ភ្នំពេញ៖ ភាគច្រើន ប្រិយមិត្តធ្លាប់តែឃើញ កីឡាការិនីកម្ពុជា តៃក្វាន់ដូ កញ្ញាស៊ន សៀវម៉ី ស្លៀកឈុតកីឡា ឬក៏សម្លៀកបំពាក់សាមញ្ញ តែថ្ងៃនេះ អ្នកនឹងបានគយគន់នូវសម្រស់ ដ៏ស្រស់ស៊ិចស៊ី របស់នាងវិញម្តង។

ថ្មីៗនេះ កញ្ញា ស៊ន សៀវម៉ី បានទៅដើរលេងកំសាន្ត ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅឯកោះរ៉ុង ជាមួយនឹងមិត្តភក្តិរបស់នាង។

ក្នុងនោះដែរ នាងក៏មិនភ្លេចថតរូបស្អាតៗ បង្ហោះចូលក្នុងបណ្តាញសង្គម ដើម្បី ចែកចាយឲ្យអ្នកគាំទ្របានឃើញ នូវសម្រស់របស់នាង អមជាមួយនឹងទេសភាពធម្មជាតិនៅទីនោះ។

ប៉ុន្តែអ្វីដែលអ្នកគាំទ្រ ចាប់អារម្មណ៍ជាងគេនោះ គឺកញ្ញា ស៊ន សៀវម៉ី បានស្លៀកឈុត ស៊ិចស៊ីមិនធម្មតា អាចនិយាយបានថា ពិតជាកម្របានឃើញរូបបែបនេះខ្លាំងណាស់ ដែលនាងបានស្លៀកឈុតពណ៌ខ្មៅ បង្ហាញនូវរូបរាងដ៏ស្រស់ស្អាត និងស្បែកដ៏ខ្ចីរបស់នាង៕

តោះកុំឲ្យខាតពេលយូរ មើលរូបស្អាតៗ របស់ ស៊ន សៀវម៉ី នៅកោះរ៉ុង ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កម្ពុជា ស៊ន សៀវម៉ី បន្ទាប់ពីប្រកួតចាញ់កីឡាការិនីហូឡង់ បានបង្ហូរទឹកភ្នែកសម្តែងការសោកស្តាយ និងបាន សុំទោសពលរដ្ឋខ្មែរទាំងអស់ ចំពោះការបរាជ័យ។

តែទោះជាយ៉ាងណាអត្តពលិកមានវ័យទើបតែ ២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ សៀវម៉ី ក៏សូមថ្លែងអំណរអរគុណដល់ប្រជាជនខ្មែរទាំងអស់ដែលលើកទឹកចិត្តនាងរហូតមក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC)។

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិក ដែលកម្ពុជារំពឹងឈ្នះមេដាយកីឡាអូឡាំពិក ឆ្នាំ២០១៦ ព្រោះកញ្ញាបានឈ្នះមេដាយមាស ១គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ តែមកចាញ់គូប្រជែងរបស់ហូឡង់ Reshimie Oogink វ័យ ២៧ឆ្នាំ កម្ពស់ ១,៧៩ម៉ែត្រ ដោយលទ្ធផលបច្ចេកទេស ១-៧ ក្នុងវគ្គ១៦នាក់ កីឡាតេក្វាន់ដូ ផ្នែកនារីទម្ងន់លើស ៦៧គីឡូក្រាម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]