ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​​ បាន​ត្រូវ​អ្នកស្រុក​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ​ត្រង់​ចំណុច​ខ្នង​ទំនប់ ស្ថិត​ក្នុងភូមិ​ផ្ទះ​រុង ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា សាកសព​ត្រូវ​បាន​អ្នកស្រុក​ស្គាល់ឈ្មោះ ធឿ​ន ផេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​កូន​រស់នៅ​ភូមិ​-​ឃុំ​ កើតហេតុ​ខាងលើ ។ ជន​រង​គ្រោះ​ប្រើ​ខ្សែ​អង្រឹង​ចង​.​កលើ​ដើម​អំពិល​បណ្ដាល​ឲ្យ​ ស្លាប់​ក្នុង​សំលៀក​បំពាក់​ខោ​យឺត​ខ្លី​ពណ៌​ខៀវ និង​ពាក់អាវ​ទា​ហ៊ាន​មូរ​ដៃ ។ ជន​រង​គ្រោះ​អាច​ធ្វើ​សកម្មភាព​ចង​.​ក​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មីនា ព្រោះ​វេលា​ម៉ោង​ ៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ទើប​អ្នកស្រុក​ប្រទះ​ឃើញ ។

ពុំ​មាន​អ្នក​ណា​ដឹង​ពី​ មូលហេតុ​ច្បាស់លាស់​ទេ​ ប៉ុន្តែ​បើ​តាម​ការ​ស៊ើបសួរ​ពី​ក្រុម​គ្រួសារ និង​អ្នកស្រុក​នៅ​ទីនោះ​ អាច​បណ្ដាល​មក​ពី​តូចចិត្ត​ នឹង​ការ​ជំពាក់​លុយ​គេ​ច្រើន​ពេក​គ្មាន​លទ្ធភាព​សង​ទើប​សម្រេចចិត្ត​ បែប​នេះ​ដើម្បី​បញ្ចប់​អ្វី​ៗ​ ទាំងអស់​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ធ្វើ​កោសល​វិច័យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន​ព្រោះ​នៅ​លើ​ដងខ្លួន​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​នោះ​ទេ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

និស្សិត​​ឆ្នាំ​ទី១​ចង.ក​សម្លាប់ខ្លួន​ ធ្វើ​ឱ្យ​ឪពុក​​ម្តាយទទួល​វិប្បដិ​​​សារី ព្រោះ... (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ យុវជន​និស្សិត​ឆ្នាំ​ទី​១ សាលា​កសិកម្ម​ចំការ​ដូង​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​យក​ក្រមា​ចង​.​ក​សម្លាប់​ខ្លួនឯង ជាប់​ជាមួយ​ធ្នឹម​បន្ទប់ទឹក​ក្នុង​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ហើយ​ត្រូវ​មិត្តភក្តិ​ប្រទះ​ឃើញ​ក៏​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ស្ថិត​នៅ​ក្បែរ​សាលា​កសិកម្ម​ចំការ​ដូង បន្ទប់​ជួល​លេខ​៥ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​អាត សំអាង អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាលា​កសិកម្ម​ចំការ​ដូង មាន​ទីលំនៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទាក់ទិន​នឹង​ការ​សម្លាប់​ខ្លួន​នេះ ត្រូវ​ស្ត្រី​ជា​ម្ដាយ​យំ​រៀបរាប់​ថា មូលហេតុ​ដែល​កូនប្រុស​គាត់​ចង​.​ក​នេះ គាត់​មានការ​សង្ស័យ​អាច​បណ្ដាល​មក​ពី​គេ​ខំរៀន​ខ្លាំង​ពេក រហូត​មាន​បញ្ហា​ប្រព័ន្ធ​ស​សៃ​ប្រសាទ និង​តូចចិត្ត​រៀន​មិន​ទាន់​គេ ។ ព្រោះ​មុន​ពេល​សម្លាប់​ខ្លួន​ប៉ុន្មាន​ស​ប្តា​ហ៍​មុន កូន​គាត់​ត្អូញត្អែរ​ប្រាប់​គាត់​ថា តូចចិត្ត​រៀន​មិន​ទាន់​គេ និង​និយាយ​ស្ដី​ខុស​ប្រក្រតី​ច្រើន​ទៀត​ផង ហើយ​គាត់​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​ទៅ​យក​កូន​ទៅ​ព្យាបាល​មិន​ទាន់ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឮ​កូន​និយាយ​បែប​នេះ ហើយ​ស្ដាប់​ទៅ​កូន​មាន​បញ្ហា​ខួរក្បាល​នោះ គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្ដយ​បំផុត​នោះ គឺ​កាលពី​ថ្ងៃ​ទី​១៦ មីនា គាត់​បាន​ខ​ល​ជួប​កូន ហើយ​ប្រាប់​កូន​ថា នឹង​ទៅ​យក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ព្យាបាល និង​រក​គ្រូ ឬ​ព្រះសង្ឃ ដើម្បី​ស្រោច​ទឹក​ចេញ ។

ប៉ុន្តែ​ដោយសារ​តែ​រវល់ ទើប​មិន​ទាន់​បាន​ទៅ​យក ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ មិត្តភក្ដិ​កូន​គាត់​បាន​ខ​ល​ទៅ​ប្រាប់​ថា កូន​គាត់​បាន​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]