ថៃ៖ បន្ទាប់ពីអតីតតារាសម្តែងស្រី អ្នកនាង ថន តារា បងស្រីបង្កើតរបស់ កញ្ញា ថន លក្ខិណា បានរៀបការស្របច្បាប់តាមប្រពៃណីខ្មែរ និងបានចេញទៅរស់នៅឯប្រទេសថៃ ជាមួយនឹងស្វាមីវ័យចំណាស់ ដែលជាមន្ត្រីរាជការ និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប គេឃើញថា គ្រួសារនាងបានរស់នៅយ៉ាងមានសេចក្តីសុខ។

ថ្វីត្បិតតែទៅរស់នៅប្រទេសថៃតាមស្វាមីជាទីស្រលាញ់យ៉ាងណាក្តី ក៏អ្នកនាង ថន តារា មិនបានភ្លេច ឬបោះបង់ចោលប្រពៃណីខ្មែរនោះដែរ ផ្ទុយទៅវិញអ្នកនាងបានក្លាយទៅជាបុគ្គលមួយរូបដែលថែរក្សា និងលើកស្ទួយប្រពៃណី វប្បធម៌ របស់ខ្មែរយើងយ៉ាងល្អ។

ដោយកាលពីថ្ងៃទី១៨ខែមីនាកន្លងទៅ អ្នកនាង ថន តារា បានស្លៀកសម្លៀកបំពាក់ប្រពៃណីយើង សមលក្ខណៈជានារីខ្មែរ ដើម្បីទៅចូលរួមនៅក្នុងកម្មវិធីបុណ្យបំបួសនាគមួយនៅឯប្រទេសថៃ ព្រមទាំងទទួលបានការកោតសរសើរពីអ្នកនៅទីនោះថា ស្រស់ស្អាតសុភាព ថ្លៃថ្នូរ គួរឱ្យស្រលាញ់ទៀតផង។

ដោយនៅលើគណនីរបស់នាងបានឱ្យដឹងទាំងស្រុងថា៖

«យប់មិញចូលរួមកម្មវិធីបុណ្យបំបួសនាគ ហើយអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពនោះគឺ ខ្ញុំបានស្លៀកសម្លៀកបំពាក់ខ្មែរ ហើយពួកគាត់ (ភ្ញៀវ) ពោលសរសើរគ្រប់ៗគ្នាថា សម្លៀកបំពាក់ខ្មែរស្អាត មើលទៅសុភាពទន់ភ្លន់ ថ្លៃថ្នូរ គួរឱ្យស្រលាញ់ អរគុណចំពោះមិត្តៗដែលស្រលាញ់ និងចូលចិត្តក្រុមគ្រួសារខ្ញុំ ហើយបាន add មកខ្ញុំ»

ទស្សនាកម្រងរូបភាពខាងក្រោមដោយមេត្រី៖ 

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់មួយទៀតគឺ កាលពីពេលកន្លងទៅ ថន តារា និងស្វាមី ខំជិះយន្តហោះមកពីថៃ ដើម្បីធ្វើខួបឲ្យម្តាយ

ក្រោយពីអតីតពិធីការិនី និងតារាសម្តែងស្រី អ្នកនាង ថន តារា បានរៀបការ និងទៅរស់នៅឯស្រុកថៃ យ៉ាងមានសុភមង្គលជាមួយនឹងស្វាមីជនជាតិថៃ រយៈជាងកន្លះឆ្នាំមកនេះ គេសង្កេតឃើញថា នាងហាក់បីដូចជាមិនសូវឡើងចុះមកលេងផ្ទះ ប៉ុន្មាននោះទេ ដែលអាចនឹងជាប់រវល់ការងារច្រើន ដោយសារតែស្វាមីរបស់នាង ជាមន្ត្រីរាជការ និងជាអ្នកជំនួញមួយរូបផងដែរ។

ទោះរវល់យ៉ាងណា អ្នកនាង ថន តារា ក៏បាននាំគ្រួសាររបស់នាង ជិះយន្តហោះមកពីប្រទេសថៃ ដើម្បីមកSurprise ខួបកំណើតអាយុ៦០ឆ្នាំ ឲ្យអ្នកម្តាយនាងផងដែរ ដែលបានធ្វើឲ្យអ្នកម្តាយរបស់នាង រំភើបចិត្តជាខ្លាំង។

គួរឲ្យដឹងថា នៅក្នុងគ្រួសាររបស់ អ្នកនាង ថន តារា មានបងប្អូនចំនួន៤នាក់ ស្រី៣ ប្រុស១ ដោយ នាងគឺជាកូនទី៣ រីឯកញ្ញា ថន លក្ខិណា គឺជាកូនពៅផងដែរ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]