រាជធានីភ្នំពេញ ៖ ម៉ូតូ​ឃ្លី​ក​​បើក​បរ​​ដោយ​បុរស​២​នាក់​បោះពួយ​ឆ្លង​ភ្លើងស្ដុប​ក្រហម ហើយ​​បាន​មក​បុក​ម៉ូតូ​វី​វ៉ា​ក្នុង​ទិស​ដៅប​ញ្ច្រា​ស​ទិស​​គ្នា បណ្ដាល​ឱ្យ​ម៉ូតូ​ឃ្លី​ក​ដួល​ច្រងាង​នៅ​លើ​ទ្រូងផ្លូវ រួច​​​​​​​​អ្នកបើកបរ​ម៉ូតូ​ឃ្លី​កបាន​រក​វាយ​តប់​ទៅ​លើ​អ្នក​បើកបរ​ម៉ូតូ​ វី​វ៉ា​ទៅ​វិញ​។​ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១ មីនា ២០១២ នៅ​ចំណុច​ផ្លូវ​៥៩៨​កែង​ផ្លូវ​១៩៨៦ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​ម៉ូតូ​វី​វ៉ា​បានឱ្យ​ដឹង​ ថា ​មុន​ពេល​កើតហេតុ​​​ខ្លួន​បាន​​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ពី​ត្បូង​ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ត្រូវ​ម៉ូតូ​ឃ្លី​ក​បើក​ឆ្លង​ភ្លើង​ក្រហម ក្នុង​ល្បឿន​លឿន​ផង​នោះ មក​បុក​ចំ​ពីមុខ​ម៉ូតូ​ខ្លួន បណ្ដាល​ឱ្យ​ខ្ទាត​ម៉ូតូ​ទាំង​២​ចេញពី​គ្នា​ប្រមាណ​៣​ម៉ែត្រ​។ ​ប៉ុន្ដែ​​ពុំបណ្ដាល​ឱ្យ​​នរណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ​គ្រាន់តែ​​រលាត់​​ដៃជើង​តិចតួច​ប៉ុណ្ណោះ​។

ក្រោយ​ពី​​កើត​ហេតុ​ភាគី​​អ្នកបើកបរ​ម៉ូតូ​ឃ្លីកម្នា​ ក់បាន​រក​វាយតប់​ទៅ​លើ​អ្នកបើកបរ​ម៉ូតូ​វីវ៉ា។ ​ទោះ​បែប​ណា​ទំនាស់​ខាងលើ​ត្រូវ​បាន​ចែក​ផ្លូវ​គ្នា​ដោយសារ​តែ​ប៉ូលិស​ចរាចរ ​ខណ្ឌ​សែន​សុខ​បាន​ចុះ​ទៅ​វាស់វែង ហើយ​លើក​យកម៉ូតូ​ទាំង​២​​គ្រឿង​ដាក់​លើ​រថយន្ដ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ ការដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]