ខេត្តប៉ៃលិន ៖ យុវជនចិត្តធំម្នាក់បានចង.កធ្វើអត្តឃាតខ្លួនឯងស្លាប់ ដោយសារតែតូចចិត្តនឹងម្តាយស្តីប្រដៅមិនឱ្យ ដើរលេងផឹកស៊ីនៅពេលយប់ជាមួយមិត្តភក្តិ ព្រោះជិតដល់ថ្ងៃចូលប្រឡងគ្រូទៅហើយ ។ ហេតុការណ៍ចង.កធ្វើអត្តឃាតនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៧ កញ្ញា ២០១២ លុះដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ កញ្ញា ២០១២ ទើបប្រទះឃើញសពជនរងគ្រោះនៅក្រោមដើមតាង៉ែន ខាងជើងផ្ទះ ចម្ងាយប្រហែលជា១០០ម៉ែត្រ ស្ថិតក្នុងភូមិបតាំស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។

លោកឈន ទូច នាយប៉ុស្តិ៍រដ្ឋបាលបយ៉ាខាបានឱ្យដឹងថា ជនរងគ្រោះឈ្មោះខួន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត មានឪពុកឈ្មោះខែម សុវណ្ណរិទ្ធ អាយុ៤២ឆ្នាំ ម្តាយឈ្មោះភី ស៊ីចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]