ភ្នំពេញ៖ តារាសម្តែងស្រីថៃ នាង Aum Patcharapa ជាតារាស្រីមួយ ដែលឈរក្នុងពិភពសិល្បៈបានយូរឆ្នាំជាងគេ ហើយក៏នៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល។ ជាពិសេស នាពេលបច្ចុប្បន្ននេះ រឿងភាគថ្មីរបស់នាង ចំណងជើងថា «ភ្លើងព្រះនាង» ក៏កំពុងចាក់បញ្ចាំង នៅប៉ុស្តិ៍ទូរទស្សន៍លេខ៧ផងដែរ។

ដោយសារតែទេពកោសល្យ និងរូបសម្រស់របស់តារាស្រីរូបនេះ បានធ្វើឲ្យនាងក្តាប់បានការងារសិល្បៈធំៗ ដែលទទួលបានចំណូលយ៉ាងខ្ពស់ រហូតដល់ថ្នាក់ នាងមានសមត្ថភាពធ្វើផ្ទះថ្មី ដល់ខ្ទង់លានបាតឯណោះ។

កាលពីថ្មីៗនេះ ក្រោយពីបានរៀបចំ ទុកដាក់របស់របរបានត្រឹមត្រូវរួចរាល់ហើយ Aum Patcharapa ក៏បាន ធ្វើពិធីឡើងផ្ទះថ្មី ដែលផ្ទះនោះ ត្រូវបានគេដឹងថា នាងចំណាយដល់ខ្ទង់១០០ លានបាត (ប្រហែល ២លានដុល្លារ)។

នៅក្នុងពិធីឡើងផ្ទះរបស់នាង គឺមានតែគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់នាងប៉ុន្មាននាក់តែប៉ុណ្ណោះ ដោយនាងមិនបានហៅមនុស្សច្រើនសន្ធឹកសន្ធាប់ ឲ្យមកចូលរួមនោះទេ។

អ្វីដែលកាន់តែអស្ចារ្យនោះ គឺផ្ទះថ្មីរបស់នាង ប្រៀបដូចជាឋានសួគ៌ ទាំងក្រៅទាំងក្នុង បានរៀបចំយ៉ាងស្រស់ស្អាត ធម្មជាតិពិតៗ មើលទៅគួរឲ្យចង់រស់នៅណាស់៕

តោះមើលទិដ្ឋភាពក្នុងពិធីឡើងផ្ទះ របស់តារាស្រីលំដាប់ប្រទេសថៃ នាង Aum Patcharapa ទាំងអស់គ្នា៖

ពិធីឡើងផ្ទះរបស់នាង
ទិដ្ឋភាពនៅខាងក្នុង និងបរិវេណផ្ទះថ្មីរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]