ភ្នំពេញ៖ ភាគច្រើន ប្រិយមិត្តតែងបានស្គាល់ហើយ ពីកញ្ញា ប៉ុបពី ដែលជាតារាភេទ ទី៣ដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្លាំងបំផុត នៅក្នុងពិភពសិល្បៈ។

ចាប់តាំងពី តារារូបនេះ សម្រចចិត្តកែសម្ផស្ស និងកែភេទរបស់នាង ឲ្យដូចនឹងនារីពិត១០០ភាគរយ គឺរូបនាង មិនហ៊ានលាតត្រដាងនូវមុខមាត់ពិត របស់នាង កាលនៅជាក្មេងប្រុសនោះឡើយ។

ប៉ុន្តែស្រាប់ថ្មីៗនេះ កញ្ញា ប៉ុបពី បែរជាសម្រេចចិត្ត ទម្លាយនូវរូបថតមួយសន្លឹករបស់នាង កាលនាងពីក្មេងទៅវិញ ដែលពេលនោះ មុខមាត់របស់នាង គឺខុសគ្នាដាច់ នឹងបច្ចុប្បន្នខ្លាំងណាស់ សូម្បីតែសម្បុរស្បែក។

មិនថាយ៉ាងណា ក៏មានមតិជាច្រើន បានសរសើរនៃសេចក្តីក្លាហាន របស់កញ្ញា ប៉ុបពី ដែលរូបនាង ហ៊ានបង្ហាញមុខមាត់ពិតរបស់ខ្លួន កាលនៅជាប្រុស ដោយមិនខ្លាចគេ ពេបជ្រាយ ឬក៏ឌឺដងនាង៕

តោះមើលរូបថត កាលនៅជាក្មេងប្រុសទាំងអស់គ្នា៖ 

រូបថតកាលពីប៉ុបពី នៅពីក្មេងប្រុស

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ប៉ុប ពី បានបង្ខំចិត្ត ឲ្យពេទ្យយកម្ជុល ចាក់មុខនាងស្ទើរសុះសាច់។

កញ្ញា ប៉ុបពី ដែលមានឈ្មោះពិតថា លាង សុធា ត្រូវបានគេស្គាល់ថា ជាតារាភេទទី៣ ដែលមានមុខមាត់ និងរូបរាងស្រស់ស្អាតខ្លាំង ស្ទើរតែដូចនឹងមនុស្សស្រី១០០ភាគរយទៅហើយ។

តារារូបនេះ បានទៅដើរកំសាន្តនៅប្រទេសថៃ ជាមួយនឹងមិត្តភក្តិ ហើយឆ្លៀតពេលនោះ នាងក៏បានទៅថែរក្សាសម្ផស្សបន្ថែមផងដែរ ដើម្បីកាន់តែស្រស់ស្អាត និងក្មេងជាងវ័យជាងនេះ។

នៅក្នុងនោះ មិត្តភក្តិរបស់កញ្ញា ប៉ុបពី ក៏បានLive វីដេអូ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណៈពេល គ្រូពេទ្យ បានយកម្ជុលទៅចាក់ លើទម្រង់មុខរបស់នាងទាំងមូល ហើយវិធីនេះ គឺអាចឲ្យស្បែកមុខនាងតឹងជាងមុន និងមុខតូចរាងជាអក្សរ V បាន។

ក្រោយពីបានឃើញបានបែបនេះ អ្នកលេងបណ្តាញសង្គមភាគច្រើន បានពោលពាក្យថា "គ្រាន់តែមើល ស្រៀវខ្លួនជំនួស នៅពេលឃើញម្ជុល ចាក់ស្ទើរតែសុះសាច់យ៉ាងដូច្នេះ" ហើយក៏មានអ្នកខ្លះ បានសួរកញ្ញា "ប៉ុបពី ដែរថា តើនាងអត់ឈឺទេឬ?" ៕

ចង់ដឹងថា វិធីដែលកញ្ញា ប៉ុបពី ជ្រើសរើស ដើម្បីឲ្យមុខនាងស្អាតជាងមុន តើពិតជាស្រៀវសាច់ប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី