ភ្នំពេញៈ ស្រីស្រស់មុខក្រមិចក្រមើ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បង្ហាញរូបថតដ៏ទាក់ទាញ ស៊ីអារម្មណ៍អ្នកមើល ​ជាមួយនឹងការថើបជញ្ជក់មាត់គ្នា ក្នុងសាច់រឿងកុនភាគកូរ៉េ យ៉ាងផ្អែមល្ហែមជាមួយតួប្រុស ។ 

ទស្សនិកជនបានចោទសួរថា រូបថើបជញ្ជក់មាត់ ស៊ីអារម្មណ៍មួយសន្លឹកនោះ ត្រូវសួរតៗគ្នាថា តើកំពុងតែស្លុងអារម្មណ៍ នឹងគូស្នេហ៍ថ្មីរបស់នាងមែន ឬគ្រាន់តែជាឈុតឆាកមួយ នៅក្នុងសាច់រឿងកុន ព្រោះថានាងក៏ជាតួកុនស្រីម្នាក់ដែរ ក្រៅពីអាជីពជាពិធីការិនី ដ៏ស្រស់ស្អាតរបស់ទូរទស្សន៍ស៊ីធីអិន នៅក្នុងកម្មវិធីរាត្រីកម្សាន្តនោះ? ស្រីស្រស់សម្បូរវោហារ កញ្ញា ជីជី បានចេញមុខបកស្រាយ រូបថតថើបគ្នា ជាមួយនឹងបុរសម្នាក់ថា រូបនោះ មិនជាគូស្នេហ៍អីនោះទេ ។ 

​តាមពិតទៅជាឈុតមួយ ​នៅកុនភាគរបស់នាងខ្ញុំសម្តែងទេតើ។ កុនភាគដែលនាងខ្ញុំសម្តែងនោះ មានចំណងជើងថា នំប៉័ងសុបិនស្នេហ៍ របស់ ផលិតកម្មទូរទស្សន៍ស៊ីធីអិន ដែលទើបតែបានចាក់បញ្ចាំង កាលពីម្សិលមិញ។ ហើយខ្ញុំក៏ទើបតែបង្ហោះលេងតែម្តងទៅ! មិនមែនជាគូស្នេហ៍អី ដូចជាបងប្អូនបានគិតនោះទេ ហើយតួប្រុសនោះ គឺលោក យឹម ណារ៉ា ទេតើ ហើយការពិតទៅ នាងខ្ញុំក៏មិនទាន់មានគូស្នេហ៍ មកសម្តែងបែបនេះដែរ ។ 

គួររំលឹកថា ពិធីការិនីទូរទស្សន៍វ័យក្មេងរូបនេះ ក៏ធ្លាប់លេចលឺពាក្យចចាមអារ៉ាម រឿងគូស្នេហ៍ជាកូនអ្នកជំនួញធំ ឬជាកូនរបស់មន្ត្រីពាក់ផ្កាយទៀតផង ​តែក៏បានរសាយទៅវិញដែរ ដោយសារមេបាខាងប្រុស មិនសូវពេញចិត្តនឹងអនាគត កូនប្រសាស្រីជាតារានោះទេ រហូតដល់នាងព្យាយាម បិទបាំងច្រើនឆ្នាំមកហើយនោះ បានដើរដល់ផ្លូវបំបែកហើយ។ ដោយសារសាច់ញាតិខាងប្រុស មិនចង់បានកូនប្រសាស្រីជាតារា ក្រោយពីល្បីថា មានអ្នកណាត់ញ៉ាំបាយម្តងឲ្យ ៥ ពាន់ដុល្លារ។ 

សូមជម្រាបថា នាពេលថ្មីៗនេះ ពិធីការិនីសម្រស់បាន ជីជី ក៏បានផ្តើមនូវអាជីពរកស៊ី ដោយពឹងកម្លាំងខ្លួនឯងដែរ ដោយបានបើកហាងលក់មីហឹរ ឈ្មោះ «I’m Spicy Soup» ។ បើកហាងនេះ ក៏មានការជួយជំរុញពីប៉ាម៉ាក់ដែរ ដោយពួកគាត់ថា គួរតែចេះរកស៊ីដោយខ្លួនឯងខ្លះទៅក៏ល្អ ដែរក្រោយពេលទំនេរពីសិល្បៈនោះ ៕

ប្រភព : ដើមអម្ពិល

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ឈិត សុជាតា ពរពោះត្រឹម ៦ខែ ព្រោះតែ.. (មានរូបភាព)

ភ្នំពេញ៖ ក្រោយពីមានការទទួលស្គាល់ថា កូនភ្លោះទាំងពីរជារបស់នាងមក អ្នកនាង ឈិត សុជាតា ក៏មិនកំណាញ់ក្នុងការឆ្លើយតបសារ របស់អ្នកគាំទ្រ និងមិត្ដក្នុងបណ្ដាញសង្គមផងដែរ ទាក់ទងនឹងការសម្រាលកូនមុនខែ។

នៅក្នុងនោះ អ្នកនាង ឈិត សុជាតា បានថ្លែងថា « មានអ្នកឆាតមកសួរខ្ញុំក្នុង inbox ជាច្រើនថា តើជាការពិតទេដែលខ្ញុំសំរាលកូនត្រឹម៦ខែ ហើយក្មេងធំថ្លោសដូចរូបភាព។ សូមអគុណសំរាប់ការសួ ហើយសូមឆ្លើយសរុបនៅទីនេះ :

នាងខ្ញុំបានសំរាលកូនត្រឹម៦ខែបុ៉ណ្ណោះ នៅមន្ទីពេទ្យឯកជន១ នៃទីក្រុងបាងកក ដោយបែកទឹកភ្លោះ ។

ឆ្លងកាត់ការវះកាត់រួចដោយជោគជ័យ កូនច្បង ( boy) សំរាលមកបាន ៨ខាំជាង ចំនែកកូនប្អូន ( Apple ) បាន៧ខាំជាងបុ៉ណ្ណោះ។

រយ:ពេលជាង៣ខែ ដែលកូនៗត្រូវបានចិញ្ចឹមនៅក្នុងទូ។

ខាងក្រោមនេះគឺរូបភាពសង្ខេបៗស្តីពីការវិវត្តន៏របស់កូនៗ ដែលចិញ្ចឹមក្នុងកែវ:

១- រូបភាព ជើងនៅជិតម្រាមដៃ គឺចិញ្ចឹមបាន១ខែហើយ

២- រូបខ្ញុំអោបកូននេះ គឺចិញ្ចឹមបានជិត២ខែហើយ

៣- រូបក្មេងគេងមានតុក្កតា ចិញ្ចឹមបាន៣ខែហើយ »

សូមមើលរូបភាពខាងក្រោម ដែលអ្នកនាងទើបតែបង្ហោះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី