ភ្នំពេញ៖ ពិធីការិនី និងជាតារាសម្តែង ស្រីល្បីឈ្មោះ អ្នកនាង ឈិត សុជាតា បានធ្វើអោយមហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីនាង បានរំលេចរូបថត កូនភ្លោះ២នាក់ ហើយនាងអះអាងថា ក្មេងទាំង២ជាកូនរបស់នាង ដោយនាងបញ្ជាក់ថា គ្មានហេតុផលណា ដែលនាងជាម្តាយពិត បង្កើតកូនហើយ មិនទទួលស្គាល់កូន ខ្លួននោះទេ។

ក្រោយពេលបាត់មុខ ពីសិល្បៈមួយរយៈ តារាសម្តែងស្រីរូបនេះ ស្រាប់តែបង្ហាញ រូបកូនភ្លោះ របស់ខ្លួន ជាមួយការ Comment ជាមួយអ្នកលេង Facebook ដោយគ្មានការលាក់លៀម និងឆ្លើយគ្រប់សំនួរ ដែលសួរនាងថា កូនភ្លោះជាកូននាងឫយ៉ាងណា? តារាសម្តែង ឈិត សុជាតា បានឆ្លើយតប ជាមួយអ្នកលេង Facebook ដោយមិនលសក់បាំង ថាក្មេង២នាក់នេះ ជាកូនរបស់នាង ដោយនាងបានសរសេរសារថា "លើលោកនេះ តើមានមនុស្សស្រី ប៉ុន្មាននាក់ដែលបង្កើតកូនហើយ មិនហ៊ានទទួលស្គាល់ កូនខ្លួនឯងនោះ? ខ្ញុំមិនមែនជាម្តាយ ប្រភេទនេះទេ បើមិនដឹងសួខ្ញុំបាន..."។

ជាមួយគ្នានោះដែល នាងក៏បានបញ្ជាក់ថា កូនរបស់នាង កើតមិនគ្រប់ខែទេ ក្មេងទាំង២ សម្រាលត្រឹម៦ខែ ព្រោះបែកទឹកភ្លោះ ចឹងបើគិតត្រឹមថ្ងៃសំរាល គាត់៥ខែជាង តែបើគិតត្រឹម៩ខែ១០ថ្ងៃ ដូចទារកដ៏ទៃ គាត់ទើបតែ២ខែជាង។

ទោះជាយ៉ាងណា រហូតមកដល់ ពេលនេះ ឈិត សុជាតា មិនបានបង្ហាញមុខ គូស្នេហ៍របស់ខ្លួន អោយមហាជន បានស្គាល់ឡើយ តែអ្វីដែលគេកត់ សំគាល់នោះគឺ ម្នាក់ៗនាំគ្នាសរសើរថា កូនភ្លោះរបស់នាង ពិតជាគួរអោយ ស្រលាញ់ខ្លាំងណាស់ ៕

ប្រភព៖ ដើមអម្ពិល

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

ករណីផ្ទុះទូរ ATM របស់ធានាគារកាណាឌីយ៉ា សមត្ថកិច្ចសង្ស័យថា មានបុរសម្នាក់ លួចបំផ្ទុះ

(ភ្នំពេញ)៖ ក្រុមសមត្ថកិច្ចមូលដ្ឋាន កំពុងស៊ើបអង្កេតលើករណីផ្ទុះទូរ ATM មួយកន្លែងរបស់ធនាគារកាណាឌីយ៉ា ស្ថិតនៅមុខមន្ទីរពេទ្យកុមារជាតិ នាសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់មិញ ក្នុងនោះ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កំពុងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាអ្នកធ្វើសកម្មភាពបំផ្ទុះទូរ ATM នេះតែម្តង។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការសង្ស័យទៅលើបុរសម្នាក់នោះ បានធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានពិនិត្យឃើញនៅក្នុងកាមេរ៉ា នៅកន្លែងកើតហេតុ ដែលបង្ហាញថា បុរសមិនស្គាល់អត្តសញ្ញាណនោះ គឺជាជនសង្ស័យទី១ ដែលបំផ្ទុះទូរ ATM ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ១២៖៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីផ្ទុះទូ ATM របស់ ធនាគារកាណាឌីយ៉ា ដែលមានទីតាំងជាប់របងមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងដោះមីនសីុម៉ាក់ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ បានចុះទៅស្រាវជ្រាវដោយផ្ទាល់នៅទីតាំងទូដកលុយ (ATM) របស់ធនាគារ កាណាឌីយ៉ានោះ។

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ថា «ចំពោះករណីនេះយើង មិនទាន់រកមូលហេតុដឹងឲ្យពិតប្រាកដនៅឡើយទេ ដោយរង់ចាំការស្រារជ្រាវបន្តទៀត នៅថ្ងៃនេះ ដោយមានការចូលរួមពិនិត្យផ្ទាល់ពីកម្លាំងសីុម៉ាក់ ពីព្រោះក្រោយកើតហេតុ យើងមិនទាន់រកឃើញវត្ថុតាង​ណាមួយដែលគួរឲ្យសង្ស័យជាគ្រឿងផ្ទុះនៅឡើយទេ ហើយយើងនឹងពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពបន្ថែមទៀត»។

យ៉ាងណាក៏ដោយ បើតាមលោក ហ៊ុន សុធី ការផ្ទុះនេះបានបណ្តាលឲ្យផ្នែកខាងលើ គឺកន្លែងញុកកាត បានរងការខូចខាត ប៉ុន្តែផ្នែកខាងក្រោមជាកន្លែងដាក់លុយវិញ មិនមានការប៉ះពាល់នោះទេ ហើយក្រោយកើតហេតុភ្លាមៗនោះ ខាងធនាគារបានមកយកលុយទាំងអស់ទៅវិញហើយ។

របាយការណ៍របស់នគរបាល បាមបង្ហាញថា ការខូចខាត ទូATM របស់ធនាគារកាណាឌីយ៉ា មានការខូចខាតប្រហែល៨០%៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុជាតា