(ភ្នំពេញ)៖ សម្លេងរោទិ៍ Call Tune ដែលបងប្អូនហៅទូរស័ព្ទបន្លឺសម្លេងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមអរគុណ» នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០១៧ខាងមុខ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៅក្បែរនាយករដ្ឋមន្រ្តី ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។

មន្រ្តីជាន់ខ្ពស់នៅក្បែរនាយករដ្ឋមន្រ្តីដដែលរូបនោះ បានបញ្ជាក់ថា ការសម្រេចឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជាបញ្ចប់ការបន្លឺសម្លេងរោទិ៍ (Call Tune) នេះ ដោយសារបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានទទួល និងយល់ដឹងអំពីព័ត៌មាននេះហើយ។ ប៉ុន្តែសម្រាប់ការផ្សព្វផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍, សារព័ត៌មាននានា និងគេហទំព័រនៅបន្តដដែល។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ បន្តអំពាវនាវដោយទទូច និងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា មីក្រូហិរញ្ញវត្ថុទាំងអស់ ដែលផ្តល់ប្រាក់កម្ចីរបស់ប្រជាពលរដ្ឋ មិនមែនជារបស់រដ្ឋនោះទេ។ ដោយឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងស្នើក្រុមហ៊ុនទូរស័ព្ទផ្លាស់ប្តូរសម្លេង Call Tune របស់ខ្លួននៅពេលហៅទូរស័ព្ទ។

ការប្រកាសបែបនេះរបស់សម្តេចធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត កាលពីថ្ងៃទី ១៧ មីនា ម្សិលមិញនេះ៖

នាយ ពែកមី ៖ ខ្ញុំមានទម្លាប់អាក្រក់មួយកែមិនបាន គឺពេលបើកបរលើដងផ្លូវ តែងតែចុចទូរស័ព្ទ

ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍CTNមានដើមកំណើតពីខេត្តស្វាយរៀងនាយ ពែក មី ថ្មីៗនេះបានទម្លាយការពិតពីទម្លាប់អាក្រក់របស់ខ្លួនដែលមិនអាចធ្វើការកែប្រែឬផ្លាស់ប្តូរចរិតបាននោះគឺរាល់ពេលបើកបររថយន្តនៅលើដងផ្លូវតែងតែទាញទូរស័ព្ទយកមកចុចទោះបីដឹងហើយថាទម្លាប់នេះជាករណីមិនល្អសម្រាប់ខ្លួននិងអ្នកប្រើប្រាស់ដងផ្លូវជាមួយក៏ដោយនោះ។

តារាកំប្លែងដែលធ្លាប់ជាអតីតកម្មករសំណងនាយពែកមីបានសរសេរបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា”ទំលាប់អាក្រក់របស់ខ្ញុំគឺបើកបរលើដងផ្លូវ តែងតែចុចទូរសព្ទ។ដឹងថាវាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់តែកែមិនបាននៅមិន សុខតើបងប្អូនណាខ្លះមាន ទំលាប់ចឹងដែ?”។

តាមរយៈការបង្ហាញប្រាប់ទម្លាប់មិនល្អរបស់ខ្លួនពីសំណាក់តារាកំប្លែងនាយ ពែក មី ខាងលើនេះក៏មានមហាជនអ្នកគាំទ្រជាច្រើនបាន បញ្ចេញមតិដាស់តឿនស្មារតីលោកដែរថាបើដឹងថាវាជាទម្លាប់អាក្រក់ហើយហេតុអ្វីនៅតែប្រព្រឹត្តឬចាំដល់ពេលមានគ្រោះថ្នាក់ទើបភ្ញាក់រលឹក?។ចំណែកខ្លះទៀតក៏បាននិយាយដែរថា គាត់ដឹងនេះគឺល្អហើយតែយ៉ាងក៏ដោយត្រូវតែព្យាយាមផ្លាស់ប្តូរ ទម្លាប់នេះឲ្យបានព្រោះតាមច្បាប់នៅរាល់ពេល កាន់ចង្កូតរថយន្តគឺគេមិនឲ្យនិយាយឬចុចទូរស័ព្ទនោះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]