កូរ៉េខាងត្បូង៖ ក្នុងឱកាសរដូវក្តៅឆ្នាំ២០១៧ ដែលជិតឈានមកដល់នាពេលឆាប់ៗខាងមុខនេះ តារាស្រីរបស់ប្រទេស កូរ៉េ៦ដួង ក៏បានចេញមកបង្ហាញរូបរាងស្រស់ស្អាត និងស៊ិចស៊ីរបស់ខ្លួននៅក្នុងសម្លៀកបំពាក់ហែលទឹកឡើងខ្ញង់។

ការបង្អួតសម្រស់ទាក់ភ្នែកកម្លោះៗនេះ ពិតជាធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែពួកនាង គឺជាតារាម៉ូដែលដែលមានរូបរាងស្អាតជាងគេ និងជាតារាចម្រៀងផងដែរ។

ចង់ដឹងថាពួកនាងជានរណាខ្លះ? តោះទៅមើលជាមួយគ្នាដូចតទៅនេះ៖

១. នាង Jeon Hyo Seong៖ តារាម្រៀងមកពីក្រុម Secret មួយដួងនេះ បានបង្ហាញរាងកាយស៊ិចស៊ីរបស់ខ្លួនទាក់ទាញចិត្តមិនតិចទេ ក្នុងសម្លៀកបំពាក់ឈុតហែលទឹកដ៏ស្រស់បំព្រង។

២. នាង Minhee៖ ក៏បានបង្ហាញរាងស្អាតរបស់ខ្លួនដែរ ជាមួយនឹងពណ៌សម្បុរស្បែកស គួរឱ្យចាប់ចិត្ត។ ស្រីស្អាតរូបនេះមកពីក្រុមតារាចម្រៀង stellar ។

៣. នាង Seolhyun៖ អ្នកចម្រៀងមកពីក្រុម AOA ក៏បានបង្អួតរាងកាយរបស់នាងតាមរយៈរូបភាពដ៏ស្រស់ស្អាត នៅលើឆ្នេរខ្សាច់ផងដែរ ដែលបានឃើញហើយពិតជាធ្លាក់នៅក្នុងអន្លង់ស្នេហ៍នាងជាមិនខាន។

៤. នាង Yuri៖ ស្រីស្អាតមកពីក្រុម Girls' Generation ម្នាក់នេះក៏មិនអន់ដែរ។ ក្នុងរូបរាងស្រឡូនស្អាតរបស់នាង ក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើន។

៥. នាង Eunsol៖ សមាជិករបស់ក្រុម Bambino ដែលតែងតែទទួលបានការទាក់ទាញ ពេលចេញមកបង្អួតរាងស្វែលស្រឡូនរបស់ខ្លួន ក៏បានធ្វើឱ្យមានការកោតសរសើរ ព្រមទាំងគួរឱ្យស្រលាញ់មិនចាញ់តារាស្រីដួងផ្សេងឡើយ។

៦. នាង Clara Lee៖ ស្វាគមន៍វិស្សមកាល នារដូវក្តៅនេះ នាងក៏បានជាប់ជាតារាម៉ូដែលម្នាក់ដែលមានរាងស្អាតនឹងគេដែរ ដោយរាងស៊ិចស៊ី ស្រស់ស្អាត និងមានភាពទាក់ទាញ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ តារាស្រីកូរ៉េស្រស់ស្អាត ទាំង២០ដួងនេះ ត្រូវបានជនជាតិកូរ៉េ ចាត់ទុកថា ជាទេពអប្សរដើរដីផងដែរ។

ជនជាតិកូរ៉េ ភាគច្រើន សុទ្ធតែមានសម្បុរស្បែកស គួរជាទីគយគន់សម្រាប់មនុស្សទូទៅ។ បើនិយាយពីតារាសម្តែង ឬតារាចម្រៀងវិញ គឺពិតជាស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ ទាំងរូបរាង មុខមាត់ ព្រមទាំងកម្ពស់។

មកព្រមជាមួយនឹងសម្រស់ពីធម្មជាតិ រួមទាំងការតុបតែងបន្ថែមពីលើ តារាកូរ៉េទាំងប្រុសទាំងស្រី គឺពិតជាមានសម្រស់ស្រស់ស្អាត រៀងៗខ្លួន។

ភាពស្រស់ស្អាតរបស់ពួកគេនេះហើយ ដែលបានធ្វើឱ្យប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងមូល ហៅតារាស្រីស្អាតៗចំនួន២០ដួងនេះ គឺជា«ទេពអប្សរដើរដី»៕

តោះទៅមើលតារាស្រីទាំងនោះបន្តិចមើល តើនរណាខ្លះដែលគេបានទុកថាជាទេពអប្សរដើរដី?

១) YoonA
២) Shin Min Ah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]