥ ប្រទេសឯណោះ។ គាត់បានដាក់កាមេរ៉ា នៅលើពិតានបន្ទប់គេង របស់ប្រជាជនតាមតំបន់ តាមប្រទេស ហើយថែមទាំងបានចងក្រងឯកសារ និយាយអំពីរបៀបរស់នៅ និងវប្បធម៌ របស់ពួកគេថែមទៀត។

ចង់ដឹងថា ប្លែកភ្នែកយ៉ាងណានោះ សូមតាមដានទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

១. ទីក្រុង La Paz ប្រទេស បូលីវី 

២. ទីក្រុង Dali ប្រទេស ចិន

៣. ទីក្រុង Kathmandu ប្រទេស នេប៉ាល់

៤. ទីក្រុង តូក្យូ ប្រទេស ជប៉ុន

៥. ទីក្រុង Riyadh ប្រទេស អារ៉ាប៊ីសាអូឌីត

៦. ទីក្រុង Tehran ប្រទេស អ៊ីរ៉ង់

៧. ទីក្រុង Novosibirsk ប្រទេស រុស្ស៊ី

៨. ទីក្រុង Istanbul ប្រទេស តូកគី

៩. ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក

១០. ទីក្រុង ប៉ារីស ប្រទេស បារាំង

១១. ទីក្រុង Jambyl Region ប្រទេស កាហ្សាក់ស្ថាន

១២. តំបន់ Ban Sai Ngam ប្រទេស ថៃ

១៣. ទីក្រុង Chitungwiza ប្រទេស ស៊ីមបាវ៉េ (Zimbabwe)

១៤. ទីក្រុង Durban ប្រទេស អាហ្រ្វិកខាងត្បូង

១៥. ជំរុំ Shatila ប្រទេស លីបង់

១៦. រដ្ឋ Chihuahua ប្រទេស ម៉ិចស៊ិក

១៧. ទីក្រុង Berlin ប្រទេស អាល្លឺម៉ង់

១៨. ទីក្រុង Kingston ប្រទេស ហ្សាម៉ាអ៊ីក (Jamaica)៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រូបភាពបង្ហាញអំពី ផ្លូវធ្វើដំណើរទៅសាលារៀន ដែលមានគ្រប់សព្វបែបយ៉ាង សឹងតែនឹកស្មានមិនដល់!

ជាក់ស្តែង យើងពិតជាមានចិត្តភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង អំពីភាពក្លាហាន នៃកុមារ និងសិស្សានុសិស្សទាំងនោះណាស់ ដោយពួកគេ ធ្វើដំណើរទៅសាលារៀន ប្រឈមជាមួយនឹងគ្រោះថ្នាក់ផ្សេងៗ ជារៀងរាល់ថ្ងៃ គឺដើម្បីតែចង់ចេះ ចង់រៀន ចង់ក្រេបជញ្ជក់យកចំណេះដឹងនោះឯង។

ចង់ដឹងថាមានសភាពយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

# ការធ្វើដំណើរ រយៈពេល ៥ ម៉ោងទៅសាលារៀនដាច់ស្រយ៉ាលមួយ តាមភ្នំ ដែលមានទំហំផ្លូវប្រមាណជា ៣០ សង់ទីម៉ែត្រប៉ុណ្ណោះ ក្នុងតំបន់ Gulu ប្រទេស ចិន

# ការធ្វើដំណើរ តាមជណ្តើរឈើ ដែលហាក់គ្មានសុវត្ថិភាពទាល់តែសោះ នៅឯភូមិ Zhang Jiawan ក្នុងប្រទេសចិនភាគខាងត្បូង

# ការធ្វើដំណើរ ទៅសាលារៀន ឆ្លងកាត់ភ្នំហិម៉ាឡៃ តំបន់ Zanskar ប្រទេស ឥណ្ឌា

# ការធ្វើដំណើរ ប្រមាណជា ៨០០ ម៉ែត្រ លើខ្សែដែកមួយ មានកម្ពស់ ៤០០ ម៉ែត្រ ពីលើទន្លេ Rio Negro ប្រទេស កូឡុំប៊ី

# ការធ្វើដំណើរ ទៅសាលារៀន តាមទូក ក្នុងខេត្ត Riau ប្រទេស ឥណ្ឌូនេស៊ី

# ការធ្វើដំណើរ ឆ្លងកាត់ព្រៃ តាមស្ពានឫសឈើ ក្នុងប្រទេស ឥណ្ឌា

# ការធ្វើដំណើរ ទៅសាលា ដោយជិះក្របី នៅក្នុងប្រទេស មីយ៉ាន់ម៉ា

# ការធ្វើដំណើរគ្នាច្រើន ដោយជិះរ៉ឺម៉កតែមួយ ក្នុងទីក្រុង Beldanga ប្រទេស ឥណ្ឌា

# ការធ្វើដំណើរ ទៅសាលា ដោយឆ្លងកាត់ស្ពានបាក់បែក ក្រោមព្រិលធ្លាក់ ក្នុងក្រុង Dujiangyan ខេត្ត Sichuan ប្រទេស ចិន

# ការធ្វើដំណើរទៅសាលា តាមដំបូលទូកឈើ ក្នុងក្រុង Pangururan ប្រទេស ឥណ្ឌូនេស៊ី

# ការធ្វើដំណើរ លើក្តារឈើ តាមជញ្ជាំង Galle Fort ក្នុងប្រទេស ស្រីលង្កា

# ការធ្វើដំណើរ តាមទូក ក្នុងរដ្ឋ Kerala ប្រទេស ឥណ្ឌា

# ការធ្វើដំណើរ តាមរទេះសេះ ពេលចេញពីសាលា ក្នុងទីក្រុង Delhi ប្រទេស ឥណ្ឌា

# ការធ្វើដំណើរ ឆ្លងកាត់ទន្លេ Ciherang តាមក្បូនឫស្សី ក្នុងភូមិ Cilangkap ប្រទេស ឥណ្ឌូនេស៊ី

# ការធ្វើដំណើរជាង ២០០ គីឡូម៉ែត្រ ទៅសាលា ឆ្លងកាត់តាមភ្នំ ក្នុងភូមិ Pili ប្រទេស ចិន

# ការធ្វើដំណើរ លើខ្សែពួររបស់សិស្ស ដែលមានកម្ពស់ជាង ៩ ម៉ែត្រពីលើទន្លេ ក្នុងក្រុង Padang កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី

# ការធ្វើដំណើរទៅសាលា ឆ្លងកាត់ទន្លេ តាមសំបកកង់សប់ ក្នុងខេត្ត Rizal ប្រទេស ហ្វីលីពីន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]