ភ្នំពេញ៖ សន្និសីទសារព័័ត៌មានមួយបានធ្វើឡើងនៅ Showroom Mercedes-Benz ថ្មីរបស់ក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី ១៨ មីនា ឆ្នាំ ២០១៧ កន្លងទៅ ស្តីអំពីការរៀបចំការប្រគុំតន្ត្រី The MIC Cambodia រដូវកាលទី២

ក្នុងឆ្នាំ ២០១៥-២០១៧ នេះ យើងសង្កេតឃើញសន្ទុះបទចម្រៀង Original មានការកើនឡើងយ៉ាងខ្លាំង ហើយកម្មវិធីនេះធ្វើឡើងជាលើកទី២ ដើម្បីអបអរសាទរដល់វិស័យចម្រៀង តារាចម្រៀង Original ក៏ដូចជាជម្រុញតារាចម្រៀង Original ដែលកំពុងរះ ក៏ដូចជាគាំទ្រស្មារតីនៃការបង្កើតទម្លាប់គាំទ្រ និងបង្កើតស្នាដៃថ្មីប្រកបដោយមោទនភាព និងភាពថ្លៃថ្នូរ។

The MIC Cambodia រដូវកាលទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ មីនា ឆ្នាំ ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៧ ល្ងាច។

ក្នុងថ្ងៃនោះផងដែរ នឹងមានការចែកពានរង្វាន់ ៦ ដល់តារាចម្រៀង និងបទចម្រៀងដែលទទួលបានការបោះឆ្នោតពីមហាជន ហើយអ្នកចូលរួមក៏ទទួលបានភាពសប្បាយរីករាយ រាំកម្សាន្តជាមួយបទចម្រៀង និងតារាចម្រៀង Original សំណព្វចិត្តរបស់ខ្លួន ដូចជា លោក P-Sand, លោក អ៊ួង សូរិយា, កញ្ញា Nikki Nikki, Sam Rocker, ក្រុម Mustache Band, ក្រុម Suffer Band, កញ្ញា Chorda, លោក Smey Ka, រួមទាំងតារាចម្រៀងដែលទទួលបានជ័យលាភី The MIC រដូវកាលមុនដូចជា លោក Lay Sovan Alex, លោក Jane Roffer និង ក្រុម SED2R។

កម្មវិធីនេះ រៀបចំដោយក្រុមហ៊ុនអនុស្សា រួមជាមួយដៃគូជាផ្លូវការក្រុមហ៊ុន Smart និងឧបត្ថម្ភធំដោយក្រុមហ៊ុនស្តារអូតូ Cambodia។

ព័ត៌មានបន្ថែមទំនាក់ទំនងមកកាន់ក្រុមហ៊ុនអនុស្សាតាមរយៈទូរស័័ព្ទលេខ ០១០ ៩១១ ៧៧៦ ឬគេហទំព័រហ្វេសប៊ុក Annussa Event Planner៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]