រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ (Facebook) ដោយប្រើប្រាស់​ឈ្មោះ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា បាន​វាយប្រហារ​ប្រម ា​ថ​យ៉ាង​អសុរោះ​ធ្ងន់ធ្ងរបំផុត មក​លើ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ផង​ដែរ ។

ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​ណាមួយ​ របស់​សាធារណជន ទើប​សមាគម​សហព័ន្ធ​ខ្មែរ​-​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​មួយ ដែល​ការិយាល័យ​និពន្ធ​កោះសន្ដិភាព សម្រេច​ថតចម្លង​ទាំងស្រុង​ដូច​ខាងក្រោម ៖

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ឃាត់ខ្លួន​យុវជន​ម្នាក់​រំលោភ​ក្មេង​ស្រី​អាយុ​4​ឆ្នាំ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថ​កិ​ច​ចាប់ខ្លួន​ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​ចាបរំលោភ​កូនស្រី​ របស់​ខ្លួន​តែ​ទោះជា​យ៉ាងណា​ជនសង្ស័យ​មិន​បាន​សារភាព​នោះ​ទេ​​ហើយ​ប្រកែក​ថា ខ្លួន​មិន​បាន​ធ្វើ​ដូច​ការ​ចោត​ប្រកាន់​ឡើយ ។

បើ​ទោះជា​ន​ជនសង្ស័យ​ មិន​ព្រម​ឆ្លើយ​សារភាព​ក្តី​ តាម​រយៈ​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​ស្រី​រង​គ្រោះ​ក៏​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ដើម្បី​ចាត់ការ​បន្ត ។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១ ថ្ងៃ​ទី​១៥ មីនា នៅ​ភូមិ​ពន្លឺ​ខែ ឃុំ​ពេ​ជ​មុនី ស្រុក​គងពិសី ជន​រង​គ្រោះ​ឈ្មោះ ថន ចាន់​រី ភេទ​ស្រី អាយុ​៤​ឆ្នាំ នៅ​ភូមិ​ពន្លឺ​ខែ ឃុំ​ពេជ្រ​មុន្នី ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​តាម​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​រង​គ្រោះ​គឺ​ឈ្មោះ អ៊ុត វ៉ិ​ត អាយុ​២២​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​វរសេនីយ៍ឯក ឃឹម សុ​ផា​ន់​រ៉ា អធិការ​នគរបាល​ស្រុក​គងពិសី​បាន​ប្រាប់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ជន​នេះ​មិន​ព្រម​ឆ្លើយ​សារភាព​នោះ​ទេ ។

តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ថា មុន​ពេល​មក​ដាក់​ពាក្យបណ្តឹង​គឺ​គាត់​សង្កេត​ឃើញ​កូន​មាន​អាការ​ខុសធម្មតា​ដោយ​មាន​ធ្លាក់ឈាម​តាម​ទ្វា​មាស​ពេល​នោះ​គាត់​សួរ​ច្រើន​ដង​ទើប​កូនស្រី​ប្រាប់​ថា​ឈ្មោះ វ៉ិ​ត ចាប់​បី​នាង​ឡើង​ទៅ​លើ​ផ្ទះ​ហើយ​ធ្វើបាប​នាង​ទើប​មាន​ឈាម​ដូច្នេះ នាង​ឈឺ​ខ្លាំង​ណាស់​ក្រោយ​ឮ​កូន​ប្រាប់​ដូច្នេះ​គាត់​ក៏​បាន​នាំ​កូន​ទៅ​កាន់​ពេទ្យ​ខេត្ត​ដើម្បី​ឱ្យ​ពេទ្យ​ពិនិត្យ​មើល ពេល​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​វិញ​ទើប​គាត់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]