ភ្នំពេញ៖ តារាសម្តែងស្រីមុខដូចកូនកាត់ មានរាងខ្ពស់ និងនិយមលេងខ្លួនបែបបរទេស កញ្ញា ទឹម រដ្ឋា កាលពីប៉ុន្មានម៉ោងមុននេះ នាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ជាមួយនឹងរូបថតស៊ីអារម្មណ៍ប៉ុន្មានសន្លឹករបស់នាង ក្នុងអំឡុងពេលដើរកម្សាន្តលំហែកាយ។

ជាការពិតណាស់ ដោយក្នុងនោះកញ្ញា ទឹម រដ្ឋា បានលេងឈុតហែលទឹក យ៉ាងស៊ិចស៊ីស្រស់ស្អាតសាកសមជាមួយនឹង ដងខ្លួនដ៏ស្លីមរបស់នាងខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះ នេះក៏មិនមែនជាលើកទីមួយដែរ ដែលនាងបានស្លៀកឈុត ហែលទឹកបង្អួតរាងដ៏ស្រស់ស្អាតរបស់ខ្លួន ទៅកាន់អ្នកគាំទ្របែបនេះ ដោយកាលពីប៉ុន្មានខែមុននេះ កញ្ញា ទឹម រដ្ឋា ក៏បានបញ្ចេញឈុតក្នុងពណ៌ខៀវ ឈរកាច់រាងនៅមុខកញ្ចក់ ហាក់ដូចជា មិនញញើតក្នុង ការបង្ហាញពីភាពស៊ិចស៊ីបង្អួតនូវសាច់ដើមទ្រូង របស់ខ្លួនជាសាធារណៈអ្វីបន្តិចឡើយ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត ស្រីស្រស់មុខក្រមិចក្រមើ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បានបង្ហាញរូបថតដ៏ទាក់ទាញ ស៊ីអារម្មណ៍អ្នកមើល ​ជាមួយនឹងការថើបជញ្ជក់មាត់គ្នា ក្នុងសាច់រឿងកុនភាគកូរ៉េ យ៉ាងផ្អែមល្ហែមជាមួយតួប្រុស ។

ទស្សនិកជនបានចោទសួរថា រូបថើបជញ្ជក់មាត់ ស៊ីអារម្មណ៍មួយសន្លឹកនោះ ត្រូវសួរតៗគ្នាថា តើកំពុងតែស្លុងអារម្មណ៍ នឹងគូស្នេហ៍ថ្មីរបស់នាងមែន ឬគ្រាន់តែជាឈុតឆាកមួយ នៅក្នុងសាច់រឿងកុន ព្រោះថានាងក៏ជាតួកុនស្រីម្នាក់ដែរ ក្រៅពីអាជីពជាពិធីការិនី ដ៏ស្រស់ស្អាតរបស់ទូរទស្សន៍ស៊ីធីអិន នៅក្នុងកម្មវិធីរាត្រីកម្សាន្តនោះ? ស្រីស្រស់សម្បូរវោហារ កញ្ញា ជីជី បានចេញមុខបកស្រាយ រូបថតថើបគ្នា ជាមួយនឹងបុរសម្នាក់ថា រូបនោះ មិនជាគូស្នេហ៍អីនោះទេ ។

​តាមពិតទៅជាឈុតមួយ ​នៅកុនភាគរបស់នាងខ្ញុំសម្តែងទេតើ។ កុនភាគដែលនាងខ្ញុំសម្តែងនោះ មានចំណងជើងថា នំប៉័ងសុបិនស្នេហ៍ របស់ ផលិតកម្មទូរទស្សន៍ស៊ីធីអិន ដែលទើបតែបានចាក់បញ្ចាំង កាលពីម្សិលមិញ។ ហើយខ្ញុំក៏ទើបតែបង្ហោះលេងតែម្តងទៅ! មិនមែនជាគូស្នេហ៍អី ដូចជាបងប្អូនបានគិតនោះទេ ហើយតួប្រុសនោះ គឺលោក យឹម ណារ៉ា ទេតើ ហើយការពិតទៅ នាងខ្ញុំក៏មិនទាន់មានគូស្នេហ៍ មកសម្តែងបែបនេះដែរ ។

គួររំលឹកថា ពិធីការិនីទូរទស្សន៍វ័យក្មេងរូបនេះ ក៏ធ្លាប់លេចលឺពាក្យចចាមអារ៉ាម រឿងគូស្នេហ៍ជាកូនអ្នកជំនួញធំ ឬជាកូនរបស់មន្ត្រីពាក់ផ្កាយទៀតផង ​តែក៏បានរសាយទៅវិញដែរ ដោយសារមេបាខាងប្រុស មិនសូវពេញចិត្តនឹងអនាគត កូនប្រសាស្រីជាតារានោះទេ រហូតដល់នាងព្យាយាម បិទបាំងច្រើនឆ្នាំមកហើយនោះ បានដើរដល់ផ្លូវបំបែកហើយ។ ដោយសារសាច់ញាតិខាងប្រុស មិនចង់បានកូនប្រសាស្រីជាតារា ក្រោយពីល្បីថា មានអ្នកណាត់ញ៉ាំបាយម្តងឲ្យ ៥ ពាន់ដុល្លារ។

សូមជម្រាបថា នាពេលថ្មីៗនេះ ពិធីការិនីសម្រស់បាន ជីជី ក៏បានផ្តើមនូវអាជីពរកស៊ី ដោយពឹងកម្លាំងខ្លួនឯងដែរ ដោយបានបើកហាងលក់មីហឹរ ឈ្មោះ «I’m Spicy Soup» ។ បើកហាងនេះ ក៏មានការជួយជំរុញពីប៉ាម៉ាក់ដែរ ដោយពួកគាត់ថា គួរតែចេះរកស៊ីដោយខ្លួនឯងខ្លះទៅក៏ល្អ ដែរក្រោយពេលទំនេរពីសិល្បៈនោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា