ភ្នំពេញ៖ ខួបកំណើតរបស់តារាសម្តែងស្រីវ័យក្មេងកញ្ញា ម៉ាក សែនសូនីតា នៅតែបន្តធ្វើឡើងជាហូរហែ តាំងពីដើមខែមីនានេះមក ជាមួយនឹងមិត្តភក្តិជាទីស្រលាញ់របស់នាងជាច្រើននាក់។

ហើយកាលពីយប់ថ្ងៃទី១៦ខែមីនាកន្លងទៅ ក៏មានពិធីជប់លៀងថ្ងៃខួបកំណើតដ៏ធំមួយ របស់ស្រីស្អាត ម៉ាក សែនសូនីតា ផងដែរ ដោយមានមិត្តភក្តិក្នុងសង្គមសិល្បៈ និងក្រៅសង្គមសិល្បៈមកចូលរួមអបអរ។

ចំណែកអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅក្នុងពិធីជប់លៀងទាំងមូល អ្នកដែលបានមកចូលរួមសុទ្ធតែតុបតែងខ្លួន ជាមួយនឹងការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់។ សូម្បីតែស្បែកជើងក៏មានពណ៌ខ្មៅដូចៗគ្នាទាំងអស់ដែរ។

ដោយក្រោយពីពិធីជប់លៀងបានបញ្ចប់ទៅ កាលពីថ្ងៃម្សិលមិញនេះ កញ្ញា ម៉ាក សែនសូនីតា ក៏បានបង្ហោះរូបនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់នាងដែរ ព្រមទាំងដាក់ Caption ថា៖ «ពណ៌ខ្មៅបានដូចចិត្ត អរគុណមនុស្សជាទីស្រលាញ់ទាំងអស់គ្នា ចំពោះការកូរយប់មិញ»

ទស្សនារូបភាពក្នុងពិធីជប់លៀងថ្ងៃខួបកំណើតរបស់ ម៉ាក សែនសូនីតា ដូចខាងក្រោម៖ 

ម៉ាក​ សែនសូនីតា

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀត៖ 

ក្រោយពីផ្ទុះសំឡេងរិះគន់ ម៉ាក សែនសូនីតា ទទួលស្គាល់កំហុស​ លើករណីបើក​រថយន្ត​ដៃម្ខាង និងមើល​ ​Video Chat ដៃម្ខាង(Video Inside)

តារាសម្តែងវ័យក្មេងរាងតូចច្រឡឹង ទម្រង់មុខមានមន្តស្នេហ៍កញ្ញា ម៉ាក សែនសូនីតា ហៅតូតា កាលពីថ្ងៃទី១៦ ខែមីនា ត្រូវបានមហាជនជាច្រើន ផ្ទុះការរិះគន់ដោយមិនពេញចិត្ត ចំពោះទង្វើរបង្ហាញពីគំរូអាក្រក់ សម្រាប់ទស្សនិកជន ខណៈកំពុងបើកបរ និងបញ្ជាររថយន្ត បែរជាប្រើដៃម្ខាងនិយាយទូរស័ព្ទ (Video Chat) និងដៃម្ខាងទៀតកាន់ចង្កូត យ៉ាងរំភើយទៅវិញ។

ការផ្ទុះសំឡេងរិះគន់នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសកម្មភាពខាងលើនេះ ត្រូវបានទម្លាយនៅលើបណ្តាញសង្គម ហ្វេសប៊ុក អំឡុងពេលឱកាសថ្ងៃខួបកំណើត របស់តារាស្រីសិចស៊ី កញ្ញា តូតា ហើយត្រូវបានដៃគូប្រុសរបស់នាង ដែលជាប់មន្ទិលស្នេហ៍ ជាមួយគ្នា គឺរតនៈ ពិសិដ្ឋ បាន Surprise ក្នុងថ្ងៃខួបកំណើត តាមរយៈការCall មកជូនពរពីក្រៅប្រទេស។

យ៉ាងណាមិញ ក្រោយពេលទទួលបានដំណឹង នៃការរិះគន់យ៉ាងចាស់ដៃ ពីទស្សនិកជនលើទង្វើ ខុសឆ្គងរបស់ខ្លួននេះដែរ តារាស្រីកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ដោយមិនបង្អែបង្អង់យូរ ក៏បានចេញមុខទទួលយកកំហុសរបស់ខ្លួន ព្រមជាមួយការសុំទោសជាសាធារណៈ ផងដែរ។

កញ្ញា តូតា បាននិយាយយ៉ាងដូច្នេះថា «អគុណទាំងអស់គ្នា សម្រាប់ដំបូន្មាន…ហើយក៏សុំទោសដែរ ព្រោះអីគាត់ (រតនៈ ពិសិដ្ឋ) call មកគឺចៃដន្យ ស្របពេលខ្ញុំកំពុងបើកឡាន តែយ៉ាងណាមុខពេលដែលខ្ញុំលើក ខ្ញុំដឹងខ្លួនច្បាស់ ហើយខ្ញុំមានការទទួលខុសត្រូវសង្ឃឹមថា កុំប្រកាន់ណា។ Thanks all of you for your compliments and sorry too because he accidentally called me while I’m driving in a very traffic so I couldn’t park , just drive slow through. And I accepted that im really wrong but I had responsibilities enough. Don’t mind me»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា