ថៃ៖ កាលពីម្សិលមិញ ជាថ្ងៃកំណើតរបស់ តារាសម្តែងស្រីវ័យក្មេងល្បីល្បាញ កំពុងទទួលបានប្រជាប្រិយភាព នាង Yaya ដែលក្នុងឆ្នាំនេះ នាងមានវ័យ២៤ឆ្នាំហើយ។

ក្នុងនោះដែរ តារាប្រុស រូបសង្ហា លោក Nadech បានSurprise ជាមួយនឹង នំខេកដ៏ស្រស់ស្អាតមួយ ដល់នាងYaya ដែលនៅពេលនោះ នាងកំពុងថតរឿងថ្មីរបស់នាង។ នៅពេលឃើញទិដ្ឋភាពបែបនេះហើយ បានធ្វើឲ្យតារាស្រីរូបនេះ រំភើបចិត្តខ្លាំង ដែលគូស្នេហ៍របស់នាង ចាំថ្ងៃកំណើតនាងយ៉ាងច្បាស់ និងរៀបចំពិធីយ៉ាងភ្ញាក់ផ្អើលឲ្យទៀត។

មិនតែប៉ុណ្ណោះ ក៏ឃើញមានមិត្តភក្តិជិតស្និទ្ធ ក៏បានប្រារព្ធកម្មវិធីមួយផ្សេង ឲ្យនាងផងដែរ ដែលក្នុងនោះ មានតារាស្រី ដូចជា នាងMint Chalida និងនាង Margie Rasri តែដូចជាមិនឃើញ នាង Kimberly មកចូលរួមដែរសោះ ប្រហែលជាមានការរវល់នឹងការងារ៕

តោះមើលទិដ្ឋភាពក្នុងថ្ងៃកំណើត របស់តារាស្រីថៃនាង Yaya ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹង តារាសម្តែងស្រី YaYa Urassayaផងដែរ ក្រោយទទួលបានការងារសិល្បៈច្រើន នាងក៏ទទួលបានចំណូលខ្ពស់ រីឯកន្លែងនាងស្នាក់នៅ ក៏មិនធម្មតាដែរ។

តារាសម្តែងស្រីកូនកាត់ថៃ-ន័រវេស កញ្ញា YaYa Urassaya បានទទួលជោគជ័យនិងប្រជាប្រិយយ៉ាងខ្លាំងក្លា បន្ទាប់ពីបញ្ចប់រឿងភាគថ្មីរបស់ខ្លួនដែលមានចំណងជើងថា «រលកជីវិត»។

ជាតួអង្គនៅក្នុងខ្សែភាពយន្ត YaYa Urassaya បានដើរជាតួកម្សត់ ជួបតែរឿងឈឺចាប់គ្មានស្បើយ ប៉ុន្តែសម្រាប់ជីវិតពិតរបស់នាងវិញ គឺពិតជាល្អប្រសើរខ្លាំងណាស់។

នាងបានរស់នៅក្នុងខុនដូដ៏ប្រណិតមួយ ដែលមានភាពទំនើបទាន់សម័យ តុបតែងលម្អទៅដោយសម្ភារៈប្រណិតៗយ៉ាងច្រើនសន្ធឹកសន្ទាប់។ ទាំងបរិវេណក៏ធំទូលាយគួរឱ្យចង់រស់នៅ បរិយាកាសមើលពីលើខុនដូទៅក៏ស្រស់ស្អាតថែមទៀត។ មើលហើយបានដឹងថា គួរជាទីមនោរម្យខ្លាំងប៉ុណ្ណា។

ថ្ងៃនេះយើងនឹងនាំអារម្មណ៍របស់អ្នកគាំទ្រ ទៅមើលខុនដូរបស់កញ្ញា YaYa Urassaya បន្តិចថា តើមានលក្ខណៈទំនើបទាន់សម័យយ៉ាងណាខ្លះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]