ភ្នំពេញ៖ កាលពីមួយរយៈមុន មហាជនជាច្រើនសង្ស័យថា អ្នកនាង ពេជ្រ សោភា បានផ្លាស់ប្តូរដៃគូច្រៀងថ្មី ដោយនាងបានងាកមកផលិតចម្រៀងថ្មីជាមួយនឹង សិស្សប្អូនរូបសង្ហាដូចកូរ៉េលោក STEP វិញម្តង ប៉ុន្តែមិនថាយ៉ាងណា លោក STEP បានចេញមុខលើកឡើងថា ពួកគេទាំង២ គ្រាន់តែធ្វើវីដេអូកំប្លែងរួមគ្នា និងមិនទាន់មានគម្រោងអ្វីផ្សេងពីនេះនោះទេ ប៉ុន្តែលោករីករាយនឹងរួមការងារ ព្រមទាំងធ្វើបទភ្លេងថ្មីជាមួយនឹងអ្នកនាងផងដែរ។

ស្រាប់តែថ្មីនេះអ្នកទាំងពីរ ក៏បានចេញចម្រៀងរួមគ្នាពិតមែន ដែលមានចំណងជើងថា «កុំចង់ញ៉ែចែ»។ ដោយពួកគេ បានសម្តែងបទចម្រៀងនេះរួមគ្នាជាលើកដំបូង នៅលើ ឆាកតន្រ្តីកាលពីយប់មិញនេះ៕

ដូចនេះ បើចង់ដឹងថាបទថ្មី«កុំចង់ញ៉ែចែ»នេះ ឡូយយ៉ាងណាទស្សនាវីដេអូទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុនផងដែរថា កាលពីទិវាបុណ្យសិទ្ធិនារី៨មីនាកន្លងទៅ តារាចម្រៀងកំពុងតែល្បីខ្លាំង អ្នកនាង ពេជ្រ សោភា បានអង្រួនឆាកតន្រ្តីដ៏ធំសម្បើមនៅមជ្ឈមណ្ឌលកោះពេជ្រ ជាមួយនឹងបទថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា «ឆ្កែរត់បុកប៉ោត»

បទនេះជាស្នាដៃនិពន្ធបទភ្លេងថ្មីដោយលោក សួន ពិសិដ្ឋ។ អ្វីដែលពិសេសនោះគឺមានលាយតន្រ្តីសម័យ និងឧបករណ៍ភ្លេងខ្មែរប្រគំចម្រុះគ្នាយ៉ាងគគ្រឹកគគ្រេង។

លើសពីនេះទៅទៀត គឺប្លែកត្រង់ថា អ្នកនាង ពេជ្រ សោភា លើកនេះបានលើកបទ ចម្រៀងមកច្រៀងនៅលើឆាក ដោយមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាតជារបៀបនារីខ្មែរពិតៗ មករាំអមកម្សាន្តជាមួយនឹងក្រុមឆៃយ៉ាំលេងភ្លេងយ៉ាងពិរោះ ខុសប្លែកពីលើកមុនៗ ដែលមានការតុបតែងខ្លួនបែបយុវវ័យសម័យថ្មី។

ឆ្នាំថ្មី២០១៧នេះ ពេជ្រ សោភា សម្រុកចេញបទថ្មីៗជាច្រើនបទជាប់ៗគ្នា មិនឈប់ដូចជា បទ«ទូងឈីង»បទ «ភីឡុងភីឡេ» បទ «រាំដាច់ចង្កេះ» និងបទ «ឆ្កែរត់បុកប៉ោត» នេះជាដើម ដែលសុទ្ធតែជាបទញាក់ និងទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់៕

តោះចង់ដឹងថាបទថ្មីនេះប្លែកអារម្មណ៍ខ្លាំងប៉ុណ្ណា ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា