រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់បានធ្វើដំណើរ ទៅលោតទឹកសម្លាប់ខ្លួនពីលើ ស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី២៩ កញ្ញា ២០១២ ហើយបានស្លាប់ដូចបំណង លិចបាត់រកសពពុំឃើញ ។ នៅព្រឹកនោះធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋ ធ្វើដំណើរនាំគ្នាឈប់មើលទូកកាណូត និងអូរប័របើកចុះឡើងស្វែងរកតែរកពុំឃើញ ។

ស្ត្រីមានវិបត្តិរូបនោះតាមការអះអាងពីអ្នក ឃើញហេតុការណ៍ឱ្យដឹងថា នាងមានអាយុប្រមាណ២០ឆ្នាំ ពាក់អាវខ្មៅ និងខោដូចពណ៌ផ្កាឈូក ដោយគេពុំដឹងថា នាងមានវិបត្តិអ្វីនោះទេ បានជាមកលោតទឹកសម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះ ។ តាមមន្ត្រីប៉ូលិសអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វាឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគេឃើញ ស្ត្រីរូបនោះបានធ្វើដំណើរមកអង្គុយ លេងនៅលើស្ពានជ្រោយចង្វាខាងកើត មិនដឹងថា មានវិបត្តិនោះទេ ។ ពេលអង្គុយលេងមួយសន្ទុះក៏ធ្វើដំណើរទៅទិសខាងលិចមកជិតដល់ ប៉ុស្តិ៍យាម ស្រាប់តែស្ត្រីរូបនោះបានឡើងឈរលើបង្កាន់ដៃស្ពានបែរមុខទៅជើង ហើយទម្លាក់ជើងត្រង់ទៅក្នុងទឹកទន្លេតែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]