(ព្រះវិហារ)៖ ចាត់ទុកជាសំណាងមួយក្នុង១០០គ្រោះថ្នាក់ ដែលបុរសម្នាក់បានរួចផុតជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្តទៅបុកជាមួយបង្គោលភ្លើង នៅវេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិកណ្តោល​ ឃុំរំដោះស្រែ​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

ប្រជាពលរដ្ឋជាអ្នកដំណើរ ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ៗបានលាន់មាត់គ្រប់ៗគ្នា ដោយបានសរសើរ ចំពោះជោគវាសនាជនរងគ្រោះ ដោយជួបនូវហេតុការណ៍នេះ ហើយបែរជារងរបួសស្រាល ស្របពេលដែលរថយន្តខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ។

អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបើករថយន្តតែម្នាក់ឯង ម៉ាកតូយ៉ូតា តាកូម៉ាពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 2Q-0815 ក្នុងទិសដៅពីខេត្តព្រះវិហារ មកស្រុកជាំក្សាន្ត​ លុះដល់កន្លែងកើតហេតុ ដោយតែងងុយដេក រថយន្តបានរេចង្កូត ទៅបុកបង្គោលតាមដងផ្លូវ និងហួសទៅបុកពុំនូកដីជាបន្តទៅទៀត រហូតទៅមុខលែងរួច៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ភ្លៀងមួយមេធំ នៅបន្ទាយមានជ័យ គ្រោះថ្នាក់​ចរាចរណ៍ ​៣ករណី​ មានរបួសព្រោងព្រាតលើកំណាត់ផ្លូវជាតិលេខ៥

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានគ្រោះថ្នាក់ ចរាចរណ៍៣ករណី ក្នុងម៉ោងតែមួយលើកំណាត់ផ្លូវជាតិលេខ៥ បណ្តាលអោយមានមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់ស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥កន្លះល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។

គ្រោះថ្នាក់ចរាចរណ៍ទាំងបីករណីក្នុងម៉ោងតែមួយនេះបានកើតឡើងនៅគោលដៅផ្សេងគ្នា ករណីទី១បានកើតឡើងនៅចំនុចស្ពានទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រវាងរថយន្តឆ្លាមន៨ងរថយន្តកុងទីន័រ បណ្តាលអោយមានមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល។

ករណីទី២ បានកើតឡើងនៅក្រុងប៉ោយប៉ែត មុខទីបញ្ជាការ អ ហ ក្រុង រថយន្តកាំម៉ារី១៩៩៣ បុកជាមួយ កាំម៉ារីកាលីហ្វញ៉ា(គូថស្វិត) និងករណីទី៣ ហួសកន្លែងនេះ១០០ម៉ែត្រ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន លាំង យូអេស បានរអិលធ្លាក់ផ្លូវបណ្តាលអោយអ្នកដំណើរភ័យព្រលឹងចុងសក់ ត្រូវបានបង្ខំចិត្តនាំគ្នាគាស់បង្ហួចលោតចុះទាំងស្រីទាំងប្រុស តែសំណាងល្អគ្មានអ្នករបួសឬស្លាប់បាត់បង់ជីវិត។

ជុំវិញករណីនេះលោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអោយដឹងថា ពិតជាមានគ្រោះថ្នាក់ចរណ៍ដូចខាងលើមែនគឺបង្កដោយរថយន្តតាក់សុីឆ្លាមដឹកអ្នកដំណើរបើបរលឿនពេលភ្លៀងបានទៅបុកជាមួយរថយន្តកុងទីន័រដែលបើកច្រាស់ទិសគ្នាមួយទំហឹង នៅចំនុចស្ពានទឹកថ្លាបានបណ្តាលអោយមានមនុស្សប្រុសស្រី៥នាក់របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះជបន្តបន្ទាប់ ហើយចរាចរណ៍បានស្ទះជាងមួយម៉ោង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]