ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃ​ទី​១៧ មីនា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​គង់​បាន​ ទទួល​ព័ត៌មាន​ពី​លោក ឈឿ​ន ថា​ន មេ​ភូមិ​ប្រាសាទ​រាំង ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ​បាន​រាយការណ៍​ថា នៅ​ភូមិ​ប្រសាទ​រាំង​មាន​ករណី​ឃាតកម្ម​ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍រ​ដ្ដ​បា​លតា​គង់​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ចុះ​ដល់​កន្លែង​កើតហេតុ​ ហើយ​ធ្វើការ​ស្រាវជ្រាវ​ជា​លទ្ធផល​ទ​ទួ​លបានគឺ ៖ ជន​រង​គ្រោះ​ឈ្មោះ សុខ មុំ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ កន គិ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ប្រើ​កាំបិត​កៃ​ចាក់​ទម្លុះ​ ផ្តាច់​បំពង់ក​បណ្តាល​ឱ្យ​ស្លាប់​ នៅ​ចម្ងាយ​ប្រមាណ​៣​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ ដោយឡែក​ជនសង្ស័យ​ ក្រោយ​សម្លាប់​ជន​រង​គ្រោះ​ហើយ ក៏​បាន​ទៅ​ចង​.​ក​ សម្លាប់​ខ្លួន​នៅ​លើ​ដើម​ម្កាក់ព្រៃ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៣០០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ ។

តាម​ការ​សាកសួរ​បឋម​ ពី​លោក​មេ​ភូមិ​ក៏​ដូច​ជា​ អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា មុន​ករណី​ឃាតកម្ម និង​អត្តឃាត​កើតឡើង​អ្នក​ទាំង​២ រស់នៅ​ជាមួយ​គ្នា​ប៉ុន្តែ​តែង​មានរឿង​រកាំរកូស​ជាមួយ​គ្នា​ ដោយសារ​ឈ្មោះ កន គិ​ន មាន​ប្រពន្ធដើម ហើយ​ម្តង​រស់នៅ​ជាមួយ​ប្រពន្ធដើម ម្តង​រស់នៅ​ជាមួយ​ឈ្មោះ សុខ មុំ ទើប​បណ្តាល​ឱ្យ​មាន​ទំនាស់​រហូត​ឈាន​ដល់​ការ​សម្លាប់​ ហើយ​ធ្វើ​អត្តឃាត​ខ្លួនឯង ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន​១០​នាក់ ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី សហការ​ជាមួយនឹង​កម្លាំង​នគរបាល ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម សាលា​ដំ​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​រោង​សិប្បកម្ម កែ​ច្នៃ​ឈើ​មួយ​ចំនួន និង​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១០​នាក់ (​ស្រី​០១​នាក់​) នៅ​ទឹកដី​ខណ្ឌចំការមន​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ នៅ​តាម​រោង សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​ចំនួន ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​នូវ​បទបញ្ជា​ដោយ​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​។

កម្លាំង​របស់​លោក​តែងតែបាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​គ្រប់​ទូ​ទាំង​២៥ ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង និង​ធ្វើ​ឡើង ទៅ​លើ​គ្រប់​ជនជាតិ​ទាំងអស់​។

លោក​ឧត្តមសេនីយ៍ ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​នេះ​ដែរ​កម្លាំង​របស់ លោក​ក៏​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ការ​ស្នាក់​នៅ និង​បំពេញ ការងារ​របស់​ជនបរទេស​ដែល​ជា​ជនជាតិ​វៀតណាម​នៅ​តាម​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ ជា​ច្រើន​ទីតាំង​ដែល​ស្ថិត​នៅ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​នេះ​។

ដោយ​ក្នុង​ប្រ​តិ​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​របស់​លោក​បាន​រក ឃើញ ជនជាតិ​វៀតណាម​ដែល​កំពុង​តែ​លួច​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​សរុប​ចំនួន​១០​នាក់ ក្នុង​នោះ មាន​ជា​ស្ត្រី​ចំនួន​០១​នាក់​)​ផង​ដែរ​។

នា​ពេល​កន្លង​មក កម្លាំង​របស់​លោក​តែងតែបាន​ចុះ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ ដោយ​បាន​រក​ឃើញ​ជនបរទេស​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់ ហើយ​ក៏​បាន ធ្វើការ​បណ្តេញចេញ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ជា​បន្តបន្ទាប់​។

ក្រោយ​ពី​ការ​ធ្វើ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នា​រសៀល​នេះ​ដែរ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ធ្វើការ ឃាត់ខ្លួន ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ (​ស្រី​០១​នាក់​) ដែល​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់នោះ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដើម្បី​រង់ចាំ​ធ្វើការ បណ្តេញចេញ​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]