អូស្ត្រាលី៖ Beliebers គឺជាឈ្មោះមួយដែលតំណាងឲ្យក្រុមអ្នកគាំទ្រជុំវិញពិភពលោក របស់កំពូលតារាចម្រៀងវ័យក្មេង Justin Bierber ។ Justin ល្បីមកទល់សព្វថ្ងៃនេះ មិនត្រឹមតែសមត្ថភាពនិងទេពកោសល្យមួយមុខនោះទេ ប៉ុន្តែក៏ដោយសារតែមាន Belieber ដែលស្រលាញ់គាំទ្ររូបគេផងដែរ ជាពិសេសនារីៗតែម្តង។

តែយ៉ាងណាមិញ ថ្មីៗនេះ មានរូបភាពជាច្រើនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធអិុនធើណេត ដែលរូបភាពទាំងនេះនិយាយពី កំពូលតារាចម្រៀងវ័យក្មេង Justin Bieber កំពុងតែអង្គុយញ៉ាំមាន់នៅទីសាធារណៈ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ខណៈត្រូវចោមរោមដោយក្រុមអ្នកគាំទ្រនារីៗជាច្រើននាក់ឈរមើល។ 

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Justin គឺជាតារាចម្រៀងដែលចូលចិត្តភាពឯករាជ្យ សេរីភាព ហើយរូបគេក៏ធ្លាប់បានស្នើសុំ និងសំណូមពរឲ្យអ្នកគាំទ្រគោរពសិទ្ធិឯកជនរបស់គេនៅតាមទីសាធារណៈផងដែរ នៅពេលដែលគេធ្វើដំណើរមកប្រគំតន្ត្រីទេសចរណ៍ក្នុងប្រទេសអូស្ត្រាលីលើកនេះ។

តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រមួយចំនួនហាក់បីដូចជាមិនខ្វាយខ្វល់សំណូមពរមួយនេះ ហើយតាំងខ្លួនជាអ្នកគាំទ្រផ្កាប់មុខ បែរជាសុខចិត្តទៅឈរមើល Justin អង្គុយញ៉ាំមាន់ជាមួយក្រុមការងារ និងមិត្តភក្តិរបស់គេ នៅតាមទីសាធារណៈទៅវិញ។

ក្រោយពីមានការចោមរោមពីក្រុមអ្នកគាំទ្រឈរមើលបែបនេះ​ បានមួយសន្ទុះធំហើយ ក្រុមសន្តិសុខ ក៏ដូចជាប៉ូលិសក៏បានប្រមូលគ្នា ដើម្បីមកទប់ស្កាត់ និងការពារពីការរំខានទៅដល់ Justin Bieber ផងដែរ។

ជាមួយរូបភាពទាំងនេះវិញ មានអ្នកគាំទ្រម្នាក់របស់ Justin បាននិយាយថា «វាពិតជាធ្វើឲ្យខ្ញុំ និងអ្នកគាំទ្រផ្សេងទៀតមិនសប្បាយចិត្ត…ហើយមិនបាច់ឆ្ងល់ទៀតទេថា ហេតុអ្វីបានជាពេលខ្លះ Justin ចូលចិត្តធ្វើរឿងប្លែកៗមិនល្អ…Justin ក៏ដូចជាមនុស្សដូចគេដូចឯងដែរ» ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តាមពិតស្រីស្អាតជិះម៉ូតូធំ ដែលត្រូវប៉ូលិសអប់រំនៅតៃវ៉ាន់នោះ ធ្លាប់មកលេងខ្មែរដែរទេតើ!

តៃវ៉ាន់៖ កាលពីថ្ងៃទី ១០ មីនា កន្លងទៅ ស្រីស្អាតជនជាតិសឹង្ហបុរីមួយរូប ឈ្មោះថា Vaune Phan បានបើកម៉ូតូធំរបស់នាងនៅក្នុងទឹកដីតៃវ៉ាន់ ប៉ុន្តែនៅខណៈពេលដែលនាងកំពុងតែធ្វើដំណើរនៅលើ ផ្លូវល្បឿនលឿនមួយនៅទីនោះ ស្រាប់តែមានប៉ូលិសមួយក្រុមមកស្កាត់ផ្លូវនាងតែម្តង។

ភ្លាមៗនោះ នាងក៏បានដឹងខ្លួនថា នាងបានល្មើសនឹងច្បាប់ចរាចរណ៍ហើយ ព្រោះផ្លូវល្បឿនលឿននៅក្នុងតៃវ៉ាន់ មិនត្រូវបានអនុញ្ញាតឲ្យមានម៉ូតូបើកបរនោះទេ។

យោងទៅតាមសារព័ត៌មាន Lianhe Wanbao បានឲ្យដឹងថា កញ្ញា Vaune ត្រូវបានគេស្គាល់ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែភាពស៊ិចស៊ី និងរូបថតដ៏ទាក់ទាញជាច្រើនរបស់នាងនៅក្នុងអ៊ិនធើណែត។

អតីតអ្នកបម្រើលើយន្តហោះ និងជាអ្នកងប់ងល់នឹងម៉ូតូធំរូបនេះ តែងតែបង្ហោះរូបភាព និងសកម្មភាពប្រចាំថ្ងៃរបស់នាង ទៅលើទំព័រហ្វេសប៊ុក និង blog ផ្ទាល់ខ្លួនរបស់នាង។

គួរឲ្យដឹងដែរថា នេះជាលើកដំបូងរបស់នាងដែលបានធ្វើដំណើរមកកាន់ទឹកដីតៃវ៉ាន់ ដែលមានមិត្តភក្តិរបស់នាងម្នាក់ជាជំនួយការ។ នៅពេលកើតហេតុនោះ នាងកំពុងតែធ្វើដំណើរទៅកាន់ភ្នំ Alishan ដោយនាងបានឆ្លងកាត់ផ្លូវល្បឿនលឿនមួយខ្សែ ទើបបណ្តាលឲ្យមានរឿងហេតុបែបនេះកើតឡើងតែម្តងទៅ។

កញ្ញា Vaune ក៏បានបង្ហោះរូបថតមួយចំនួន ទៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដើម្បីពន្យល់អំពីហេតុការណ៍ដែលបានកើតឡើង។ នាងបានពន្យល់ថា នាងមិនបានដឹងទេថា ប៉ូលិសកំពុងតែព្យាយាមបញ្ឈប់ការបើកបររបស់នាង ដោយសារតែពេលនោះ នាងកំពុងតែនិយាយទូរស័ព្ទ ហើយនាងក៏មិនបានលឺចម្លែកស៊ីរ៉ែនដែរ រហូតទាល់តែប៉ូលិសមកឃាំងផ្លូវនាងពីមុខតែម្តង ទើបនាងដឹងខ្លួន។

លើសពីនេះ នាងក៏បានបង្ហោះរូបថតមួយសន្លឹក ដែលបានថតជាមួយប៉ូលិសមួយក្រុម ជាមួយចំណងជើងបែបកំប្លែងថា “មានគេដេញពីក្រោយបែបនេះ ជារឿងធម្មតាទៅហើយសម្រាប់ខ្ញុំ”។

ទោះជាយ៉ាងណា ប៉ូលិសមិនបានផាកពិន័យនាងឡើយ។ ពួកគេគ្រាន់តែពន្យល់នាងឲ្យច្បាស់អំពីច្បាប់ចរាចរណ៍ នៅក្នុងទឹកដីមួយនេះតែប៉ុណ្ណោះ។

បន្ទាប់ពីហេតុការណ៍នោះរួចមក នាងបានបង្ហោះពាក្យមួយឃ្លាដែលបង្ហាញពីអារម្មណ៍ធូរស្រាលក្នុងចិត្តថា “ឥឡូវនេះខ្ញុំមិនអីទេ។ អរគុណខ្លាំងណាស់ តៃវ៉ាន់!” ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]