ព្រះសីហនុ៖ យោងតាមសេច ក្តីរាយការណ៍ ពីខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ រថយន្តរបស់ក្រុមហ៊ុន ស្របៀរអង្គរ បានក្រឡាប់ធ្លាក់ពីលើផ្លូវ នៅជិតកំពង់ផែ ក្រុងព្រះសីហនុ បណ្តាលឲ្យ អ្នកបើករថយន្ត និងព្រូរថយន្ត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗ។

បើតាមសេចក្តីរាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្តាលមក ពីរថយន្តដាក់ហ្វ្រាំង ពេលបើកមកដល់ផ្លូវចំណោទ ។ ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងចរាចរណ៍ បានចុះមកត្រួតពិនិត្យ និងធ្វើការវាស់វែង នៅកន្លែងកើតហេតុ និងស្ទួចរថយន្តចេញពីកន្លែងក្រឡាប់៕

DAP-News

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]