បរទេស៖ ហេតុការណ៍នឹកស្មានមិនដល់ អាចកើតមានឡើងបានគ្រប់ពេលវេលាទាំងអស់ ទៅលើប្រជាជនសាមញ្ញ ឬតារាប្រុសស្រី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ។

ជាក់ស្តែង កាលពីសប្តាហ៍មុន នៅថ្ងៃទី១៥ ខែមីនាកន្លងទៅ តារាសម្តែង និងតារាម៉ូដែលល្បីឈ្មោះ នាង Kendall Jenner ដែលត្រូវជាប្អូនស្រីរបស់តារាស្រី Kim Kardashian ត្រូវបានចោរចូលផ្ទះ លួចយកគ្រឿងពេជ្រដ៏មានតម្លៃមួយឈុតរបស់នាង។ ដោយគ្រឿងពេជ្រនេះ មានតម្លៃថ្លៃរហូតដល់ទៅ ២សែនដុល្លារអាមេរិកឯណោះ។

ហេតុការណ៍នេះបានកើតឡើង នៅពេលដែលនាង Kendall Jenner បានធ្វើដំណើរចាកចេញពីផ្ទះ ដើម្បីទៅចូលរួមនៅក្នុងពិធីជប់លៀងរបស់មិត្តភក្តិនាង។ ពេលដែលត្រលប់មក ផ្ទះវិញនៅប្រមាណជាម៉ោង៩យប់ នាងបានឃើញទ្វារបន្ទប់គេងបើក និងពេលទៅមើលគ្រឿងពេជ្រ វាបានបាត់ទៅហើយ។

ដំបូងនាង Kendall Jenner បានព្យាយាមស្វែងរកវា ពាសពេញបន្ទប់ ព្រោះគិតថាខ្លួនអាចនឹងភ្លេចដៃ ទុកនៅកន្លែងណាមួយ ប៉ុន្តែរកយ៉ាងណាក៏រកមិនឃើញសោះ ទើបម៉ោងប្រហែលជា១យប់នាង ក៏បានដាក់ពាក្យប្តឹងទៅប៉ូលិសឱ្យមកធ្វើការស៊ើបអង្កេត។

ក្រោយមកប៉ូលិស ក៏បានចេញសេចក្តីសន្និដ្ឋានថា គ្រឿងពេជ្រដែលបានបាត់ទៅនោះអាចជាមនុស្សនៅក្បែរ លួចយកទៅក៏ថាបាន ព្រោះនៅក្នុងបន្ទប់គេងរបស់នាង Kendall Jenner គ្មានស្លាកស្នាម ឬឃើញរបស់របររញ៉េរញ៉ៃនោះឡើយ។

ចោរលួចហាក់ដូចជាដឹងច្បាស់ និងមានគោលបំណងយកគ្រឿងពេជ្រនោះរួចជាស្រេចហើយ មុនធ្វើសកម្មភាពនេះ៕

គ្រឿងពេជ្រដែលបានបាត់ទៅ
Kendall Jenner
Kim Kardashian និង Kendall Jenner

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មាន គួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតវិញគឺ៖ 

មើលរូបភាពខាងក្នុងហើយ បានដឹងថា ខុនដូរបស់តារាស្រី YaYa Urassaya កំពុងរស់នៅទំនើបខ្លាំងប៉ុណ្ណា

តារាសម្តែងស្រីកូនកាត់ថៃ-ន័រវេស កញ្ញា YaYa Urassaya បានទទួលជោគជ័យនិងប្រជាប្រិយយ៉ាងខ្លាំងក្លា បន្ទាប់ពីបញ្ចប់រឿងភាគថ្មីរបស់ខ្លួនដែលមានចំណងជើងថា «រលកជីវិត»។

ជាតួអង្គនៅក្នុងខ្សែភាពយន្ត YaYa Urassaya បានដើរជាតួកម្សត់ ជួបតែរឿងឈឺចាប់គ្មានស្បើយ ប៉ុន្តែសម្រាប់ជីវិតពិតរបស់នាងវិញ គឺពិតជាល្អប្រសើរខ្លាំងណាស់។

នាងបានរស់នៅក្នុងខុនដូដ៏ប្រណិតមួយ ដែលមានភាពទំនើបទាន់សម័យ តុបតែងលម្អទៅដោយសម្ភារៈប្រណិតៗយ៉ាងច្រើនសន្ធឹកសន្ទាប់។ ទាំងបរិវេណក៏ធំទូលាយគួរឱ្យចង់រស់នៅ បរិយាកាសមើលពីលើខុនដូទៅក៏ស្រស់ស្អាតថែមទៀត។ មើលហើយបានដឹងថា គួរជាទីមនោរម្យខ្លាំងប៉ុណ្ណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]