សៀមរាប៖ គេហទំព័រទេសចរណ៍ដ៏ធំរបស់ពិភពលោក TripAdvisor បានធ្វើការប្រកាសនូវលទ្ធផល សណ្ឋាគារក្នុងតំបន់អាស៊ី និងទូទាំងពិភពលោកសម្រាប់គោលដៅទេសចរណ៍ក្នុងឆ្នាំ២០១៧ ដែលភ្ញៀវទេសចរទាំងអស់មិនគួររំលង។

ក្នុងនោះ ខេត្តសៀមរាបដែលជាខេត្តនៃគោលដៅទេសចរណ៍មួយក្នុងតំបន់ បានលេចឡើងនូវសណ្ឋាគារមួយដ៏ប្រណីតគឺ The Privilege Floor by LOTUS BLANC ដែលត្រូវបានជាប់ជាជម្រើស ក្នុងចំណោមសណ្ឋាគារដ៏ប្រណីត (Luxury Hotels) ទាំង២៥នៅក្នុងពិភពលោក ទ្វីបអាស៊ី និង ប្រចាំប្រទេសកម្ពុជាផងដែរ។ នេះជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលសណ្ឋាគាររបស់ខ្មែរយើង ហើយមានបុគ្គលិក និងថ្នាក់គ្រប់គ្រងជាជនជាតិខ្មែរសុទ្ធសាធ បានមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ ហើយនេះក៏ជាកត្តាមួយដែលចូលរួមលើកស្ទួយនូវវប្បធម៌ខ្មែរ តាមរយៈភ្ញៀវទេសចរអន្តរជាតិ ដែលបានមកស្នាក់នៅ ទៅដល់សកលលោកទាំងមូលផងដែរ។

ក្រៅពីជាប់ជាជម្រើសទាំង២៥ នៃសណ្ឋាគារប្រណីតទូទាំងសកលលោក សណ្ឋាគារ The Privilege Floor by LOTUS BLANC នេះ ក៏ទទួលបាននូវ ជម្រើសទាំង២៥ នៃសណ្ឋាគារខ្នាតតូច (Small Hotels) សណ្ឋាគារបែបរ៉ូមេនទិក (Hotels for Romance) និងសណ្ឋាគារដែលផ្ដល់នូវសេវាកម្មល្អបំផុត (Hotels for Best Service) ក្នុងតំបន់អាស៊ីនិងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ សណ្ឋាគារដែលស្ថិតនៅក្នុងយីហោជាមួយគ្នា ប៉ុន្តែមានទីតាំងផ្សេងគ្នានោះគឺ The Privilege Floor by BOREI ANGKOR ក៏ជាប់ជា ជម្រើសនៃសណ្ឋាគារខ្នាតតូច (Small Hotels) សណ្ឋាគារប្រណីត (Luxury Hotels) និងសណ្ឋាគារដែលមានសេវាកម្មល្អឥតខ្ចោះ (Hotels for Best Service) ក្នុងតំបន់អាស៊ីនិងប្រទេសកម្ពុជាផងដែរ។ នេះជាឆ្នាំទី ៣ហើយដែលសណ្ឋាគារទាំង២របស់ខ្មែរនេះទទួលបាននូវប្រជាប្រិយភាព និងជម្រើសសំរាប់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជាយើងពីមួយឆ្នាំទៅមួយឆ្នាំ។

សណ្ឋាគារ The Privilege Floor by BOREI ANGKOR មានទីតាំងស្ថិតនៅលើសណ្ឋាគារបុរីអង្គររីស៉ត&ស្ប៉ា តាមបណ្តោយផ្លូវជាតិលេខ៦ ទល់មុខនឹងផ្សារសាមគ្គី អាចទាក់ទងបានតាមរយៈលេខ ០៦៣៩៦៩៣០០ អ៊ីម៉ែល [email protected] ឬ Facebook Page: The Privilege Floor ។

ចំណែកសណ្ឋាគារ The Privilege Floor by LOTUS BLANC មានទីតាំងស្ថិតនៅលើសណ្ឋាគារឡូទុសប្លង្គ រីសត តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគ្រោះ ក្រុងសៀមរាប អាចទាក់ទងបានតាមរយៈលេខ ០៦៣៩៦៩៣០០ ឬអ៊ីម៉ែល [email protected] ។

ប្រភព៖ TripAdvisor Travelers’ Choice 2017

The Privilege Floor by LOTUS BLANC

1. Top 25 Luxury Hotels in the World, Asia, and Cambodia

2. Top 25 Small Hotels in Asia and Cambodia

3. Top 25 Hotels for Romance in Asia and Cambodia

4. Top 25 Hotels for Best Service in Asia and Cambodia

The Privilege Floor by BOREI ANGKOR

1. Top 25 Small Hotels in Asia and Cambodia

2. Top 25 Luxury Hotels in Asia and Cambodia

3. Top 25 Hotels for Best Service in Cambodia          

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]