ខេត្តតាកែវ ៖ រយៈពេល​២​ថ្ងែ​មកនេះ​ នៅ​ក្នុង​ក្រុង​ដូន​កែវ​ មាន​ចោ​កំពុង​តែ​ដើរ​រាតត្បាត​ឆក់ និង​ចូល​គាស់​ផ្ទះ​ របស់​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃ​តែ​ម្តង​ ហើយ​សកម្មភាព​នេះ​ប៉ូលិស​ក្រុង និង​ខេត្ត​បាន​ត្រឹមតែ​ ទៅ​ធ្វើ​កំណត់​ពី​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ​ ចំណែក​ជនល្មើស​មិន​ដែល​ចាប់​បាន​ឡើយ ។

ប៉ូលិស​ក្រុង​ដូន​កែវ​ម្នាក់​ បាន​និយាយ​ប្រាប់​ កោះសន្តិភាព​ឱ្យ​ដឹង​ថា រយៈពេល​តែ​២​ថ្ងៃ​សោះ​ក្នុង​ក្រុង​ដូន​កែវ​ បាន​កើត​មាន​អំពើ​ឆក់ និង​ចូល​គាស់​ផ្ទះ​ចំនួន​២​លើក​ដែល លើក​ទី​១​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១៥​រសៀល ថ្ងៃ​ទី​១៦ មីនា នៅ​មុខ​សាលាក្រុង​ដូន​កែវ​ភូមិ​ឡូ​រី សង្កាត់​រកា​ក្នុង ចោរ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្រី្ត​ម្នាក់​បាន​សំរេច​ រួច​ជិះ​គេចខ្លួន​បាត់ និង​លើក​ទី​២​នេះ​ចោរ​ចំនួន​២​នាក់​បាន​ចូល​ធ្វើ​សកម្មភាព​ ចូល​ទៅ​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​កាលពី​ថ្ងៃ​ទី​១៧ មីនា ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅផ្ទះ ។

ប៉ូលិស​ដដែល​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ចោរ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​បាន​ចូល​ទៅ​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ស៊ុ​យ វ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ វ៉ៃ​ន ផា​ន់​រី​ន អាយុ​៣២​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តាកែវ​តែ​ចោរ​ចូល​គាស់​ផ្ទះ​មិន​បាន​សរេច ។

បើ​តាម​សំដី​ស្រី្ត​ម្ចាស់ផ្ទះ​បាន​និយាយ​រៀបរាប់​ថា គាត់​២​នាក់​ប្តី​ប្រពន្ធ​រកស៊ី​លក់​ចាប់ហួយ​នៅ​ផ្សារ​តាកែវ ចំណែក​ប្តី របស់​គាត់​ដឹក​ចាប់ហួយ​ដើរ​បោះ​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​នានា​ដោយ​ព្រលឹ​ម​ចេញ​ ព្រលប់​បាន​ចូល​ផ្ទះ​ ដោយ​ចាក់សោ​ផ្ទះ​ចោល​រហូត ស្រី្ត​ជា​ម្ចាស់ផ្ទះ​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ គាត់​ទៅ​លក់ដូរ​ជា​ធម្មតា​តែ ក៏​បាន​ដើរមក​ផ្ទះ​ពេល​មក​ដល់​ ក៏​បាន​ជួប​ចោរ​ចំនួន​២​នាក់​ កំពុង​តែ​លើក​ទូរទស្សន៍ និង​ធុង​លុយ​យក​ចេញពី​ក្នុងផ្ទះ ពេល​នោះ​គាត់​ក៏​បាន​ស្រែ​កថា ចោ​ៗៗ​ក៏​មានការ​ភ្ញាក់ផ្អើល​ដឹង​ដល់​អ្នក​រស់នៅ​ជិតខាង ក្រុម​ចោរ​ក៏​ភ័យ​បាន​បោះ​ធុង​ លុយ​ចំ​ក្បាល​គាត់​រួច​រត់ឡើង​ម៉ូតូ​គេចខ្លួន​បាត់​ ដោយ​មិន​បាន​បាត់បង់​អ្វី​ឡើយ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

និស្សិត​​ឆ្នាំ​ទី១​ចង.ក​សម្លាប់ខ្លួន​ ធ្វើ​ឱ្យ​ឪពុក​​ម្តាយទទួល​វិប្បដិ​​​សារី ព្រោះ... (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ យុវជន​និស្សិត​ឆ្នាំ​ទី​១ សាលា​កសិកម្ម​ចំការ​ដូង​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ចង​.​ក​សម្លាប់​ខ្លួនឯង ជាប់​ជាមួយ​ធ្នឹម​បន្ទប់ទឹក​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ត្រូវ​មិត្តភក្តិ​ប្រទះ​ឃើញ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ក្បែរ​សាលា​កសិកម្ម​ចំការ​ដូង បន្ទប់​ជួល​លេខ​៥ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​អាត សំអាង អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាលា​កសិកម្ម​ចំការ​ដូង មាន​ទីលំនៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទាក់ទិន​នឹង​ការ​សម្លាប់​ខ្លួន​នេះ ត្រូវ​ស្ត្រី​ជា​ម្ដាយ​យំ​រៀបរាប់​ថា មូលហេតុ​ដែល​កូនប្រុស​គាត់​ចង​.​ក​នេះ គាត់​មានការ​សង្ស័យ​អាច​បណ្ដាល​មក​ពី​គេ​ខំរៀន​ខ្លាំង​ពេក រហូត​មាន​បញ្ហា​ប្រព័ន្ធ​ស​សៃ​ប្រសាទ និង​តូចចិត្ត​រៀន​មិន​ទាន់​គេ ។ ព្រោះ​មុន​ពេល​សម្លាប់​ខ្លួន​ប៉ុន្មាន​ស​ប្តា​ហ៍​មុន កូន​គាត់​ត្អូញត្អែរ​ប្រាប់​គាត់​ថា តូចចិត្ត​រៀន​មិន​ទាន់​គេ និង​និយាយ​ស្ដី​ខុស​ប្រក្រតី​ច្រើន​ទៀត​ផង ហើយ​គាត់​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​ទៅ​យក​កូន​ទៅ​ព្យាបាល​មិន​ទាន់ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឮ​កូន​និយាយ​បែប​នេះ ហើយ​ស្ដាប់​ទៅ​កូន​មាន​បញ្ហា​ខួរក្បាល​នោះ គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្ដយ​បំផុត​នោះ គឺ​កាលពី​ថ្ងៃ​ទី​១៦ មីនា គាត់​បាន​ខ​ល​ជួប​កូន ហើយ​ប្រាប់​កូន​ថា នឹង​ទៅ​យក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ព្យាបាល និង​រក​គ្រូ ឬ​ព្រះសង្ឃ ដើម្បី​ស្រោច​ទឹក​ចេញ ។

ប៉ុន្តែ​ដោយសារ​តែ​រវល់ ទើប​មិន​ទាន់​បាន​ទៅ​យក ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ មិត្តភក្ដិ​កូន​គាត់​បាន​ខ​ល​ទៅ​ប្រាប់​ថា កូន​គាត់​បាន​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]