សេរ៉ាឡេអូន៖ សារព័ត៌មាន មីរ័រ របស់អង់គ្លេស បានចុះផ្សាយថា បុរសជាគ្រូគង្វាលម្នាក់ ឈ្មោះ Emmanuel Momoh បានជំពប់ជើងដួលនឹងដុំពេជ្រ មួយដុំ ដែលជាដុំពេជ្រមួយ ក្នុងចំណោមដុំពេជ្រធំបំផុតករបស់លោកដែលមិនទាន់ច្នៃ ហើយអាចមានតម្លៃដល់ទៅ ៥លានដុល្លារអាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងថា រតនវត្ថុដ៏ធំមួយនេះ បានជាប់នៅក្នុងបញ្ជី ត្បូងទាំង ២០ ដែលធ្លាប់រកឃើញមានទំហំធំបំផុត ហើយបច្ចុប្បន្ន វាត្រូវបានគេយកក្នុងទូរចាក់សោរ មានសុវត្ថិភាព ក្នុងធនាគារកណ្តាល នៃទីក្រុង Freetown ប្រទេសសេរ៉ាឡេអូន។

ដុំពេជ្រដ៏អស្ចារ្យមួយនេះ គឺជាដុំពេជ្រដ៏ធំបំផុត ទំហំ៧០៦ការ៉ាត់ មិនធ្លាប់រកឃើញនៅក្នុងប្រទេសមួយនេះ រយៈពេលជិត ៥០ឆ្នាំមកហើយ បន្ទាប់ពីមានការរកឃើញដុំពេជ្រមួយដុំ ទំហំ៩៦៩ការ៉ាត់ កាលពីឆ្នាំ១៩៧២។ 

ប្រភពព័ត៌មានបានបន្តថា ដុំពេជ្រ មិនទាន់ច្នៃ របស់គ្រូគង្វាលដែលជាគ្រិស្ដសាសនិក ឈ្មោះ Emmanuel Momoh រូបនេះមិនទាន់ត្រូវបានធ្វើការវាយតម្លៃនៅឡើយទេ ប៉ុន្តែតាមការប៉ាន់ប្រមាណជាជំហានដំបូង វាអាចមានតម្លៃ ៥លានដុល្លារ តែទោះជាយ៉ាងណា តម្លៃរបស់វាអាចឡើងខ្ពស់ឆ្ងាយជាងនេះ។

លោក Mathew Nyaungwa ដែលមកពីក្រុមអ្នកវិភាគត្បូងពេជ្យ Rough and Polished បាននិយាយថា ត្បូងមួយដុំនេះ ជាត្បូងធំបំផុត ក្នុងលំដាប់ទី១៣ ដែលមិនធ្លាប់ត្រូវបានគេរកឃើញ ប៉ុន្តែវាអាចមានចំណុចស្រអាប់ ឬស្នាមអុជមួយចំនួន។

យោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យប្រធានាធិបតីប្រទេសស៊ីរ៉ាឡេអូន បានថ្លែងថា លោកប្រធានាធិបតី Ernest Bai Koroma បានអរគុណទៅដល់ប្រជាជនរបស់ខ្លួន ដែលមិនជួញដូរត្បូងមួយដុំនោះ ចេញទៅក្រៅប្រទេស ហើយលោកបានថ្លែងថា អ្នកដែលរកឃើញត្បូងនេះ គួរតែទទួលបាននូវអ្វីដែលសមនឹងការរកឃើញរបស់គេ"។

គួរបញ្ជាក់ថា ដុំពេជ្រមួយនេះ នឹងត្រូវដាក់លក់ដេញថ្លៃ ដើម្បីយកប្រាក់ទុកជាផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល៕ 

ប្រភព៖ Mirror

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គ្នាទើបតែរៀនដំបូង! គ្រូឲ្យស្មូនដីធ្វើក្អម បែរជាទៅចេញ...

វីដេអូឃ្លីបដ៏គួរឲ្យអស់សំណើចមួយ បាននិងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត ដោយសារសកម្មភាពរៀនស្មូនដីធ្វើក្អមឆ្នាំង របស់នារីវ័យក្មេងម្នាក់ ធ្វើឲ្យគ្រប់គ្នាទប់សំណើចសឹងតែពុំបាន។

តាមរយៈវីដេអូឃ្លីប គេឃើញនារីម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ បានអង្គុយនៅក្នុងថ្នាក់រៀនមួយ (រោងជាង) ហើយបានព្យាយាមប្រើដៃរបស់នាង ចាប់កាន់ដីឥដ្ឋដែលកំពុងតែវិល ដើម្បីរៀនស្មូនរូបធ្វើជាក្អម ឬឆ្នាំង។

ប៉ុន្តែផ្ទុយទៅវិញ ទីបំផុតការប៉ុនប៉ងរៀនស្មូនរូបរបស់នាងទទួលបរាជ័យ បែរជាស្មូនដីឥដ្ឋចេញរូបរាងប្រដាប់ភេទបុរសទៅវិញ ជាហេតុធ្វើឲ្យអ្នកនៅទីនោះ ដែលកំពុងតែឈរមើល សកម្មភាពរបស់នាង នាំគ្នាសើចគឹលតែម្តង។

ត្រង់ឈុតមួយ ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញ គ្រូរបស់នាង បានចូលទៅជួយកែខៃដីឥដ្ឋនោះ ដើម្បីឲ្យចេញរូបរាងក្អមឆ្នាំងវិញផងដែរ។

គួរឲ្យដឹងដែរថា បន្ទាប់បីវីដេអូឃ្លីបមួយនេះ ត្រូវបានគេយកទៅបង្ហោះចែកចាយលើអ៊ីនធើណែត មិនដល់២៤ម៉ោងផង មានចំនួនអ្នកចុចចូលមើលច្រើនជាង ៣សែនដង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]