ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការនី ហើយជាម្ចាស់ក្រុមហ៊ុនទេសចរណ៍មួយកន្លែង នៅក្នុងរាជធានីភ្នំពេញ​ ឈិត សុជាតា បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកនៅក្នុងបណ្ដាញសង្គម នាំគ្នាភ្ញាក់ផ្អើលម្ដងរួចមកហើយ ទាក់ទិននឹងរូបភាពមួយសន្លឹក ដែលខ្លួនបានបង្ហោះកាលពីចុងខែធ្នូ ឆ្នាំ២០១៦។

យ៉ាងណាមិញ មកទល់ពេលនេះរឿងមួយនេះ បានបង្ហាញកាន់តែច្បាស់ គឺ ឈិត សុជាតា បានបង្ហោះរូបភាពជាមួយនឹងកូនភ្លោះ ដែលមានឈ្មោះថា Boy និង Apple ជាច្រើនសន្លឹក រួមនឹងសារពីក្រោមរូបភាព យ៉ាងមានសុភមង្គល និងផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន។ ទន្ទឹមនឹង នាងក៏បានប្រើពាក្យ Mommy ផងដែរ ដែលនេះអាចនឹងបញ្ជាក់ថា នាងជាអ្នកម្ដាយកូនភ្លោះទាំងពីរនាក់នោះហើយ។

គួរបញ្ជាក់ថា ឈិត សុជាតា មិនបានធ្វើការបកស្រាយចំៗពីមាត់នោះទេ ទោះជាមានការសួរដេញដោល ពីអ្នកលេងបណ្ដាញសង្គមថា ពួកគេជាកូនរបស់នាងមែនឬ យ៉ាងណានោះ។

សូមទស្សនារូបភាពខាងក្រោមនេះ៖

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ក្នុងថ្ងៃនេះ៖

ផ្ទុះទូរ ATM ធនាគារកាណាឌីយ៉ា កាលពីយប់មិញនេះ នៅខណ្ឌទួលគោក 

ភ្នំពេញ៖ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីទូរដកប្រាក់ ATM របស់ធនាគារកាណាឌីយ៉ា បានផ្ទុះលាន់លឺដូចគ្រាប់បែក នៅក្បែររបងមន្ទីរពេទ្យកុមារជាតិ លើដងមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងខណ្ឌទួលគោក។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ TVFB ជាមួយនឹងសារជាច្រើនរបស់អ្នកហ្វេសប៊ុក បានបង្ហាញឲ្យដឹងថា នៅមុនកើតរឿងនេះគឺពុំមាននរណាម្នាក់ ទៅដកប្រាក់អ្វីនោះទេ ដែលដំបូងឡើងអ្នកនៅតំបន់នោះយល់ថា ជាការផ្ទុះកង់រថយន្ដ។ ក្រោយពីផ្ទុះ ពួកគេក៏ដើរទៅមើល ក៏ប្រទះឃើញថា កញ្ចក់ទូរ ATM បានបែកខ្ទេចខ្ទី តែពុំទាន់ផ្ទុះដល់កន្លែងផ្ទុកលុយនោះទេ។

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះ សមត្ថកិច្ចក៏បានទៅដល់ និងត្រួតពិនិត្យ ដែលមូលហេតុពិតប្រាកដបណ្ដាលឲ្យមានរឿងនេះ ពុំទាន់ធ្វើការបកស្រាយនោះទេ ដែលសមត្ថកិច្ចរង់ចាំការធ្វើកោសល្យវិច័យជាមុនសិន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុជាតា