ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ នៅលើទំព័រហ្វេសប៊ុកអ្នកគាំទ្ររបស់ ក្រុមចម្រៀង 2NE1 ប្រចាំប្រទេសកម្ពុជា បានប្រកាសចេញនូវព័ត៌មានដ៏គួរឲ្យរំភើបរីករាយមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា ស្រីស្រស់ Sandara Park អតីតសមាជិកក្រុម 2NE1 នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកដំបូងក្រោមការអញ្ជើញរបស់ PENSHOPPE ក្នុងពេលឆាប់ៗនេះ។

យ៉ាងណាមិញ ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ដែលជាពិសេសក្រុមអ្នកគាំទ្រដែលស្រលាញ់ក្រុមចម្រៀងនារី 2NE1តែម្តង មានការរំភើបចិត្ត ចំពោះការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងរបស់នាង បើទោះបីជាមិនបានមកជាក្រុមយ៉ាងក្តី ប៉ុន្តែពួកគេពេញចិត្តដែលបានជួបIdol ដែលស្ថិតនៅក្នុងក្តីប្រាថ្នារបស់ពួកគេជាយូរណាស់ហើយ៕

ដូចនេះ យើងរង់ចាំតាមដានទាំងអស់គ្នា ថាតើកញ្ញា Sandara Park នឹងមានអ្វីពិសេសសម្រាប់អ្នកគាំទ្រកម្ពុជាយើងខ្លះ? 

ព័ត៌មានលម្អិតខ្មែរឡូតនឹងផ្សាយជូនប្រិយមិត្តនៅពេលបន្ទាប់...

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត ទាក់ទងទៅនឹង ក្រោយបាត់មួយរយៈធំ Sandara ធ្វើឲ្យអ្នកទស្សនាមើលចំហមាត់ ម្តងទៀតក្នុងបទ«Kiss»

គួរឲ្យដឹងថា ក្រោយពីក្រុម2NE1 ផ្ទុះរឿងអាស្រូវមកផ្ទួនៗប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសមាជិកនីមួយៗនៃក្រុម 2NE1 ចាប់ផ្តើមរស់នៅផ្សេងៗដាច់ដោយឡែកពីគ្នា ពោលគឺលែងមានសកម្មភាពជាក្រុមតទៅទៀត។

យ៉ាងណាមិញ ចំពោះកញ្ញា Sandara Park សមាជិកកូនកាត់ហ្វីលីពីន រូបនេះវិញក៏មិនសូវមាន សកម្មភាពការងារអ្វីច្រើនគួរឲ្យកត់សម្គាល់ទៀតទេ នៅឯប្រទេសកូរ៉េ ហើយសព្វថ្ងៃនាង ក៏កំពុងតែមមាញឹកនឹងការងារសិល្បៈយ៉ាងខ្លាំង នៅឯប្រទេស ហ្វីលីពីន ទឹកដីកំណើតរបស់នាង ដោយនាងបានក្លាយទៅជា គណៈកម្មាការ ក្នុងកម្មវិធីប្រឡងចម្រៀង “Pinoy Boyband Superstar”។ គួររំលឹកថា កាលពី៦ឆ្នាំមុន ក្នុងអំឡុងឆ្នាំ២០១០ កញ្ញា Sandara ធ្លាប់បានចេញចម្រៀងទោលមួយបទមានចំណងជើងថា “Kiss” ដែលកាលនោះ នាងពិតជាទទួលបានការគាំទ្រ ខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រនៅគ្រប់មជ្ឍដ្ឋាន រហូតដល់ចាប់តាំងពី2NE1 ចាប់ផ្តើមរឿងអាស្រូវជាបន្តបន្ទាប់មក អ្នកគាំទ្រក៏លែងបានឃើញការសម្តែង “Kiss”របស់នាង នៅលើឆាកតន្រ្តីតទៅទៀត។

ប៉ុន្តែមិនថាយ៉ាងណា Sandara Park បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រឡាំងកាំងជាខ្លាំង សឹងតែមិនគួរឲ្យជឿ ដែលនាងបានលើកយកបទ“Kiss” ដែលអ្នកគាំទ្រតែងតែនឹករលឹកយកមកសម្តែងជាថ្មីម្តងទៀត នៅក្នុងកម្មវីធី “Pinoy Boyband Superstar”។ គួរឲ្យដឹងថា អ្វីដែលជាចំនុចពិសេស ធ្វើឲ្យអ្នកដែលកំពុងឈរទស្សនាមើលឡើងចំហមាត់នោះ គឺ នាងបានផ្លាស់ប្តូររចនាបទតុបតែងខ្លួន របស់នាង ជាមនុស្សថ្មីម្នាក់ទៀត ដែលជានិច្ចកាល គេតែងសង្កេតឃើញថា នាង តែងខ្លួនបែប Cute គួរឲ្យស្រលាញ់ ចំណែកឯលើកនេះវិញ នាងក៏ផ្លាស់ប្តូរទៅជាស៊ិចស៊ី ស្រស់ស្អាត និងប្លែកអារម្មណ៍ខ្លាំងមែនទែន។ យោងតាមការសម្តែងនេះ ធ្វើឲ្យអ្នកគាំទ្រ(BlackJack) នឹកដល់2NE1 នឹងរំពឹងថាពួកគេនឹងអាចវិលត្រឡប់មកវិញ ក្នុងពេលឆាប់ៗនេះ៕

ទស្សនាវីដេអូ “Kiss” សម្តែងបែបសិចស៊ី ដោយ Sandara Park ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]