(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេតទំនិញ តាមស្តង់ និងតូបលក់ទំនិញ នៅផ្សារព្រៃវែងស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាលទ្ធផលរកឃើញសរសៃគុយទាវមានសារធាតុបូរ៉ាក់ និងទឹកក្រូច ចាហួយដូង ទឹកដោះគោខាប់ដែលខូចគុណភាព។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារព្រៃវែងនេះ ក្រុមការងារបានធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ ដូចមឹក បង្គារ ក្តាម សាច់គោ សាច់ជ្រូក តែរកមិនឃើញផលិតផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញសរសៃគុយទាវ មានសារធាតុបូរ៉ាក់ និងភេសជ្ជៈទឹកក្រូច ទឹកដោះគោខាប់ ចាហួយដូងខូចគុណភាព និងហួសកាលបរិច្ឆេទ ព្រមទាំងបានចូលពិនិត្យនៅកន្លែងលក់អំបិលផងដែរ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ និងជាពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួម ចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕

ប្រភព៖ Freshnews

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

វាយ​លុះ​ក្ស័យ​ម៉​ង ! ខឹង​លក់ដាច់​ជាង​ដាល់​១​ដៃ​លុះ​ដឹង​ថា​ជន​រង​គ្រោះ​ប្ដឹងនាំគ្នា​១០​នាក់​ព្រួត​វាយ​ម្ដងទៀត

រាជធានី​ភ្នំពេញ ៖ ជន​កំណាច​ម្នាក់​ ដែល​ជា​អ្នកលក់​ផ្លែ​ឈើ​ ពេល​ឃើញ​បុរស​ម្មា​ក់​ដែល​ជា​អ្ន​លលក់​ផ្លែ​ឈើ​ដូច​គ្នា​ លក់ដាច់ ព្រោះតែ​មាន​ភាព​រួសរាយ​រាក់ទាក់ និង​មាន​ប្រជាប្រិយភាព​ខ្លាំង ហើយ​មាន​អ្នកទិញ​ចូល​ចិត្ត​ជាង​នោះ មានចិត្ត​ច្រណែន​និន្ទារ ហើយ​ខ្លួនឯង​លក់​អត់​ដាច់​នោះ​ ជន​នេះ​បាន​ដើរទៅ​និយាយ​ឌឺដង​ផ្លែផ្កា រហូត​មាន ទំនាស់​ពាក្យ​សម្ដី​កើតឡើង ។

ខណៈ​ជន​នោះ​បាន​ស្ទុះ​ទៅ​ដាល់​១​ដៃ​ ចំ​ភ្នែក​បណ្ដាល​ឲ្យ​ រង​របួស​ជាំភ្នែក​ម្ខាង​យ៉ាងដំណំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​បាន​ជួយ​ចាប់ និង​ឃាត់​ទើប​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​មក​ជន​រង​គ្រោះ មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ទេ រយៈពេល​មួយ​ថ្ងៃក្រោយ​ ទើប​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គម​ន៏ ។

បន្ទាប់​ពី​ដឹង​ថា ជន​នោះ​ប្ដឹង​ខ្លួន​ជន​ដៃដល់​ មាន​កំហឹង​យ៉ាង​ខ្លាំង​ ហើយ​ពេល​ជន​រង​គ្រោះ​ចេញពី​ប៉ុស្ដិ៍​នគរបាល ទៅ​ដល់​កន្លែង​លក់ដូរ​វិញ​ក៏​ត្រូវ​ជន​នោះ​លើកគ្នា​ជាង​១០​នាក់​ព្រួត​គ្នា​វាយ​បណ្ដាល​ឲ្យ​ បុរស​រង​គ្រោះ​រួម និង​បងប្រុស​ ២​នាក់​ទៀត រង​របួសធ្ងន់ និង​ស្រាល ៣​នាក់​បងប្អូន​ហើយ​ជន​បង្ក​ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ មីនា នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ទាំង​៣​នាក់​ បងប្អូន​បង្កើត​ដែល​ត្រូវ​ជន​ដៃដល់​ ព្រួត​គ្នា​វាយ​ឲ្យ​របួស​នោះ​ទី​១- ឈ្មោះ ផា វណ្ណ​ដា អាយុ​២៩​ឆ្នាំ ជា​អង្គរក្ស​, ទី​២-​ឈ្មោះ ផា វណ្ណ​ឌី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ផ្លែ​មាន​, ទី​៣-​ឈ្មោះ ផា ប៉ុន​ថែម អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ផ្លែ​មាន ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ក្រុម​ជន​ បង្កហេតុ​ត្រូវ​បាន​គេ​ស្គាល់​ម្នាក់​ឈ្មោះ លី​ន ឯ​ជាង​១០​នាក់​ទៀត មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​ហើយ​កំពុង​រត់គេច​ខ្លួន​នៅឡើយ ។

បុរស​រង​គ្រោះ​ឈ្មោះ ផា វណ្ណ​ដា ដែល​ជា​មន្ត្រី​អង្គរក្ស​បាន​និយាយ​ថា ទំនាស់​នោះ​បាន​កើតឡើង​រវាង​ជន​ដៃដល់​ម្នាក់​ឈ្មោះ លី​ន និង​ប្អូនប្រុស​របស់​គាត់​ម្នាក់​ឈ្មោះ ផា វណ្ណ​ឌី ដោយនៅ​មុន​ពេល​កើតហេតុ​ខាងលើ ព្រឹក​ថ្ងៃ​ទី​១៦ មីនា ប្អូនប្រុស​របស់​គាត់​ម្នាក់​នេះ បាន​ទៅ​លក់​ផ្លែ​មាន នៅ​កន្លែង​កើតហេតុ ហើយ​ខណៈ នោះ​ដោយសារ​តែ​ប្អូនប្រុស​គាត់​មាន​ភាព​រួសរាយ​រាក់ទាក់ បាន​ធ្វើ​ឲ្យ​អ្នកទិញ​មានការ​ចូល​ចិត្ត និង​បាន​ទៅ ទិញ​ច្រើន និង​លក់ដាច់​ជាង​ជន​បង្ក​នោះ ។

ខណៈ​ពេល​ឃើញ​ប្អូន​គាត់​លក់ដាច់​ ជាង​បែប​នេះ​ជន​បង្ក​ បាន​ដើរទៅ​ជិត និង​បាន​និយាយ​ឌឺដង​ដៀមដាម​ផ្លែផ្កា​ជា​ច្រើន​ដង រហូត​មាន​ជម្លោះ​ពាក្យ​សម្ដី​កើតឡើង​ហើយ​ជន​នោះ​ក៏​បាន​ស្ទុះ​ទៅ​ដាល់​ ប្អូនប្រុស​គាត់​១​ដៃ​ចំ​ភ្នែក បណ្ដាល​ឲ្យ​រង​របួស​ជាំ​ខៀវ​ភ្នែក​ម្ខាង បន្ទាប់​មក​មានការ​ស្ងប់ស្ងាត់​ ទៅ​វិញ​ដោយ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់ ហើយ​ឃាត់​ប្អូនប្រុស​គាត់​ មិន​បាន​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ទី​១៨ មីនា ទើប​ប្អូន​គាត់​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរា​គម​ន៏​ហើយ​ក្រោយ​ពេល​ដាក់​ពាក្យបណ្ដឹង​រួច​បាន​ត្រឡប់​ លក់ដូរ​ជា​ធម្មតា​វិញ ស្រាប់តែ​ជន​បង្ក​នោះ​ដើរទៅ​សួរនាំ​ថា​«​ម៉េច​ហើយ​រឿង​ពី​ម្សិលមិញ​គិច​យ៉ាងណា​ដែរ? » ខណៈនោះ​ប្អូន​គាត់​បាន​ឆ្លើយ​ថា «​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រួច​ហើយ​» ។

បន្ទាប់​ពី​សួរនាំ​រួច​ជន​បង្ក​ បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ជិះ​ម៉ូតូឌុប​ផ្លែ​ឈើ​ ត្រឡប់​មក​វិញ​ឈប់​នៅ​ជិត​នោះ​ រួច​ហើយ​បាន​ទាញ​យក​ដំបង​ចេញពី​ក្នុង​ក​ញ្ឆែ​រ ស្ទុះ​ចូល​វាយ​ប្អុ​ន​ប្រុស​គាត់ ប៉ុន្តែ​ខណៈនោះ​គាត់ និង​ប្អូនប្រុស​ម្នាក់​ទៀត​ក៏​ស្ថិត​នៅ​ជិត​នោះ​ដែរ និង​បាន​នាំ​គ្នា​ចាប់​ជន​នោះ​ជាប់ ប៉ុន្តែ​មិន​បាន​វាយដំ​ឡើយ ដោយ​ចាប់​ដើម្បី​សួរនាំ​ប៉ុណ្ណោះ ។

បន្តិច​ក្រោយមក​ស្រាប់តែ​បក្សពួក​ ជន​បង្ក​នោះ​ជាង​ ១០​នាក់​ទៀត ប្រដាប់​ដោយ​ដំបង​ក្នុង​ដៃ​បាន​នាំ​គ្នា​ទៅ​វាយ​ពួក​គាត់​ ទាំង​៣​នាក់​បងប្អូន បណ្ដាល​ឲ្យ​រង​របួស​គ្រប់​ៗ​គ្នា​រួច​ពួក​គេ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ទាក់ទិន និង​ហេតុ​ការ​ណ៏​នោះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​កំពុងធ្វើការ ស្រាវជ្រាវ​រក​ក្រុម​ជន​ដៃដល់​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]